ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ការដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងធ្លាក់ចុះ២៤%នៅត្រីមាសទី១ឆ្នាំនេះ

ការដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងធ្លាក់ចុះ២៤%នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Airport Council International (ACI) Asia-Pacific)បានឲ្យដឹងថា ការចរាចរណ៍របស់អ្នកដំណើរនៅតាមអាកាសយានដ្ឋាននានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងធ្លាក់ចុះ២៤%នៅត្រីមាសទី១នៃឆ្នាំ២០២០ នេះ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ Bloomberg ។ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានឲ្យដឹងថា ការ ដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងខាងបង់ទឹកប្រាក់ប្រមាណជាង៣ពាន់លានដុល្លារអាមេរិក ស្មើនឹង២៤% បើប្រៀប ធៀបនឹងរយៈដូចគ្នាកាលពីត្រីមាសទី១នៃឆ្នាំ២០១៩កន្លងទៅ ។ IATA បានបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងខាងបង់ទឹកប្រាក់កាន់តែច្រើនថែមទៀត នៅត្រីមាសទី២ និងប្រចាំឆ្នាំ២០២០នេះ ប្រសិនបើការឆ្លងរាលដាលនៃវីរុសខូវីដ -១៩ នៅតែបន្តអូសបន្លាយរយៈពេលយូរ ...
សម្តេចតេជោ ថា៖ ប្រជាពលរដ្ឋគួរខ្លាចការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចជំងឺកូរ៉ូណា

សម្តេចតេជោ ថា៖ ប្រជាពលរដ្ឋគួរខ្លាចការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចជំងឺកូរ៉ូណា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា​ ប្រជាពលរដ្ឋគួរខ្លាចការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចជំងឺកូរ៉ូណា ដែលកំពុងធ្វើមនុស្សនៅលើពិភពលោកភ័យខ្លាច។ សម្តេចតេជោ បានក្រើនរំឭកបែបនេះ​​​ ក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។ សម្តេចតេជោបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរស្លាប់ជារៀងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស​​​ ដោយសារការធ្វើដំណើរតាមដងផ្លូវ។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩  ។ និស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣០នាក់៕  ...
ប្រភពបង្កើតព័ត៌មានមិនពិតអំពី កូរ៉ូណានៅកម្ពុជាកើតចេញពីអតីតក្រុមសកម្មជនCNRP

ប្រភពបង្កើតព័ត៌មានមិនពិតអំពី កូរ៉ូណានៅកម្ពុជាកើតចេញពីអតីតក្រុមសកម្មជនCNRP

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងស្ថានភាពប្រទេសក៏ដូចពិភពលោកកំពុងជួបប្រទះការរាតត្បាតជំងឺឆ្លង កូរ៉ូណា ឬ covid-19 ហើយនាំគ្នាខំប្រយុទ្ធនិងទប់ស្កាត់ការរិករាលដាលដែលនាំអោយមនុស្សជាតិជួបគ្រោះថ្នាក់។ ក្នុងស្ថានភាពបែបនេះនៅកម្ពុជាបែជាលេចចេញក្រុមមនុស្ស មួយចំនួនដែលជាអតីតសកម្មជន និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានបញ្ចេញព័ត៌មានញុះ ញុង បំភ្លៃ បំផ្លើស ក្នុងចេតនាអាក្រក់បំផ្លាញកម្ពុជា ដូច ជាថ្មីៗនេះ Facebook អតីតសកម្មជន cnrp ឈ្មោះ sovannara som បានសរសេរផ្សព្វផ្សាយថាចូរបងប្អូនប្រុងប្រយ័ត្ន! គឺគ្រប់មន្ទីរពេទ្យដែលសង្ស័យ ថាលោកអ្នកឆ្លង មេរោគផ្លូវដង្ហើម កូវិដ១៩ គេចាក់ថ្នាំសំលាប់ចោលតែម្តង ។ល។ នេះជាចេតនាដ៏មហាអាក្រក់បំផុតដែលបង្ហាញអោយឃើញយ៉ាង់ច្បាស់ថាពួកគេពុំដែលបានរួមទុក្ខជាមួយនិងប្រជាជននោះទេ ពួកគេមានចេតនាដ៏មហាអាក្រក់បំផុតបំផ្លាញសេចក្តីសុខរបស់ប្រជាជន ។ ចូរយើងពិចារណា ក្នុងកាលទេសបែបនេះគួរណាស់នាំគ្នាគិតអំពីការរួមចំណែកក្នុងការការពារនិងទប់ស្...
លោក កៅ ថាច និងភរិយាអបអរសាទរខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២០

