រាជធានីភ្នំពេញ៖ ក្លឹបប្រមូលផ្តុំម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដ៏ធំជាងគេនៅកម្ពុជា CEO Master Club សហការជាមួយក្រុមហ៊ុន Riellionaire នៅរាត្រីថ្ងៃទី១២ កុម្ភៈឆ្នាំ២០២០ ក្លឹបកម្សាន្ត Hard Rock Café បានរៀបចំជំនួបទំនាក់ទំនងពាណិជ្ជកម្មដ៏អស្ចារ្យជាមួយអ្នកជំនួញល្បីៗ និងជាតារាបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោក គឺ អធិរាជហ្វ្រីខីតជើងឆ្វេង Roberto Carlos នៃក្រុមសាំបាប្រេស៊ីលម្ចាស់ពាន FIFA World Cup ២០០២។
ក្នុងកម្មវិធី Exclusive Night Party នេះមានការចូលរួមផ្ទាល់ដោយ លោក អោម សេងបូរ៉ា ដែលជាប្រធាននិងស្ថាបនិក CEO Master Club International លោក Roberto Linck (Betu) ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ ប្រេស៊ីលនិងជាស្ថាបនិក Linck Group (វិនិយោគលើពហុវិស័យភាពយន្ត កីឡា សណ្ឋាគារ។
Fashion និងបច្ចេកវិទ្យា) ដែលជាបេសកជនតំណាងឱ្យ លោក Roberto Carlos លោក Ricardo Alves Fernandes សហស្ថាបនិកសាលាបាល់ទាត់អន្តរជាតិប្រេស៊ីល(BIFA) និង លោក Kev...