ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកស្រី អ៊ុងសាន ស៊ូជី ចាត់ទុកការចោទប្រកាន់មីយ៉ានម៉ាជាពាក្យបណ្តឹងនាំឲ្យយល់ខុស

លោកស្រី អ៊ុងសាន ស៊ូជី ចាត់ទុកការចោទប្រកាន់មីយ៉ានម៉ាជាពាក្យបណ្តឹងនាំឲ្យយល់ខុស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំតាមជាក់ស្តែងរបស់សហភាពមីយ៉ានម៉ា បានប្រកាសច្រានចោល នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នូវការចោទប្រកាន់លើសហភាពមីយ៉ានម៉ាពីបទប្រល័យពូជសាសន៍ពីសំណាក់ប្រទេសហ្កំប៊ី ទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រទេសហូឡង់ និងត្រូវបើកសវនាការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអង្គារ ទី១០ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ ដែលម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះបានចូលក្នុងសវនាការ ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ Reuters ។ លោកស្រី អ៊ុងសាន ស៊ូជី បានចាត់ទុកបទចោទប្រកាន់នេះថា ជាពាក្យបណ្តឹង នាំឲ្យមានការយល់ខុស និងជាពាក្យបណ្តឹងមិនគ្រប់ជ្រុងជ្រោយ ដែលមិនគួរតុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ យកមកបើកសវនាការរឿងក្តីបែបនេះទេ ។ លោកស្រី ស៊ូជី បានលើកឡើងបែបនេះដោយសំដៅលើហេតុផលថា កងកម្លាំងយោធាមីយ៉ានម៉ា បានបង្ក្រាបលើក្រុមបះបោរប្រដាប់អាវុធជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅមីយ៉ានម៉ា ដែលត្រូវបានបង្កើតឡើងក្នុងបំណងវ...
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងប្តឹងប្រធាន និងអនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងប្តឹងប្រធាន និងអនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានដាក់លិខិតសុំអន្តរាគមន៍ ចូលខុទ្ទការល័យសម្តេចតេជោ ហ៊ុន សែន  ដើម្បីជួយរកយុត្តិធម៌ ពាក់ព័ន្ធករណី មន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះអនុវត្តខុសនីតិវិធី ក្លាយជាការយាយី ដល់អាជីវករដែលរកស៊ីស្របច្បាប់។ យោងតាម លិខិតសុំអន្តរាគមន៍ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ីម សុភ័ក្រ្ក មុខរបរ ពាណិជ្ជករ លក់គ្រឿងសម្អាង បានដាក់ពាក្យស្នើសុំសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដើម្បីឲ្យជួយអន្តរាគមន៍ទៅស្ថាប័ន មានសមត្ថកិច្ចពិនិត្យ និងចាត់វិធានការចំពោះលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងមានគ្នាជិត ២០នាក់ ចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរ លេខៈ ៣...
ក្រុមហ៊ុនអចលនទ្រព្យនៅអាមេរិកនឹងផ្តល់រង្វាន់១០ លានដុល្លារដល់បុគ្គលិកនៅថ្ងៃសម្រាក

ក្រុមហ៊ុនអចលនទ្រព្យនៅអាមេរិកនឹងផ្តល់រង្វាន់១០ លានដុល្លារដល់បុគ្គលិកនៅថ្ងៃសម្រាក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ CNN បានផ្សព្វផ្សាយថា ក្រុមហ៊ុនអចលនទ្រព្យ St. John Properties នៅរដ្ឋ ម៉ារីលែន (Maryland)សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់រង្វាន់ចំនួន១០ លានដុល្លារដល់បុគ្គលិកគ្រប់ផ្នែករបស់ខ្លួនក្នុងពិធីជប់លៀងនៃថ្ងៃសម្រាកនៅពេលខាងមុខនេះ ។ អ្នកស្រី ស្តេហ្វិននី រីដវ៉េ (Stephanie Ridgway) ជំនួយការផ្នែកគម្រោងរបស់ក្រុមហ៊ុន St. John Properties បាននិយាយថា ការផ្តល់ប្រាក់រង្វាន់យ៉ាងច្រើនសម្បើមដល់បុគ្គលិកគឺក្រុមហ៊ុនមានបំណងធ្វើអោយបុគ្គលិកភ្ញាក់ផ្អើលនិងរំភើបចិត្ត ខណៈដែលពួកគេនឹងមានប្រាក់សម្រាប់ចាយវាយគ្រប់គ្រាន់នៅថ្ងៃសម្រាកដំណាច់ឆ្នាំ២០១៩នេះ ។ អ្នកស្រី ស្តេហ្វិននី រីដវ៉េ បានបន្តថា ក្រុមហ៊ុនអចលនទ្រព្យ St. John Properties មានបុគ្គលិកសរុបចំនួន១៩៨នាក់ហើយម្នាក់ៗអាចនឹងទទួលបានប្រាក់រង្វាន់គួរឱ្យភ្ញាក់ផ្អើលជាមធ្យម ៥ ម៉ឺនដុល្លារ ដែលរង្វាន់ធំមានទឹកប្រាក់រហូតដល់២៧ម៉ឺនដុល្លារ ៕...
ក្រុមហ៊ុនCSP Windowផ្តល់សេវាផ្គត់ផ្គង់និងដំឡើងទ្វារបង្អួចដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅអាស៊ី

