ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អឺរ៉ុបបម្រុងទឹកប្រាក់២៥ពាន់លានអឺរ៉ូ សម្រាប់ទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដោយសារវីរុសខូវីដ-១៩

អឺរ៉ុបបម្រុងទឹកប្រាក់២៥ពាន់លានអឺរ៉ូ សម្រាប់ទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula Von Der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានប្រកាសនៅថ្ងៃពុធ ទី១១ ខែមីនានេះថា អឺរ៉ុបមានគម្រោងរៀបចំមូលនិធិបម្រុងជាទឹកប្រាក់ប្រមាណ២៥ ពាន់លានអឺរ៉ូ សម្រាប់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលអាចនឹងកើតឡើងដោយសារវីរុសខូវីដ-១៩នៅពេលខាងមុខនេះ ។ នេះបើតាមការចុះផ្សាយរបស់ NHK World Japan ។ លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡេយែន បាននិយាយថា ទឹកប្រាក់ទាំង២៥ ពាន់លានអឺរ៉ូនេះ មានគោលដៅជួយដល់ប្រទេសមួយចំនួនដែលជាសមាជិករបស់សហភាពអឺរ៉ុប ដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ មានប្រទេស អ៊ីតាលីជាដើម ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ដែលបានឆ្លងវីរុសខូវីដ-១៩ ច្រើនជាងគេ គឺប្រទេសអ៊ីតាលីមានចំនួន១០១៤៩ករណី ប្រទេសបារាំង និងអេស្ប៉ាញមានការឆ្លងវីរុសខូវីដ-១៩ប្រមាណជាង១៦០០ករណី ៕  ...
ភ័យពេញក្រុងឡុងដ៍! រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស ឆ្លងមេរោគកូរ៉ូណា Covid-19

ភ័យពេញក្រុងឡុងដ៍! រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស ឆ្លងមេរោគកូរ៉ូណា Covid-19

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោកស្រី ណាឌីន ដូរីស (Nadine Dorries) ត្រូវបានគេរាយការណ៍មកថា ឆ្លងមេរោគកូរ៉ូណា Covid-19 កាលពីចុងសប្តាហ៍មុន។ យោងតាមការផ្សាយរបស់កាសែត The Daily Mail របស់អង់គ្លេស បានឲ្យដឹងនៅមុននេះបន្តិចថា លោកស្រីរដ្ឋមន្ត្រីវ័យ៦២ឆ្នាំរូបនេះ ត្រូវក្រុមគ្រូពេទ្យពិនិត្យឃើញឆ្លងមេរោគកូរ៉ូណា កាលពីរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បន្ទាប់លោកស្រីធ្លាក់ខ្លួនឈឺ នៅថ្ងៃសុក្រ សប្តាហ៍មុន។ The Daily Mail បានផ្សាយទៀតថា លោកស្រី ណាឌីន ដូរីស នៅពេលនេះ ត្រូវក្រុមគ្រូពេទ្យដាក់ឲ្យនៅដាច់តែឯង ហើយលោកស្រីចាប់ផ្តើមជាសះស្បើយពីជំងឺជាបណ្តើរៗឡើងវិញ។ កាសែតដដែលនេះ បានលើកឡើងទៀតថា ការធ្វើរោគវិនិច្ឆ័យរកឃើញលោកស្រីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឆ្លងជំងឺដ៏កាចសាហាវនេះ គឺសារដ៏គួរឲ្យភ័យខ្លាចដល់វិមានរដ្ឋាភិបាល ជាពិសេស នៅក្នុងខុទ្ទកាល័របស់លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ព្រោះលោកស្រីរដ្ឋមន្...
លោក ជុំ កុសល បញ្ជាក់ថា សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ

លោក ជុំ កុសល បញ្ជាក់ថា សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ ។ ខ្មែរយើងគឺ ជាជាតិសាសន៍មួយដែលប្រកាន់ខ្ជាប់នូវគុណធម៌ច ជួយទុក្ខធុរ:គ្នាក្នុងគ្រាអាសន្ន មិនដែលមើលរំលងឬដើរ ជៀសទុកចោលឡើយ ។ ប៉ុន្តែក្នុងរយ:ពេលដែលកើតមានមេរោគឆ្លងផ្លូវដង្ហើមប្រភេទថ្មីដែលមានឈ្មោះថា Covid-19នេះគួបផ្សំជាមួយនឹងការបំពុល បំភិតបំភ័យ បំភ្លៃ បំផ្លើសព័ត៌ មានពីមនុស្សអាក្រក់មួយចំនួនផងនោះទើបធ្វើឲ្យមានមនុស្សខ្លះខ្វះការពិចារណាក៏កើតមានការភ័យខ្លាចជ្រុល រហូតបាត់បង់គុណធម៌ពីក្នុងខ្លួនអស់។ លើសពីនេះ ទោះឃើញមនុស្ស ប្រកាច់ប្រកិនដង្ហើយរកឲ្យជួយ សង្គ្រោះនៅចំពោះមុខក៏គេមិនរវល់ជួយ ហើយសុខចិត្តដើរហួស និងមានអ្នកខ្លះសុខចិត្តឈរថតសកម្មភាពពីចម្ងាយមកផ្សព្វផ្សាយលើហ្វេសបុករបស់ខ្លួនទៅ វិញ ។ តើ បងប្អូននៅតែបន្តឥរិយាបថខ្លាចជ្រុល រហូតដើររំលងអ្នកត្រូវការឲ្យយើងជួយជីវិតគេនៅចំពោះមុខបែបនេះតទៅទៀត ឬ ?សូមបងប្អូនស្វែងយល់ឲ្យច្បាស់អំពីការផ្តល់ព័ត៌មានស្តីពីស្ថានភាពជំងឺពីគ្រូពេទ្យឲ្យបានច្បាស់លា...
អគ្គនាយកដ្ឋានកាំកុងត្រូល ចែកក្រមាដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាន ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺវីរុស COVID-19 

