ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មន្ត្រីស៊ើបអង្កេត ក.ប.ប. បន្តការងារអង្កេតទីផ្សារ ដោយធ្វើការហូតទំនិញមិនមានអនុលោមភាពប្រមាណ ២៣៣គីឡូក្រាមពីទីផ្សារ

មន្ត្រីស៊ើបអង្កេត ក.ប.ប. បន្តការងារអង្កេតទីផ្សារ ដោយធ្វើការហូតទំនិញមិនមានអនុលោមភាពប្រមាណ ២៣៣គីឡូក្រាមពីទីផ្សារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្ត៖​ មន្ត្រីសាខា ក.ប.ប.ប្រចាំនៅខេត្តឧត្តរមានជ័យ កោះកុង កំពត តាកែវ ស្ទឹងត្រែងនិងខេត្តព្រះសីហនុសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី១៣-១៤ ខែកុម្ភៈឆ្នាំ២០២២នេះបានអនុវត្តនូវតួនាទីស្នូលរបស់ខ្លួនក្នុងការពារសុខភាពប្រជាពលរដ្ឋដោយធ្វើការត្រួតពិនិត្យតាមបណ្តាទីផ្សារនានា ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ស្រុកមណ្ឌលសីមាស្រុកកំពង់ត្រាច ស្រុកត្រាំកក់ ក្រុងស្ទឹងត្រែង និងក្រុងព្រះសីហនុ។ ដោយមន្រ្តីសាខា ក.ប.បបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញហូបចុក ប្រហិតចម្រុះ គ្រឿងកំប៉ុង ឡេកំប៉ុង និងភេសជ្ជៈចម្រុះ ដែលជាលទ្ធផលបានរកឃើញ និងដកហូត នូវទំនិញខូចគុណភាពសរុបចំនួន ២៣៣.៧គីឡូក្រាមពីផ្សារយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីរៀបចំនីតិវិធីដុតកម្ទេចចោលនាពេលសមស្រប។ ចំណែកឯអាជីវករដែលមានកំហុសឆ្គង ត្រូវបានមន្ត្រីជំនាញណែនាំ និងពិន័យអន្តរការណ៍តាមនីតិវិធី។...
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុនណា ហ្គាវើលដ៏

សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុនណា ហ្គាវើលដ៏

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការមិនអនុញ្ញាត ឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណា ហ្គាវើលដ៏៕
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី184នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 236 នាក់ និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី184នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 236 នាក់ និងស្លាប់«គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី184នាក់ទៀត(អូមីក្រុងទាំងអស់) ជាសះស្បើយ 236 នាក់ និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ 175 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 09នាក់(អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប= 124,139 នាក់ អ្នកជាសះស្បើយ= 119,196 នាក់ អ្នកស្លាប់= 3,015 នាក់។
អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន​​«ក.ប.ប.»រៀបចំសិក្ខាសាលាស្ដីពី«ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានានូវវឌ្ឍនភាពការងារ»

អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋាន​​«ក.ប.ប.»រៀបចំសិក្ខាសាលាស្ដីពី«ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានានូវវឌ្ឍនភាពការងារ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(មណ្ឌលគិរី)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺមម៉ង់ (GIZ)កាលពី​​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ រៀបចំសិក្ខាសាលាស្ដីពី«ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានានូវវឌ្ឍនភាពការងារ» ឮ។ កម្មវិធីនេះ គឺ​​ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Frank Jettke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមការសម្របសម្រួលដោយនាយកដ្ឋានកិច្ចការប្រកួតប្រជែង និងនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់។ សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តគម្រោង COMPETE និង PROTECT រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្...
លោក​ ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្តថវិកានិងអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ស្រុកព្រៃឈរនិងស្រុកបាធាយ

លោក​ ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្តថវិកានិងអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ស្រុកព្រៃឈរនិងស្រុកបាធាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនសិស្សានុសិស្សជាងមួយពាន់នាក់។ ពិធីប្រគល់រង្វាន់លើកទឹកចិត្តនេះបានរៀបចំឡើងនាឱកាសដែលលោក​​រដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នៅស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ក្រុមប្រឹក្សាស្រុកទាំងពីរ អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទាំងពីរ មន្ត្រីរាជការ ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 401នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 144នាក់ និងស្លាប់«គ្មាន»

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 401នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 144នាក់ និងស្លាប់«គ្មាន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 401នាក់ទៀត (អូមីក្រុងទាំងអស់)ជាសះស្បើយ 144នាក់ និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ 397 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស 04 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២.អ្នកឆ្លងសរុប= 123,443 នាក់ អ្នកជាសះស្បើយ= 118,804 នាក់ អ្នកស្លាប់= 3,015 នាក់។
កម្ពុជាប្តេជ្ញាចិត្តបងើ្កនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពី០ដល់៦ខែឲ្យបានដល់៨៥% នៅឆ្នាំ២០៣០

កម្ពុជាប្តេជ្ញាចិត្តបងើ្កនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពី០ដល់៦ខែឲ្យបានដល់៨៥% នៅឆ្នាំ២០៣០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំណើននាខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តថានឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុពី០ដល់៦ខែឲ្យបានដល់៨៥% នៅឆ្នាំ២០៣០។ ឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី​ ប្រធានក្រុមប្រឹក្សាzស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានថ្លែងថា កម្ពុជាប្តេជ្ញាបង្កើនអត្រាការបំបៅកូនដោយទឹកដោះ ម្តាយតែមួយមុខគត់សម្រាប់ទារកនិងកុមារអាយុ៦ខែឲ្យបានដល់៨៥% នៅឆ្នាំ២០៣០ ប្រយោជន៍ដើម្បីលើកកម្ពស់សុខភាព ការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារកម្ពុជា។ ការប្តេជ្ញាចិត្តរបស់កម្ពុជានាពេលនេះបានធ្វើឡើងដោយសារតែអាត្រាការបំបៅដោះកូនបានធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍អង្កេតសុខភាពនិងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជាមាននិន្នាការធ្លាក់...
ក្រសួងសុខាភិបាលចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការពង្រឹងការអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដារម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ

ក្រសួងសុខាភិបាលចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការពង្រឹងការអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដារម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សេចក្តីណែនាំក្រើនរំលឹក ស្តីពីការពង្រឹងការអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដារម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ។
សម្តេចតេជោ ហ៊ុន សែន”ខ្ញុំបានលះបង់ជីវិតដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ”

សម្តេចតេជោ ហ៊ុន សែន”ខ្ញុំបានលះបង់ជីវិតដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែង ក្នុងពេលទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ ២០២២នេះថា "ខ្ញុំបានលះបង់ជីវិតដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេស កម្ពុជារបស់ខ្ញុំ" ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ»។ តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្តិភាព, ខ្ញុំសូមសង្កត់ធ្ងន់ថា គ្មានសន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ» សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាលបាលរបស់ខ្ញុំបានយកសន្តិភាពជាអាទិ៍ភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីនរបស់អង្គការសហប្រជាជាតិនៅអាហ...