ក្រុមហ៊ុនCSP Windowផ្តល់សេវាផ្គត់ផ្គង់និងដំឡើងទ្វារបង្អួចដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅអាស៊ី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនស៊ី អេស ភី (CSP Window) ដែលបានបើកដំណើរការអាជីវកម្មអស់រយៈពេល៨ឆ្នាំមកហើយនោះបាននិងកំពុងផ្តល់សេវាផ្គត់ផ្គង់ និងដំឡើងទ្វារបង្អួចចំនួនពីរប្រភេទដែលកំពុងពេញនិយមខ្លាំងនៅទីផ្សារអន្តរជាតិ និងជាពិសេស គឺទីផ្សារកម្ពុជា។ តំណាងក្រុមហ៊ុនខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមានការផ្គត់ផ្គង់គ្រោងទ្វារបង្អួចអាលុយមីញ៉ូមដោយប្រើប្រាស់ប្រព័ន្ធទំនើប ស្របតាមស្តង់ដារអឺរ៉ុបហើយក្រុមហ៊ុនក៏មានការផ្គត់ផ្គង់ប្រព័ន្ធគ្រោងទ្វារបង្អួច យូ ភីវីស៊ី (u-PVC) ដែលជាផលិតផលនាំចូលពីប្រទេសអាល្លឺម៉ង់។ តាមការបញ្ជាក់របស់ក្រុមហ៊ុនក៏បានអះអាងបន្ថែមទៀតថា រាល់ផលិតផលទាំងអស់របស់ CSP Window គឺសុទ្ធសឹងតែមានគុណភាពខ្ពស់ហើយក្រុមហ៊ុនក៏មានការធានា ​១០០​ភាគរយដល់អតិថិជនទៅលើបញ្ហាជ្រាបទឹកបញ្ហាសំលេងនិងសុវត្ថិភាពទ្វារបង្អួចផងដែរ។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏នឹងផ្តល់ការរចនាម៉ូតទ្វារបង្អួចដែលនឹងលើកឡើងនូវភាពស៊ីវិល័យបន្ថែមមួយកម្រិតទៀតជូនដល់គេហដ្ឋាន...
ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ រួមគ្នាស្វែងយល់ពីស្ថានភាពស្ត្រីក្នុងវិស័យទេសចរណ៍

ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ រួមគ្នាស្វែងយល់ពីស្ថានភាពស្ត្រីក្នុងវិស័យទេសចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ លោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកស្រីហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះបានដឹកនាំគណៈប្រតិភូទាំងពីក្រសួងបានអញ្ជើញទស្សនកិច្ចសិក្សានៅសាលាបាយ ដែលជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ទីតាំងសិប្បកម្មផលិតកំប្លោក សិប្បកម្មអង្គរ ARTISANS SILK FARM សហគមន៍ទេសចរណ៍កំពង់ភ្លុក និងគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនទៀតក្នុងខេត្តសៀមរាប។ ដំណើរទស្សនកិច្ចនេះរៀបចំដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពស្ត្រីក្នុងវិស័យទេសចរណ៍ និងតួនាទីតម្លៃស្ត្រី ដែលបានចូលរួមអភិវឌ្ឍន៍សង្គមជាតិតាមរយៈជំនាញវិជ្ជាជីវៈ និងសកម្មភាពការងាររបស់ខ្លួន ជំរុញបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចកាន់តែប្រសើ និងត្រូវបានលើកកម្ពស់។ នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ដែលមានការគាំទ្រយ៉ាងជិតស្និទ្ធពីក្រស...
ក្រុមហ៊ុនមានភាពរីកចម្រើនខ្លាំងនៅតែមិនអាចគេចផុតពីការកេងបន្លំនិងហានិភ័យបានឡើយ

