ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អ្នកទេសចរតាមឧទ្ធម្ភាគចក្រប្រទះឃើញត្រីបាឡែនងាប់ជាង៥០ ក្បាលនៅអ៊ីស្លង់

អ្នកទេសចរតាមឧទ្ធម្ភាគចក្រប្រទះឃើញត្រីបាឡែនងាប់ជាង៥០ ក្បាលនៅអ៊ីស្លង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមអ្នកទេសចរតាមឧទ្ធម្ភាគចក្របានប្រទះឃើញត្រីបាឡែននាំផ្លូវ(Pilot whales)ប្រមាណជាង៥០ក្បាល បានងាប់នៅភាគខាងលិចនៃកោះ Nordic island ប្រទេសអ៊ីស្លង់ កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដានេះ ដែលនេះបើតាមការចុះផ្សាយរបស់ Google News ។ ក្រុមអ្នកជំនាញបានសន្និដ្ឋានជាជំហានដំបូងថា ត្រីបាឡែននាំផ្លូវទាំងជាង៥០ក្បាល អាចងាប់ដោយសារអាកាសធាតុក្តៅ ឫអាចងាប់ដោយសារការបំពុលទឹកសមុទ្រ ដោយសម្រាមកខ្វក់មកពីបណ្តាប្រទេសនៅជុំវិញសមុទ្រ ។ ក្រុមអាជ្ញាធរអ៊ីស្លង់បានអោយដឹងថា ក្រុមអ្នកជំនាញកំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ នៃការបាត់បង់ជីវិតត្រីបាឡែននាំផ្លូវដ៏ច្រើនសម្បើមបែបនេះក្រោយពីត្រីបាឡែនប្រភេទនេះចំនួន១៤៥ក្បាលបានងាប់នៅប្រទេសនូវ៉ែលហ្សេឡង់ កាលពីខែមុន ៕...
លោក ប៉ាន សូរស័ក្តិថា គ្មានរបស់ណាធ្លាក់ពីមេឃឡើយត្រូវជួយខ្លួនឯងមុនទើបទេវតាជួយយើងតាមក្រោយ

លោក ប៉ាន សូរស័ក្តិថា គ្មានរបស់ណាធ្លាក់ពីមេឃឡើយត្រូវជួយខ្លួនឯងមុនទើបទេវតាជួយយើងតាមក្រោយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងក្នុងជំនួបនិងប្រជាកសិករចិញ្ចឹមមាន់ស្រែនៅក្នុង ឃុំដានរុន ស្រុកសូត្រនិគមនៃខេត្តសៀមរាប«បងប្អូនត្រូវចងចាំ ថា គ្មានរបស់ណាមួយធ្លាក់ពីលើមេឃដោយឯកឯងឡើយអ្វីៗទាំងអស់សុទ្ធតែកើតចេញពីការប្រឹងប្រែងរបស់ខ្លួនយើង!ដូច្នេះត្រូវខំប្រឹងជួយខ្លួនឯងជាមុនសិន ទើបទេវតាជួយយើងតាមក្រោយ»។ ពេលដឹកនាំមន្ត្រីចុះពិនិត្យមើលការចិញ្ចមមាន់សាកល្បង ដែលជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដើម្បីតាមដានវឌ្ឍនភាពការងារ។ លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តប្រជាកសិករ​ចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងឥណទាន (ប្រាក់កម្ចីដែលមានការប្រាក់ទាប) សម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសការចិញ្ចឹមមាន់ស្រែ ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។ លោករដ្ឋមន្ត្រីថា ក្រសួងពាណិជ្ជកម្មបានស...
អ្នកវិនិយោគថា បើគ្មានសុខសន្តិភាពទេក្រុមហ៊ុនក្នុងស្រុកមិនហ៊ានអភិវឌ្ឍន៍នោះទេ