លោក កៅ ថាច និងភរិយាអបអរសាទរខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកស្រី សួរ សុខគីម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរ ខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ ៨មីនាក្រោមប្រធានបទ “មានសន្តិ​ភាព មានការងារលើកកម្ពស់សមភាពយេនឌ័រ” ដែលមានបុគ្គលិកចូលរួមប្រមាណជិត៩០នាក់។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ មានការកើនឡើងជាលំដាប់ពីចំនួន៥៤នាក់ ដល់១១៤នាក់ ដែលក្នុងនោះបុគ្គលិកជាស្ត្រីមានកំណើនពីចំនួន ១១នាក់ ស្មើនឹង២៣% ដល់ចំនួន៣៦នាក់ស្មើនឹង៣២% នៃចំនួនបុគ្គលិកសរុប។ ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំធនាគារ បុគ្គលិកជាស្ត្រីត្រូវបានផ្តល់ឱកាសក្នុងការចូលរួមដោយស្មើភាពទាំងក្នុងកម្រិតការងារទូទៅ និងក្នុងកម្រិតការងារបច្ចេកទេស ។ ទន្ទឹមនេះ បុគ្គលិកជាស្ត្រីត្រូវបានដំឡើងតួនាទីជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារ និងក៏ដូចជាចូលរួមលើកកម្ពស់សមភាពយេនឌ័រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភ...
ក្រសួងព័ត៌មានផ្សព្វផ្សាយកុំឲ្យយករូបថតជនរងគ្រោះដោយមេរោគផ្លូវដង្ហើមCOVID 19នៅទីរួមខេត្តសៀមរាប

ក្រសួងព័ត៌មានផ្សព្វផ្សាយកុំឲ្យយករូបថតជនរងគ្រោះដោយមេរោគផ្លូវដង្ហើមCOVID 19នៅទីរួមខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងព័ត៌មាន សូមជម្រាបជូនលោក លោកស្រីដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនិងម្ចាស់គណនីប្រព័ន្ធសង្គម (FB)ទាំងឡាយមេត្តាជ្រាបថា ថ្មីៗនេះឃើញប្រព័ន្ធបានយករូបថតជនរងគ្រោះដោយ សារមេរោគផ្លូវដង្ហើម COVID 19 នៅទីរួមខេត្តសៀម រាប ខេត្តសៀមរាប មកផ្សព្វផ្សាយជាសាធារណ:ដែលធ្វើអោយប៉ះពាល់ដល់ការរំលោភលើតម្លៃជាមនុស្សជាតិនិងសិទ្ធិឯកជនរបស់ជនរងគ្រោះ។ ការបង្ហោះជាសាធារណ:បែបនេះគឺមិនគោរពក្រមសីល ធម៌សារព័ត៌មាននិងជាការបង្ហាញកម្រិតសីលធម៌របស់សង្គមដែលខ្លួនរស់នៅក្នុងនោះផង​ដែរ។ ដែលជាការបង្ហាញពីទង្វើរអមនុស្សធម៌ ហើយបង្កើតឱ្យមានការ រើសអើង ប្រឆាំងនឹងជនរងគ្រោះ នាពេលបច្ចុប្បន្ននិងអនាគតជាពិសេសទៀតនោះធ្វើឱ្យក្រុមគ្រួ សាររបស់ពួកគេមានការឈឺចាប់និងបាត់បង់ក្តីសងឃឹម។ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សំណូមពរដល់គណនីទាំងឡាយដែលបានបង្ហោះហើយនោះសូមមេត្តាលុបចោលរូបភាពដែលប៉ះពាល់ដល់កិត្តិយសគ្រួ សាររបស់ជនរងគ្រោះដោយមេរោគផ្លូវដង្ហើម COV ID 19 នៅទីរួមខេត...
កុដ្ឋ០១ខ្នងតំលៃប្រមាណជិត៣ម៉ឺនដុល្លាជាអំណោយរបស់សម្តេចតេជោត្រូវបានដាក់សម្ពោធឆ្លងអោយប្រើប្រាស់ជាផ្លូវការ

