អតីតថ្នាក់ដឹកនាំខេត្ត២ រូបត្រូវបានពលរដ្ឋខេត្តព្រះសីហនុប្រសិទ្ធនាមជា«ផ្កាកុលាប២ទងដ៏ក្រអូបនៅក្នុងបេះដូងរបស់ពួកគាត់គ្រប់ៗគ្នា»
ព្រះសីហនុ៖ អតីតជាថ្នាក់ដឹកនាំកំពូលរបស់ខេត្តព្រះសីហនុចំនួន ២រូប ទោះបី សព្វថ្ងៃនេះពទាំងពួកគាត់ទាំងពីរ ត្រូវបានផ្ទេរភារកិច្ច ចេញពីខេត្តព្រះសីហនុក៏ដោយ ប៉ុន្តែថ្មីៗនេះត្រូវបានប្រជាពលរដ្ឋមួយចំនួនធំនៅតែនឹករលឹកជានិច្ច ដោយបានចាត់ទុកថា «ជាផ្កាកុលាប២ទងដ៏ក្រអូបនៅក្នុងបេះដូង របស់ពួកគាត់គ្រប់ៗគ្នា»។
អតីតថ្នាក់ដឹកនាំខេត្ត ចំនួន ២រូបនោះគឺទី១ នាយឧត្តមសេនីយ៍ យន្ត មីន ដែល បច្ចុប្បន្ននេះ ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងទី២ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជាម ហ៊ីម ។ នៅថ្ងៃទី១០ខែវិច្ឆិកានេះ សូមលើកយកអត្ថន័យខ្លី ដែលដកស្រង់ចេញពីកិច្ចសម្ភាស មួយកាលពីខែតុលាឆ្នាំ២០២១ ជាមួយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ថា តើ ថ្នាក់ដឹកនាំពីររូបខាងលើនេះពិតជាបានបន្សល់ទុកនូវអនុស្សាវរីយ៍អ្វីខ្លះជាមួយនិងប្រជាជន កាលកាន់តួនាទីជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ ហើយរឿងនេះពិតឬយ៉ាងណា ដូច្នោះស...