អ្នកវិនិយោគថា បើគ្មានសុខសន្តិភាពទេក្រុមហ៊ុនក្នុងស្រុកមិនហ៊ានអភិវឌ្ឍន៍នោះទេ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា ឯល គ្រីយ៉ាង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ N&Y Real Estate ​បាន​មានប្រ​សាសន៍បញ្ជាក់ថា«បើគ្មានសុខសន្តិភាពទេ ក្រុមហ៊ុនខ្ញុំមិនហ៊ានអភិវឌ្ឍន៍ទេហើយអ្នកវិនិយោគ​​​​​ផ្សេងទៀតក៏មិនហ៊ានមករកស៊ីដែរដែលឆ្លៀតឱកាសនេះសូមថ្លែងអំណរគុណដល់ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំឲ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស»។ លោកឧកញ៉ា​មានប្រសាសន៍ទៀតថា«តាមពិតទៅ​គំរោងអភិវឌ្ឍន៍ដីឡូតិ៍ នឹងលំនៅដ្ឋាន N&Y របស់ខ្ញុំគឺ កំពុងតែវិនិយោគនូវទំហំទឹកប្រាក់រាប់លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់នេះជាទីដ៏ទាក់ទាញសម្រាប់ប្រជាពលរដ្ឋដែលចង់បានលំនៅដ្ឋាននិងផ្សារ តំបន់លំហែកកាយដ៏ប្រណិត ជំនួសភាពសៅម៉ងក្នុងជិវិតនិងជាតំបន់យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលជាប់ផ្លូវក្រវ៉ាត់ក្រុងជាតំបន់លំហូរនៃការដឹកជញ្ជូនផ្លូវដង្ហើមសេដ្ឋកិច្ច»។ អ្នកវិនិយោគខាងលើបញ្ជាក់​ថា​ កន្លងទៅមានចម្ងល់ជាច្រើនចោទសួរតៗគ្នាពីគំរោងអភិវឌ្ឍ​ដីឡូតិ៍នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចុ...
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកំពុងចាត់ការលើសំណុំរឿងលោកឧកញ៉ា ឌីម សួនណាត ករណីឆបោកលុយរាប់រយលានដុល្លារ

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកំពុងចាត់ការលើសំណុំរឿងលោកឧកញ៉ា ឌីម សួនណាត ករណីឆបោកលុយរាប់រយលានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សេង គឹមលាង អ្នកនាំពាក្យតុលាការខេត្តសៀមរាបបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកំពុងចាត់ការលើសំណុំរឿងរបស់ លោកឧកញ៉ា ឌីម សួនណាត ឆបោកប្រាក់រាប់រយលានដុល្លារពីប្រជាពលរដ្ឋក្នុងគម្រោងពុះដីឡូតិ៍។ លោក ឧកញ៉ា ឌីម សួនណាត ពាក់ព័ន្ធ​​រឿងបោកលុយពលរដ្ឋរាប់លានដុល្លារក្រោមរូបភាពវិនិយោគគម្រោងដីឡូតិ៍ ដាក់លុយចូលយកការប្រាក់ខ្ពស់នោះ​ គឺ​កំពុងពិនិត្យ និងចាត់ការរឿងទៅតាមនីតិធី។​​ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលោកឧកញ៉ា ឌីម សួនណាត អាយុ ៣៦ឆ្នាំ ជាថៅកែក្រុមហ៊ុន អ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះ និងដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព...
រដ្ឋមន្ត្រីពាណិជ្ជកម្មថា គម្រោង AIMS ជួយកសិករដាំបន្លែដើម្បីថែស្នាមញញឹមនិងបង្កើនប្រាក់ចំណូល

រដ្ឋមន្ត្រីពាណិជ្ជកម្មថា គម្រោង AIMS ជួយកសិករដាំបន្លែដើម្បីថែស្នាមញញឹមនិងបង្កើនប្រាក់ចំណូល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(សៀមរាប) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ការដាក់បញ្ចូលផលិតបន្លែសេរីរាង្គជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺដើម្បីថែរក្សាស្នាមញញឹម និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករនៅតាមសហគមន៍ជនបទសំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។ លោករដ្ឋមន្ត្រី បានឱ្យដឹងដូច្នោះ នាឱកាសដឹកនាំមន្ត្រីចុះពិនិត្យផលិតផលបន្លែសរីរាង្គ ដែលដាំដុះដោយប្រជាកសិករមកពីស្រុកចំនួន៥ គឺពួក បាគង សូត្រនិគម បន្ទាយស្រី និងអង្គរជុំនៅក្នុងបរិវេណពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីឆ្នាំ២០ ១៩ ដែលរៀបចំឡើងនៅសួនច្បារខាជើងស្ពានថ្ម ក្បែរព្រះរាជដំណាក់ក្រុងសៀមរាប កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាព និងលទ្ធផលការងារនៅក្រោមគម្រោង AIMS។ លោករដ្ឋមន្ត្រីបានជម្រាបជូនប្រជាកសិករទាំងអស់អំពីកិច្...
ជប៉ុន និងកូរ៉េខាងត្បូងជួបចរចាជិត៦ម៉ោងស្តីពីជម្លោះពាណិជ្ជកម្មតែគ្មានលទ្ធផលទេ