ក្រុមហ៊ុនមានភាពរីកចម្រើនខ្លាំងនៅតែមិនអាចគេចផុតពីការកេងបន្លំនិងហានិភ័យបានឡើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនាញផ្នែកធុរកិច្ចបានពន្យល់ថា ក្រុមហ៊ុនដែលមានភាពរីកចម្រើនខ្លាំងក៏នៅតែមិនអាចគេចផុតពីការកេងបន្លំនិងហានិភ័យបានឡើយ។ បន្ថែមពីនេះ ប្រសិនបើថ្នាក់ដឹកនាំ មិនមានការត្រៀមទុកមុន និងមិនទាន់យល់ច្បាស់អំពីច្បាប់ពាណិជ្ជកម្ម នោះគឺរឹតតែមានបញ្ហាប្រឈមកាន់តែខ្លាំង។ កាលពី ថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ CEO Master Club បានរៀបចំបង្វឹកនូវ “ជំនាញគ្រប់គ្រងការកេងបន្លំ ហានិភ័យ និងច្បាប់នៅក្នុងក្រុមហ៊ុន” បង្វឹកដោយ លោក តេង ប៊ុនថុន ម្ចាស់ភាគហ៊ុនក្រុមហ៊ុនសេវាកម្មច្បាប់ BT និង លោក លី ប៊ុនរិទ្ធ ជានាយកនាយកដ្ឋានប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានបទពិសោធន៍ច្រើនឆ្នាំ។ លោក តេង ប៊ុនថុន ម្ចាស់ភាគហ៊ុនក្រុមហ៊ុនសេវាកម្មច្បាប់ BT ​​លើកឡើងថា«ពិតជាអស្ចារ្យ ត្រឹមតែរយៈពេល២ថ្ងៃ សហគ្រិនដែលបានចូលរៀនវគ្គនេះ អស់នូវក្ដីបារម្ភ និងមានគន្លឹះដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ ព្រមទាំងទទួលបានវិធីសាស្រ្តក្នុ...
អង្គការពិភពលោកធំៗនិងប្រទេសម្ចាស់ជំនួយ គាំទ្រផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញទេសចរណ៍កម្ពុជា

អង្គការពិភពលោកធំៗនិងប្រទេសម្ចាស់ជំនួយ គាំទ្រផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញទេសចរណ៍កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងទេសចរណ៍សហការជាមួយអង្គការពិភពលោកធំៗ និងប្រទេសម្ចាស់ជំនួយមួយចំនួន បានរៀបចំការវាយតម្លៃលើសមត្ថភាព និងបទពិសោធន៍របស់អ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ តាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL) ស្របតាមស្តង់ដាគុណភាពជាតិ និងអាស៊ាន ក៏ដូចជាស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។ ការវាយតម្លៃនេះធ្វើឡើងចាប់ពីថ្ងៃទី០៩-១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ដែលជានៅមជ្ឍមណ្ឌលវាយតម្លៃសមត្ថភាពផ្នែកសេវាកម្មសណ្ឋាគារ។ ការវាយតម្លៃសមត្ថភាពខាងលើនេះ មាន៣ដំណាក់កាល រួមមាន៖ សំណួរផ្ទាល់មាត់ សំណួរសរសេរ និងការអនុវត្តផ្ទាល់ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញការិយាល័យជួរមុខ និងជំនាញគេហកិច្ច (Housekeeping)។ សកម្មភាពវាយតម្លៃនេះមានការគាំទ្រ និងសង្កេតការពីអង្គការអន្តរជាតិធំមួយចំនួន រួមមាន៖ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការសហប្រជាតិ (UN) ទីភ្នាក់ងារសម្រាប់ការសហប្រតិបត្តិការអភិវឌ្ឍន៍ស្វ...
ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសកលវិទ្យាល័យធីស៊ីងហ័រនៃហុងកុង

ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសកលវិទ្យាល័យធីស៊ីងហ័រនៃហុងកុង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅ​អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាមានរៀបចំជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសកលវិទ្យាល័យធីស៊ីងហ័រនៃហុងកុង ដែលដឹកនាំដោយ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាង អ្នកឧកញ៉ា គិត ម៉េង ដែលធ្វើឡើងកាលពីថ្ងៃចន្ទទីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជានិងសាស្រ្តាចារ្យ យ៉ាង យ៉ុងហេង នាយកនៃសកលវិទ្យាល័យ ធីស៊ីងហ័រនៃហុងកុង មានគោលបំណងនៃជំនួបនេះធ្វើឡើង ដើម្បីពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍រវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជានិងសមាជិកនិងសាស្រ្តាចារ្យមកពីសកលវិទ្យាល័យធីស៊ីងហ័រនៃ​ហុងកុង។ លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា«គោលបំណងនៃជំនួបនេះ ក៏ធ្វើឡើងដើម្បីណែនាំ និងផ្សព្វផ្សាយអំពីការដាក់អោយប្រើប្រាស់ជាផ្លូវការនូវកម្មវិធីថ្នាក់អនុបណ្ឌិតពីរក្នងពេលតែមួយ (ថ្នាក់អនុបណ្ឌិតប្រតិបត្តិនៃរដ្ឋបាលអាជីវកម្ម និងអនុបណ្ឌិតនៃរដ្ឋបាលសាធារណៈ) ដែលសហការដោ...
នាយករដ្ឋមន្ត្រីនឹងជួបអ្នកកាសែតជា​លើក​ទី​៤ធ្វើ​ឡើងនៅ​ថ្ងៃទី​១៤ខែមករាឆ្នាំ​២០២០​

នាយករដ្ឋមន្ត្រីនឹងជួបអ្នកកាសែតជា​លើក​ទី​៤ធ្វើ​ឡើងនៅ​ថ្ងៃទី​១៤ខែមករាឆ្នាំ​២០២០​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បើតាម​លិខិត​របស់​គណៈរដ្ឋមន្ត្រី ជម្រាបជូន ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងជួបអ្នកកាសែតជា​លើក​ទី​៤ធ្វើ​ឡើង នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​។
លោក ហេរ៉ូ សុជាតិ ចាត់ទុកទីក្រុងបាវិតជាគោលដៅនៃការវិនិយោគ

លោក ហេរ៉ូ សុជាតិ ចាត់ទុកទីក្រុងបាវិតជាគោលដៅនៃការវិនិយោគ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកជាឣគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTYចាត់ទុកទីក្រុងបាវិតជាគោលដៅនៃការវិនិយោ ហើយការលើកឡើងនេះ ស្របពេលលោកបានដឹកនាំ គណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY រួមជាមួយដៃគូរក្រុមហ៊ុនវិនិយោគជប៉ុនបានទទួលការអញ្ចើញនិងអនុញ្ញាតិពីគណៈអភិបាលក្រុងបាវិតអោយចូលសួរសុខទុក្ខនិងសំដែងការគួរសមនៅសាលាក្រុងបាវិត។ លោកបានលើកឡើងថា«សព្វថ្ងៃនេះទីក្រុងបាវិតមិនត្រឹមមានការអភិវឌ្ឍខ្លាំងណាស់ ដែលយើងមិនរំពឹងលើកាស៊ីណូទាំងស្រុងនោះទេ សូម្បីតែរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេស​​​​ក៏មានមនុស្សរស់នៅនិងប្រកបរបរយ៉ាងច្រើនផងដែរ»។ លោកបានលើកឡើងបន្ថែមថា« គោលបំណងធំរបស់ក្រុមហ៊ុនយើងគឺមានអលចនទ្រព្យ លក់ និងទិញហើយមានភ្ញៀវស្រាប់ ដែលអតិថិជននឹងទទួលបានចំណូលត្រឡប់ទៅវិញ ហើយថ្ងៃនេះយើងពិតជាសប្បាយរីករាយដែលខាងភាគីជប៉ុនបានផ្តល់ជូនផ្ទះស្នាក់នៅដល់បងប្អូនមន្រ្តីរាជការតាមរយៈលោកអភិបាលក្រុងបាវិតតែ...