សម្តេចតេជោ ហ៊ុន សែន បំផុសឲ្យប្រជាពលរដ្ឋដាំដុះបន្លែមិនមានជាតិគីមី នឹងកាត់បន្ថយការនាំចូលបន្លែគីមីពីក្រៅប្រទេស
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់នៅថ្ងៃទី១៨ខែគុម្ភៈនេះថា« យើងត្រូវបំផុសឲ្យប្រជាពលរដ្ឋយើងដាំដុះបន្លែក្នុងស្រុកដែលមិនមានសារធាតុជាតិគីមី រួចកាត់បន្ថយការនាំចូលបន្លែពីប្រទេសក្រៅដែលប្រើប្រាស់ជាតិគីមី»។
សម្តេចតេជោថ្លែងទៀតថា នេះជាវិធានការដែលយើងត្រូវប្រកាន់យករួចជំរុញចូលទីផ្សារដែលមានស្រាប់ ហើយលើសពីនេះត្រូវបង្រឹងការដាំដុះរបស់កសិករយើង ដើម្បីផ្គត់ផ្គង់នៅតាមសណ្ឋាគារដែលទេសចរណ៍កំពុងតែមានតម្រូវការស្រាប់។
សម្តេចបន្តថា សព្វថ្ងៃនេះ ទេសចរប្រើប្រាស់និងផ្គត់ផ្គង់ពីខាងក្រៅរាប់ទាំងបន្លែបង្ការជាដើម យើងត្រូវពង្រឹកសមត្ថភាពការដាំដុះក្នុងស្រុករបស់កសិករ ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ ហើយជំរុញការចិញ្ចឹមសត្វនិងចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ចូលសណ្ឋាគារនេះជាផ្នែកមួយការនាំចេញនៅនិងកន្លែងតែម្តង ដោយមិនចំណុះទីផ្សារខាងក្រៅ។
សម្តេចរំលឹកថា បើធ្វើដូច្នោះបានអាចកាត់បន្ថយ...








