ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មន្ត្រីអង្គភាពប្រឆាំងអំពេីពុករលួយកម្ពុជា​ ទៅរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយចិន

មន្ត្រីអង្គភាពប្រឆាំងអំពេីពុករលួយកម្ពុជា​ ទៅរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកយិនទៀង ពុទ្ធិរិទ្ធអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នឹងដឹកនាំមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាចំនួន ២០ រូប ទៅរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយ សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០១៩ រយៈពេល ២០ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងឆាង (Changsha) ខេត្តហ៊ូណាន (Hunan) ប្រទេសចិន។ បេីតាមការជូនដំណឹងរបស់ ACU បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះនឹងមានភ្ជាប់ទៅនឹងទស្សនកិច្ចសិក្សានៅទីក្រុងសំខាន់ៗមួយចំនួនដូចជាទីក្រុង Zhangjiajie និងទីក្រុង Tusiនៃខេត្ត Hunan ទីក្រុង Hangzhou នៃខេត្ត Zhejiang និងទីក្រុង Shanghai ដើម្បីផ្តល់លទ្ធភាពឱ្យសិក្ខាកាមបានយល់ដឹងបន្ថែម ពីបទពិសោធន៍ការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការលើកកម្ពស់សុចរិតភាពនៅទីក្រុងទាំងនោះ។ សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះផ្តល់ជូនអង្គភាពប្រឆាំងអំពើពុករលួយតាមរយៈការិយាល័យប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្...
ក្រសួងពាណិជ្ជកម្ម ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសមូហភាព «គុយទាវភ្នំពេញ»

ក្រសួងពាណិជ្ជកម្ម ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសមូហភាព «គុយទាវភ្នំពេញ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដើម្បីពង្រឹងការអភិវឌ្ឍគំរូអាជីវកម្ម និងលើកកម្ពស់កិត្តិនាមរាជធានីភ្នំពេញ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរ ឱ្យចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី១០ ខែតុលានេះ បានដាក់ឱ្យដំណើរការ ម៉ាកសមូហភាព «គុយទាវភ្នំពេញ» ដែលជាប្រភេទយីហោអាជីវកម្មលើកដំបូង មានភ្ជាប់ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យគុណភាព និងស្តង់ដារអនាម័យជាក់លាក់ នៅក្រោមការឧបត្ថម្ភពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធពីសមាគមសហគមន៍ចុងភៅកម្ពុជា រួមជាមួយជំនាញការជាតិ និងអន្តរជាតិ។ ពិធីសម្ពោធ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងព្រឹត្តិការណ៍ «យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងមានការចូលរួមពីលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី...
ធនាគារជាតិនៃកម្ពុជាបោះជំហានដោយប្រុងប្រយ័ត្ន ដើម្បីពង្រីងភាពរឹងមាំ សម្រាប់ប្រព័ន្ធធនាគារហិរញ្ញវត្ថុ

ធនាគារជាតិនៃកម្ពុជាបោះជំហានដោយប្រុងប្រយ័ត្ន ដើម្បីពង្រីងភាពរឹងមាំ សម្រាប់ប្រព័ន្ធធនាគារហិរញ្ញវត្ថុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ទេសារភិបាលធនាគារជាតិនៃកម្ពុជា ថា ធនាគារជាតិនៃកម្ពុជាត្រូវបោះជំហានទៅមុខដោយការប្រុងប្រយ័ត្ន ដើម្បី ពង្រឹងភាពរឹងមាំប្រព័ន្ធធនាគារហិរញ្ញវត្ថុ និងជម្រុញលើកទឹកចិត្តបច្ចេវិទ្យាទូទាត់ និងបច្ចេកវិទ្យាថ្មីៗ នៅក្នុងយុគសម័យ ហិរញ្ញវត្ថុ ជាពិសេសកិច្ចការពារហានីភ័យប្រឆាំងខាងក្រៅ និងជាប្រព័ន្ធ ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃបង្កើតឡើងវិញ ធនាគារជាតិនៃកម្ពុជា (១៩៧៩-២០១៩) នៅសាលចតុមុខ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ។ លោក ជា ចាន់តូ បានបញ្ជាក់ថា ធនាការជាតិនៃកម្ពុជាបានឆ្លងការកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ គឺមានកិច្ចគ្រាំទ្រពីរាជរដ្ឋាភិបាល ក្នុងបរិការណ៍ដែលកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតនិងទស្សនវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ។ ធនាគារជាតិនៃកម្ពុជា ក្នុងនាម អា...
ក្រុមហ៊ុន Apple Inc សម្រេចលុបចោល App store មិនឲ្យក្រុមបាតុករប្រើ នៅទីក្រុងហុងកុង