អគ្គនាយកដ្ឋានកាំកុងត្រូល ចែកក្រមាដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាន ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺវីរុស COVID-19 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីផ្សព្វផ្សាយ អំពីវិធានការណ៍ការពារ ទប់ស្កាត់ជំងឺរលាក សួត ដែលបង្កដោយវីរុស COVID-19 និងចែកក្រមា ជូនដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០​។ ក្នុងពិធីនេះស្ថិតក្រោមអធិបតីភាព  លោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានផ្តល់ក្រមាជូនមន្ត្រីនៃអគ្គនាយកដ្ឋានក្នុងម្នាក់ៗទទួលបានក្រមាចំនួន ២ សម្រាប់ប្រើប្រាស់ ។ លោកផាន អូន បានបញ្ជាក់ថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ពោលគឺអនុញ្ញាតឱ្យអ្នកត្បាញក្រមាខ្មែរ រកបានទីផ្សារកាន់តែទូលាយ ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន ហើយក៏អាចជួយទប់ស្កាត់ការរីករាលដាលនៃ ជំងឺរលាកសួតដែលបង្កឡើងដោយវីរ៉ុស COVID-19 និងកាត់បន្ថយការឡើងថ្លៃនៃ “ម៉ាស់” នាពេលបច្ចុប្បន្នផងដែរ។ សូមបញ្ជាក់ថា ពិធីនេះ រៀបចំឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ពលរដ្ឋសួរលោក ស៊ឹម ស៊ីថា «ហេតុអ្វីខ្វះទឹក… អត់ចេញទឹក?»

ពលរដ្ឋសួរលោក ស៊ឹម ស៊ីថា «ហេតុអ្វីខ្វះទឹក… អត់ចេញទឹក?»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងខណ្ឌឫស្សីកែវ រាជាធានីភ្នំពេញ នៅថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចេញប្រតិកម្មនៅពេលឃើញមន្ត្រីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ២នាក់ មកប្រាប់ពួកគាត់ឲ្យបង់ថ្លៃទឹក ដែលមិនទាន់បានបង់។ អ្វីដែលប្រជាពលរដ្ឋប្រតិកម្ម មិនមែនចំពោះតម្លៃទឹកទេ គឺបញ្ហាពួកគាត់គ្មានទឹកប្រើប្រាស់ ប៉ុន្តែមន្ត្រីទឹកមកសង្កត់កគាត់ឲ្យបង់ថ្លៃទឹក ទោះជាគ្មានទឹកឲ្យពួកគាត់ប្រើប្រាស់ក៏ដោយ។ បុរសម្នាក់វ័យប្រហែល៥០ឆ្នាំ រស់នៅក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញស្លៀកក្រមារងចាំទឹកហូរចេញពីទុយោ ដើម្បីងូតទឹកក្នុងវេលាក៏ក្តៅហួតហែង ប៉ុន្តែគ្មានទឹកសោះ សូម្បីតែមួយតំណក់។ ស្របពេលកំពុងក្តៅក្រហាយនឹងបញ្ហាទឹកអត់ចេញនេះ មន្ត្រីទឹក២នាក់បានមកដល់ ហើយស្រែកសួរថា «បង់ទឹកហើយនៅ?»។ «មានទឹកឯណាត្រូវបង់ បើគ្មានទឹកមួយតំណក់ផងហ្នឹង។ អញ្ជើញមើលទុយោមើល៍ តើមានឃើញទឹកឬអត់» បុរសម្ចាស់ផ្ទះសួរតបវិញ។ មន្ត្រីទឹក២នាក...
លោក​ឧកញ៉ា លី ហួរ ៖​ គាំទ្រ​​សេចក្តីអំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដាក់ចេញ​វិធានការ ៣​ចំណុច