កុដ្ឋ០១ខ្នងតំលៃប្រមាណជិត៣ម៉ឺនដុល្លាជាអំណោយរបស់សម្តេចតេជោត្រូវបានដាក់សម្ពោធឆ្លងអោយប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន លោកឧកញ៉ា ជា លាង ហុង និងលោក អ៊ែល សារ៉ុម អគ្គនាយកក្រុមហ៊ុន ខេ អ៊ី ភី និងសប្បុរសជនជិតឆ្ងាយក្នុងស្រុក កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០បានអញ្ជើញ ដាក់សម្ពោធឆ្លងអោយប្រើប្រាស់ជាផ្លូវការហើយ។ ការដាក់ដំណើរការនូវកុដ្ឋ០១ខ្នង៦បន្ទប់ កម្ពស់២ជាន់ តំលៃប្រមាណជិត៣ ម៉ឺន ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណានចក្រកម្ពុជា តាមរយះ លោកឧត្តមសេនីយ ហ៊ុន ម៉ា ណែត ដែលជាសមិទ្ធិផលថ្មីៗមួយទៀតបានលិច ចេញរូបរាងស្ថិតក្នុងបរិវេណវត្តបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម។ លោកឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ថា តាម រយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរគុណសន្តិភាព” ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ នៅខេត្តពោធិសាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ នៅខេត្តពោធិសាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេ ខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ នៅខេត្តពោធិសាត់នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ ២០២០ នេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិ លេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២.១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះចំណាយថវិកាសាងសង់សរុប ១៣២.៨០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់នានា និងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្...
ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម Covid-19 ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តលជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅក្រោមឱវាទក្រសួងទេសចរណ៍ នៅក្រុងសៀមរាប ខេត្តសៀមរាប។...
លោក ឯល រ៉ូហ្សែតនិងលោកស្រី ឆឹង សុជាតិ  គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​​ថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០

លោក ឯល រ៉ូហ្សែតនិងលោកស្រី ឆឹង សុជាតិ  គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​​ថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឯល  រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងលោកស្រី ឆឹង សុជាតិ  គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​​ថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០។ លោក ឯល រ៉ូហ្សែត និងភរិយា  សូម​​អបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្នុងឱកាសទិវានេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រសិទ្ធពរជ័យ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា។ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ មានអាយុយឺនយូរ ដើម្បីដឹកនាំកាក បាទក្រហមកម្ពុជា ជួយសង្គ្រោះជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ច្រកល្ហកនៃតំបន់ដាច់ស្រយល ជាពិសេស ដឹកនាំនារីៗចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យសម្បូរសប្បាយរុងរឿងជាបន្តបន្ទាប់ទៅមុខទៀត។ «ស្រ្តីដើម្បី​សុខ​សន្ដិភាព និងវឌ្ឍនភាព»គោរពជូន ពីខ្ញុំបាទ ឯល ឯរ៉ូហ្សែត និងភរិយា​ ព្រមទាំងបុត្...
លោកឧកញ៉ា ហ៊ួត ជា និងលោកជំទាវ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​​ថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០

លោកឧកញ៉ា ហ៊ួត ជា និងលោកជំទាវ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​​ថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងសំណង់ហួត ជា និងលោកជំទាវ គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​​ថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០។ លោកឧកញ៉ា ហ៊ួត ជា និងលោកជំទាវ  សូម​​អបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្នុងឱកាសទិវានេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រសិទ្ធពរជ័យ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា។ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ មានអាយុយឺនយូរ ដើម្បីដឹកនាំកាក បាទក្រហមកម្ពុជា ជួយសង្គ្រោះជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ច្រកល្ហកនៃតំបន់ដាច់ស្រយល ជាពិសេស ដឹកនាំនារីៗចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យសម្បូរសប្បាយរុងរឿងជាបន្តបន្ទាប់ទៅមុខទៀត។ «ស្រ្តីដើម្បី​សុខ​សន្ដិភាព និងវឌ្ឍនភាព» ពីខ្ញុំបាទ ហួត ជា និងភរិយា​ ព្រមទាំងបុត្រា បុត្...