ក្រុមហ៊ុន Apple Inc សម្រេចលុបចោល App store មិនឲ្យក្រុមបាតុករប្រើ នៅទីក្រុងហុងកុង

ព័ត៌មានទាន់ហេតុការណ៍
បើតាមការចុះផ្សាយរបស់ Reuters បាមឲ្យដឹងថា ក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិកធំបំផុតរបស់សហរដ្ឋអាមេរិក បានសម្រេចលុបចោល App store របស់ខ្លួននៅទីក្រុង ហុងកុង កាលពីថ្ងៃពុធ ទី០៩ ខែតុលានេះ ដើម្បីកុំឲ្យក្រុមបាតុករប្រើប្រាស់ប្រព័ន្ធនេះដើម្បីតាមដានពីសកម្មភាពរបស់ប៉ូលីស ។ អ្នកនាំពាក្យក្រុមហ៊ុន Apple Inc បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនសម្រេចលុបចោល App store របស់ខ្លួន គឺដោយសារក្រុមបាតុករបានប្រើប្រាស់ប្រព័ន្ធដើម្បីតាមដានពីសកម្មភាពរបស់ប៉ូលីស ដោយបំពានច្បាស់ប៉ូលីសទីក្រុងហុងកុង ។ សេចក្តីសម្រេចក្នុងការលុបចោល App store ត្រូវបានធ្វើឡើងក្រោយពីការិយាល័យសន្តិសុខព័ត៌មានវិទ្យា និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានៅហុងកុង (Hong Kong Cybersecurity and Technology Crime Bureau) បានលើកឡើងថា App store របស់ក្រុមហ៊ុន Apple Inc បានបង្ហាញគ្រប់យ៉ាងពីប៉ូលីសដល់ក្រុមបាតុករ ដែលជាការរំលោភច្បាប់ ៕...
អ្នកជំនួញកម្ពុជា(CEO Master club)៖ ​​​ប្តេជ្ញាជំរុញអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ​អប់រំ​នៅ​​កម្ពុជា

អ្នកជំនួញកម្ពុជា(CEO Master club)៖ ​​​ប្តេជ្ញាជំរុញអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ​អប់រំ​នៅ​​កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​​​ភ្នំពេញ៖ ម្ចាស់សហគ្រិនខ្មែរ និងជាសមាជិកក្លឹបអ្នកជំនួញកម្ពុជា ​​ CEO Master club  បាន​​អះអាង​​ថា ​នឹង​​ប្តេជ្ញាពង្រីក​ការ​​វិនិយោគលើវិស័យអប់រំនៅកម្ពុជា ដើម្បីជាចំណែកមួយ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឲ្យ​រីកចម្រើននិង មានគុណភាព​​​​ដូចបណ្តាប្រទេស លើពិភពលោក​​​​​។ លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុង អ៊ីង និងជាសមាជិករបស់ CEO Master club បានមានប្រសាសន៍ ​ក្រុមអ្នកជំនួញប្រមាណជាង ២០ នាក់ ធ្លាប់បានទៅទស្សនកិច្ចសិក្សានៅសហរដ្ឋ អាមេរិក ក្នុងបំណង ស្វែង យល់ពីលើវិស័យអប់រំនៅសហរដ្ឋអាមេរិក ដើម្បីយកមកអភិវឌ្ឍន៍ សាលាអន្តរជាតិ ចុង អ៊ីង នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសហគ្រិនខ្មែរមានការរីកចម្រើនច្រើន ហើយបានវិនិយោគវិស័យអប់រំនៅកម្ពុជានឹងបានជំរុញការអភិវឌ្ឍធនធានមនុស្សផងដែរ  ។ ហើយជាក់ស្តែងសាលាអន្តរជាតិ ចុង អ៊ីង បាននំាយកនូវប្រព័ន្ធអប់រំខ្នាតអន្តរជាតិ ដែលកំពុងតែទទួលបានការគាំទ្រច្រើនពីអាណាព្យាបា...
ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងថែមទៀតរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ។ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ។ ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងចូលរួមចំណែកបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវភាពកក់ក្តៅ និងដោះស្រាយទាន់ពេលវេលា ចំពោះបាតុភាព ហានិភ័យ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព។ លោករដ្ឋមន្រ្តី  បានបញ្ជាក់ថា រថយន្តមន្ទីរពិសោធន៍ចល័តនេះ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងចូលរួមកែតម្រូវគោលនយោបាយ ដើម្បីគ្រប់គ្រងនូវកិច្ចការសមស្របទៅតាមច្បាប់កំពុងអនុវត្តន៍ទៅលើសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងឱ្យមានសមភាព។ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកចំណីម្ហូបអាហារមានចំនួន ៣គ្រឿង និង ១គ្រឿងផ្សេងទៀត ។ ត្រួ...
យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣

យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៩ ។ កិច្ចប្រជុំនេះ មានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នដែលជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ផ្សេងៗទៀត ។ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖ ...
រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី នឹងសម្រាលបន្ទុកពលរដ្ឋទៅតាមការសន្យា

រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី នឹងសម្រាលបន្ទុកពលរដ្ឋទៅតាមការសន្យា

ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសម៉ាឡេស៊ី លោក Lim Guan Eng នឹងប្រកាស អំពីគម្រោងសម្រាលបន្ទុកប្រជាពលរដ្ឋនៅទូទាំងប្រទេសលើការចំណាយប្រចាំថ្ងៃ  ដោយការមិនយកតម្លៃពន្ធ ឫកាត់បន្ថយតម្លៃពន្ធលើទំនិញ ដែលពាក់ព័ន្ធនឹងស្បៀងអាហារ និងសេវាកម្ម ។ដែលនេះបើតាមការចុះផ្សាយរបស់ Channel News Asia នៅថ្ងៃ សុក្រ ទី១១ ខែតុលានេះ​។ តាមគម្រោង រដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនយកតម្លៃពន្ធទេ ចំពោះផលិតផលនានាដែល ពាក់ព័ន្ធស្បៀងអាហារ ហើយចំពោះសេវាកម្មនានាក៏នឹងត្រូវកាត់បន្ថយតម្លៃពន្ធអត្រា ៣.៧% មកនៅត្រឹមអត្រា ២.៨% វិញនៅឆ្នាំ២០២១ខាងមុខនេះ ។ គម្រោងសម្រាលបន្ទុកពលរដ្ឋលើការចំណាយប្រចាំថ្ងៃដោយការបន្ថយពន្ធនេះ ត្រូវ បានធ្វើឡើងទៅតាមការសន្យារបស់ លោក Lim Guan Eng ដែលបានសន្យាជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត កាលពីឆ្នាំ២០១៨ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ៕...
លោកឧកញ៉ា សុង សារ៉ន ​ចូលរួមជាវាគ្មិននៅក្នុងសន្និសីទលើក៤នាទីក្រុងកូឡូញប្រទេសអាឡឺម៉ង់

លោកឧកញ៉ា សុង សារ៉ន ​ចូលរួមជាវាគ្មិននៅក្នុងសន្និសីទលើក៤នាទីក្រុងកូឡូញប្រទេសអាឡឺម៉ង់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមជាវាគ្មិននៅក្នុងសន្និសីទលើក៤ " The 4th Eurofine, Anuga Rice Conference " នាទីក្រុងកូឡូញប្រទេសអាឡឺម៉ង់ហើយ​​​នៅក្នុងសន្និសីទនោះលោក​​បានធ្វើ បទបង្ហាញអំពីវឌ្ឍនភាពដែលប្រទេសកម្ពុជាសម្រេចបានលើការដាំដុះស្រូវការនាំ​ចេញអង្ករ និងការជំរុញទីផ្សារអង្ករអន្តរជាតិ។​ ​​​​ លើសពីនេះ​​​លោកថា« ​​​សហព័ន្ធស្រូវអង្ករ​​​បានបង្កើតម៉ាកអង្ករ ប្រចាំប្រទេសកម្ពុជាមានឈ្មោះថា ម្លិះអង្គរ "MALYS ANGKOR" សម្រាប់អង្ករក្រអូបប្រណិត»។ បន្ទាប់ធ្វើបទបង្ហាញរួចមក លោក ​​ឧកញ៉ា សុង សារ៉ន បានជួបអ្នកជំនាញការនៃមន្ទីរពិសោធន៍ Eurofineដើម្បីពិនិត្យលទ្ធភាពចុះការកំណត់ក្រុមប្រភេទអង្ករកម្ពុជា DNA finger print ដែលកំណត់នៅក្នុងចង្កោមរបស់ម៉ាក ម្លិះ អង្គរ ។ ជាលទ្ធផល អ្នកជំនាញរបស់ Eurofineបានសន្យានឹងធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និ...
ក្រសួងសេដ្ឋកិច្ចថា៖ការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បង

ក្រសួងសេដ្ឋកិច្ចថា៖ការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖  វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បងមួយ ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលមានគោលដៅផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលពឹងផ្អែកលើអតិពលកម្មទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ ក៏ដូចជានយោបាយជាតិ ស្តីពីការការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ  និងការងាររបស់រាជរដ្ឋាភិបាល។ រដ្ឋលេខាធិការ បានលើកឡើងបែបនេះក្នុងពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នេះ​។ លោក បន្តទៀតថា កម្ពុជាមានភាពចាំបាច់ណាស់ក្នុងការពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីអាចទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង  ហើយកម្ពុជាមិនមានអ្វីសម្រាប់ធ្វើការបែងចែកនៅក្នុងសង្គមជាតិវិញនោះទេ ពិសេសការកាត់...