លោក​ឧកញ៉ា លី ហួរ ៖​ គាំទ្រ​​សេចក្តីអំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដាក់ចេញ​វិធានការ ៣​ចំណុច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ភ្នំពេញ​៖ ​លោក​ឧកញ៉ា លី ហួរ ​ប្រធានសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ ឋាន​កម្ពុជា បានចេញ​សារលិខិត​គាំទ្រ​នូវ​សេចក្តីអំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ សមាគម ក៏បាន​ប្រកាស​នូវ​វិធានការ ៣​ចំណុច ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន ដែល​បាន​កើតឡើង​ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ ខូ​វីដ​១៩ មកលើ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា​។ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម ៖ ​...
សម្ដេចក្រឡាហោម ស ខេងអនុញ្ញាតឱ្យប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)សម្ដែងការគួរសម

សម្ដេចក្រឡាហោម ស ខេងអនុញ្ញាតឱ្យប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)សម្ដែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដឹកនាំដោយលោក សោម អូន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយរម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា នាពេលកន្លងមក ដែលបានរួមគ្នាបំពេញភារកិច្ចការពារសិទ្ធិសេរីភាពស្របច្បាប់របស់កម្មករកម្មការិនី ទាំងនៅក្នុងវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ការបូបស្បែកជើង ការងារក្រៅប្រព័ន្ធនានា និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាន៍ថា រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីឆ្លើយតបនឹងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA និងការដោះស្រាយបញ្ហាប្រឈម ដែលបានកើតចេញពីការរីករាយដាលនៃជំងឺរលាកសួតប្រភេទថ្មី ឬCOVID19 ធ្វើឱ្យប៉ះពាល់ដល់ដំណើការផលិតកម្មរបស់រោងចក្រ ពិសេសនៅពេលដែ...
តែងតាំង​ថ្មី​ រដ្ឋលេខាធិការ ៩​រូប អនុរដ្ឋលេខាធិការ ៥​រូប និង​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ៣​រូប

តែងតាំង​ថ្មី​ រដ្ឋលេខាធិការ ៩​រូប អនុរដ្ឋលេខាធិការ ៥​រូប និង​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ៣​រូប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​ថ្មី​រដ្ឋលេខាធិការ ៩​រូប អនុរដ្ឋលេខាធិការ ៥​រូប នៃក្រសួងការពារជាតិ និង​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ៣​រូប​។ នេះយោងតាមព្រះរាជក្រឹត្យ​ ចេញ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០​។​ ​ឧ​ត្ត​ម​សេនីយ៍​ឯក ៣ រូប ដែល​ទើប​ដំឡើង​ឋានន្តរស័ក្តិ រួមមាន​៖ ១-​ឧ​ត្ត​ម​សេនីយ៍​ទោ នាម អៀង ២-​ឧ​ត្ត​ម​សេនីយ៍​ទោ ជា ភួង​ភិរម្យ​ ៣-​ឧ​ត្ត​ម​សេនីយ៍​ទោ ព្រហ្ម ប៉ាត់​ ​ដោយឡែក នាយ​ឧ​ត្ត​ម​សេនីយ៍ ៩​រូប ដែល​ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ ក្រសួងការពារជាតិ រួមមាន​៖ ១-​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃុន វុ​ធ​ ២-​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត​ ៣-​នាយ​ឧ​ត្ត​ម​សេនីយ៍ កែវ តាំ​ ៤-​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ សារឿន​ ៥-​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ភាព​ ៦-​នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ូ គឹម​ស៊ុន​ ៧-​នាយ​ឧ​ត្ត​ម​សេនីយ៍ សាវ ស...
កម្ពុជាបានត្រៀមថវិកាប្រមាណ ៨០០ទៅ២,០០០លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

កម្ពុជាបានត្រៀមថវិកាប្រមាណ ៨០០ទៅ២,០០០លានដុល្លារដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន​៣,៤៥៨​នាក់ នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះថា «កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ៨០០ ទៅ ២,០០០លានដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា»។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុម​ជនអគតិមួយចំនួន។ បងប្អូនត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីដ-១៩ នេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើ បងប្អូនមានអាការៈសុខភាពខុសពីប្រក្រតីដូចជាអាការៈក្តៅខ្លួ...
សម្តេចតេជោថា៖កុំឲ្យយកការរើសអើងធ្វើជាមូលដ្ឋានក្នុងករណីជំងឺកូវីត១៩នេះ

សម្តេចតេជោថា៖កុំឲ្យយកការរើសអើងធ្វើជាមូលដ្ឋានក្នុងករណីជំងឺកូវីត១៩នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីមាននិន្នាការអ្វីក៏ដោយ ត្រូវធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺ កូវីត១៩។ សម្តេចតេជោ បានក្រើនរំឭកបែបនេះ​​​ ក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំឱ្យយកភាពភ័យខ្លាច និងការរើសអើងធ្វើជាមូលដ្ឋានក្នុងករណីជំងឺកូវីត១៩នេះ ពោលត្រូវជ្រើសយកភាពច្បាស់លាស់សម្រាប់ខ្លួនឯង៕  ...