ជប៉ុន និងកូរ៉េខាងត្បូងជួបចរចាជិត៦ម៉ោងស្តីពីជម្លោះពាណិជ្ជកម្មតែគ្មានលទ្ធផលទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ក្រុមមន្ត្រីរបស់ប្រទេស ជប៉ុន និងកូរ៉េខាងត្បូងបានជួបចរចាគ្នាអស់រយៈពេលជិត៦ម៉ោង កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្នុងគោលដៅបន្ធូរបន្ថយភាពតាន តឹងក្នុងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពរ ប៉ុន្តែកិច្ចចរចានោះមិនទទួលបានលទ្ធផលអ្វីទេ ។ ជម្លោះពាណិជ្ជកម្មរវាងប្រទេសជាសម្ព័ន្ធមិត្តអាមេរិកទាំងពីរ គឺជប៉ុន និងកូរ៉េខាងត្បូង បានកើតឡើងដោយសារជប៉ុនបានរឹត ត្បិតការនាំចេញវត្ថុធាតុដ៏សំខាន់ ដែលត្រូវបានយកទៅប្រើប្រាស់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់របស់កូរ៉េខាងត្បូង ដែលធ្វើឲ្យប៉ះពាល់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់ប្រទេសទាំងពីរ ព្រមទាំងបង្កការរាំងស្ទះដល់សិទ្ធិឧស្សាហកម្មដែលត្រៀមបម្រុងនឹងចេញប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទជំនាន់ទី៥ (5G) របស់ចិន ។ កិច្ចចរចារវាងប្រទេសសម្ព័ន្ធមិត្តអាមេរិកទាំងពីរ គឺកូរ៉េខាងត្បូងចង់អោយជប៉ុននាំចូលវត្ថុធាតុដ៏សំខាន់៣ប្រភេទ ដែលត្រូវបាន យកទៅប្រើប្រាស់នៅក្នុងឧស...
កម្ពុជាចង់នាំអង្ករក្រអូបទៅកាន់ឥណ្ឌូនេស៊ីនិងពង្រឹងកិច្ចសហការផលិតគ្រឿងបង្គុំទោចក្រយាន

កម្ពុជាចង់នាំអង្ករក្រអូបទៅកាន់ឥណ្ឌូនេស៊ីនិងពង្រឹងកិច្ចសហការផលិតគ្រឿងបង្គុំទោចក្រយាន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិបានគូបញ្ជាក់ថា កម្ពុជាមានបំណងនាំអង្ករក្រអូប «ផ្កាម្លិះអង្គរ»​ ដែលទទួលបានចំណាត់លេខ១ កាលពីឆ្នាំ២០១៨ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហការលើឧស្សាហកម្មផលិតសម្ភារ និងគ្រឿងបង្គុំទោចក្រយាននៅក្នុងប្រ ទេស ព្រមទាំងអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រសម្រាប់ការផលិតទោ ចក្រយាន ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកសម្រាប់ផលិតផលនេះ និងនាំចេញផលិតផលសម្រេច ១០០% ទៅកាន់ទីផ្សារអន្តរ ជាតិ។ ការបញ្ជាក់របស់ លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញចូលរួមជាគណៈអធិបតីភាព ជាមួយលោកជំទាវ អ៊ីណា ហានីង ត្យាស គ្រីស្នាមឺទី (Ina Hagningtyas Krisnamurthi) ប្រឹក្សាពិសេសក្រសួងការបរទេសទទួលបន្ទុកសេដ្ឋកិច្ចការទូតឥណ្ឌូនេស៊ី ក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅសួនច្បារ​ខាងជើង​ស្ពានថ្ម ក្ក្បែរព្រះរាជដំណាក់ក្រុងសៀមរាបន...
គយនិងរដ្ឋាករកម្ពុជាបណ្តុះបណ្តាលពីវិធានដើមកំណើតទំនិញអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩

គយនិងរដ្ឋាករកម្ពុជាបណ្តុះបណ្តាលពីវិធានដើមកំណើតទំនិញអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ”អនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ និងយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ២០១៩-២០២៣។ លោកនួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំណាងលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោកនួន ច័ន្ទរិទ្ធ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងគោលបំ ណងលើកកម្ពស់សមត្ថភាពនិងចំណេះដឹងរបស់មន្រតីគយនិងរដ្ឋាករកម្ពុជាលើប្រធានបទវិធានដើមកំណើតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ លោកបានបន្តទៀតថា ជាពិសេសពាក់ព័ន្ធនឹងការដាក់ឲ្យអនុវត្ត វញ្ញាបនបត្របញ្ជាក់ដើមកំណើតទម្រង់ D ក្នុងទម្រង់អេឡិចត្រូ និច (ATIGA e-Form D) ក៏ដូចជាដើម្បីត្រៀមអនុវត្តពិធីសារស្តីពីវិសោធ...
ត្រឹមខែមិថុនាឆ្នាំ២០១៩ ទំហំវិនិយោគលើវិស័យសំណង់មានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក

ត្រឹមខែមិថុនាឆ្នាំ២០១៩ ទំហំវិនិយោគលើវិស័យសំណង់មានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សរុបគម្រោងវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេស មានចំនួនប្រមាណជាង ២ ពាន់គម្រោង ក្នុងនោះមានតម្លៃវិនិយោគនៅលើវិស័យនេះ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣លានដុល្លារអាមេរិក ។ តាមរបាយការណ៍បង្ហាញដោយ នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិយាយថា បើគិតមក ដល់គិតត្រឹម ខែមិថុនា ឆ្នាំ២០១៩នេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេសមានចំនួនប្រមាណ ២២៣២ គម្រោង ក្នុងនោះមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះ សរុប ៣៣៧៣ លានដុល្លារអាមេរិក ដោយវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង ៧,២ លានម៉ែត្រការ៉េ ។   តាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ វិស័យសំណង់បន្តកំណើនរឹងមាំក្នុងអត្រារង្វង់ ១៧,៥% នៅក្នុងឆ្នាំ២០១៩ និង ១៦,១% នៅក្នុងឆ្នាំ២០២០ ក្នុងនោះមានការរំពឹងទុក នៃការកើនឡើងអគារលំនៅឋានដែលមានតម្លៃទាប និងមធ្យម ព្រមទាំងសំណង់អគារពាណ...
កាណាដាគ្រោងទិញសម្លៀកបំពាក់ពីកម្ពុជាក្នុងតម្លៃជាង៩១លានដុល្លារនៅឆ្នាំ២០១៩-២០២០

កាណាដាគ្រោងទិញសម្លៀកបំពាក់ពីកម្ពុជាក្នុងតម្លៃជាង៩១លានដុល្លារនៅឆ្នាំ២០១៩-២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រទេសកាណាដា មានគម្រោងទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលខ្ពស់ជាងការបញ្ជាទិញពីប្រទេស ចិន នេះបើតាមការឱ្យដឹងពីតំណាងក្រុមហ៊ុន Reitman's Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ នៅក្នុងជំនួបជាមួយ លោក ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជ កម្មកាលពីព្រឹកថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកហ្គារី រ៉ូស​ (Gary Ross) ប្រធាន​ក្រុម​ហ៊ុន​ Reitman បានបង្ហាញសុទិដ្ឋិ និយម ចំពោះវឌ្ឍនភាពនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជានិងបានកោតសរសើរចំពោះកំណែទម្រង់មុតស្រួចព្រមទាំងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ។ លោកប្រធានក្រុមហ៊ុនរូបនេះក៏បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាលតែងផ្តល់កិច្ចសហការ សម្របសម្រួលការបញ្ជាទិញសម្លៀកបំពាក់រប...