ផ្ទះចំនួន២ខ្នង ត្រូវអគ្គិភ័យឆាបឆេះក្នុងឱកាសចូលឆ្នាំចិន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
កំពង់ចាម៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន វៀត ណាម នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ករណីនេះកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២០ បណ្តាលឲ្យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ម៉ីន.ផា ភេទប្រុសអាយុ៤៨ឆ្នាំ ផ្ទះទំហំ៨ម៉ែត្រ×១៦ម៉ែត្រធ្វើពីឈើរប្រក់គ្បឿង ឆេះទាំងស្រុង និងខូចខាតបាតបង់សំភារៈមួយចំនួនមានមាសចំនួន៥តំឡឹង ប្រាក់ដុល្លារចំនួន៤០០០០ដុល្លារ និងប្រាក់រៀលចំនួន៧០ លាន រៀល និងសំភារះប្រើប្រាស់មួយចំនួនទៀត ។
ចំណែកម្ចាស់ផ្ទះឈ្មោះលី.លាង ភេទប្រុ សអាយុ៥៨ឆ្នាំ ផ្ទះទំហំ១០ម៉ែត្រ×១៦ម៉ែត្រ ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សំភារៈរួមមានប្រាក់ដុល្លារចំនួន៣០០០ដុល្លារ ម៉ាស៊ីនកិនស្រូវចំនួន០១គ្រឿង-ម៉ាស៊ីធ្វើនំបញ្ចុក ០១គ្រៀងនិងសំភារៈប្រើប្រាស់មួយចំនួនទៀត។ ហេតុការណ៍អគ្គីភ័យនេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
...








