ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣៧នាក់ក្នុងហាងម៉ាស្សា អ័រគីដេ ដែលមានបង្កប់សេវាផ្លូវភេទ

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣៧នាក់ក្នុងហាងម៉ាស្សា អ័រគីដេ ដែលមានបង្កប់សេវាផ្លូវភេទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការបញ្ជាពីលោកស្រីស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចុះបង្ក្រាប ទីតាំង ហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា ដែលល្បីថាបង្កប់សេវផ្លូវភេទក្នុងខណ្ឌសែនសុខ។ ប្រតិបត្តិការ ចុះបង្ក្រាបនេះ បានធ្វើឡើងចំណុចហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា នៅតាមបណ្តោយផ្លូវ ១៩៨៦ ផ្ទះលេខC១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន ៣៧នាក់ រួមមានអ្នកគ្រប់គ្រង ចំនួន ០៣នាក់, បុគ្គលិកចំនួន ០៤នាក់, សន្តិសុខ ចំនួន ០១នាក់, នារីម៉ាស្សា ចំនួន ២៣នាក់ (អនីតិជន ចំនួន ០២នាក់) និងភ្ញៀវ ០៦នាក់។ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចា...
លោក ឧកញ៉ា ឡូវ ហ៊ឺង ឧបត្ថម្ភថវិកាមួយចំនួនដល់ពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមក្នុងឱកាសបុណ្យកាន់បិណ្ឌ

លោក ឧកញ៉ា ឡូវ ហ៊ឺង ឧបត្ថម្ភថវិកាមួយចំនួនដល់ពលរដ្ឋនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមក្នុងឱកាសបុណ្យកាន់បិណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់ លោកឧត្តមសេននីយ៍ឯក ហ៊ុន ម៉ាណែតកាលពីថ្ងៃអាទិត្យ ទី១៥ កញ្ញាឆ្នាំ២០១៩ ក្នុងគោល បំណង ដើម្បីពង្រីកចលនាស្និទ្ធស្នាលជា មួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរនិន្នាការនយោបាយអ្វីទាំងអស់។ ថវិការនេះ សម្រាប់សាងសង់បង្គោលភ្លើងសម្រាប់វត្តបឹងទីង និងឧបត្ថម្ភថវិកាមួយចំនួនទៀត សម្រាប់រៀបចំបាយ សម្លទៅវត្តក្នុងឱកាសបុណ្យកាន់បិណ្ឌនៅក្នុងបរិវេណវត្តបឹងទីងស្ថិតក្នុងភូមិបឹង ទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧកញ៉ាឡូវ ហ៊ឹង បានមានប្រសាសន៍ថា ក្នុងនាមអ្នកបម្រើប្រជាពលរដ្ឋសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន។ លើសពីនេះចំ...

វឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
   ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ។ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី "កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា"  ស្វែងរកទស្សននិងទិដៅយុទ្ធសាស្រ្ត និងគំនិតថ្មីៗដើម្បីតម្រង់ទិសក្នុងការអនុវត្តគម្រោងនេះ  ស្នើសុំមតិ និងយោបល់ពាក់ព័ន្ធនឹងកិច្ចសន្ទនាត្រីភាគីរវាង កម្ពុជា-អូស្រ្តាលី-ចិន និងធ្វើការពិភាក្សាលើទិសដៅអនាគតសម្រាប់កម្មវិធីជំនួយនៅកម្ពុជា។ លោក Luke Arnold បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនប្រជាជនអូស្ត្រាលីដែលបាន និងបន្តជួយឧបត្ថម្ភ គាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា។ ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលអូស្រ្តាលីក៏បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ផងដែរ តាមរយៈកា...
សម្តេចតេជោ ជួបអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក

សម្តេចតេជោ ជួបអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា បានអញ្ជើញជួបពិភាក្សាការងារសហប្រតិបត្តិការជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ។ លោកស្រី Victoria Kwakwa ធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុន ហើយពេលនេះបានឃើញកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឲ្យកោតសរសើរជាមួយកំណើនសេដ្ឋកិច្ចជាមធ្យមពី%ទៅ៨% ហើយអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះ។ នេះជាជោគជ័យបញ្ជាក់ថាកម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ។ ក្នុងនាមធនាគារពិភពលោក លោកជំទាវ បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យដែលកម្ពុជាទទួលបាន។ លោកស្រី Victoria Kwakwa បានបន្តទៀតថា កន្លងមកនេះ ធនាគារពិភពលោក បានធ្វើការយ៉ាងច្រើនជាមួយនឹងសហគមន៍ផ្សេងៗ ដែលសហគមន៍ទាំងនោះ ប្រជាពលរដ្ឋដែលទទួលបា...
ក្រសួងធនធានទឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតផ្គរ រន្ទះ និងទឹកជំនន់ 

ក្រសួងធនធានទឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតផ្គរ រន្ទះ និងទឹកជំនន់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖  ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ដល់​សាធារណជនឲ្យដឹងថា ចាប់ពី​ថ្ងៃទី​១៦-២២ ខែកញ្ញា ឆ្នាំ​២០១៩ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ ​។​ សេចក្តីជូនដំណឹងស្តីពី ស្ថានភាព​អាកាសធាតុ ប្រចាំ​សប្តាហ៍ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែកញ្ញា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៦-១៨ ខែកញ្ញា ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) បន្ត​អូសបន្លាយ​លើ​ប្រទេស​កម្ពុជា​យើង និង​ចាប់ពី​ថ្ងៃទី​១៦-២២ ខែកញ្ញា នឹង​រំកិល​ឡើង​ទៅលើ កាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​យើង​។​ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់ថា ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស​៖ ១-​បណ្តា​ខេត្ត​ភាគខាងត្បូង ភាគ​ពាយ័ព្យ និង​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ ទៅ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន​នៃ​បណ្តា​ខេត្ត​ទាំងនេះ បន្ត​ប្រ...
ជប៉ុនប្ដេជ្ញាជួយកម្ពុជា ពង្រឹងអ្នកជំនាញទេសចរណ៍ឱ្យកាន់តែច្រើនពេលមានដើងហោះហើរពីជប៉ុនមកសៀមរាប នាចុងឆ្នាំ២០១៩

ជប៉ុនប្ដេជ្ញាជួយកម្ពុជា ពង្រឹងអ្នកជំនាញទេសចរណ៍ឱ្យកាន់តែច្រើនពេលមានដើងហោះហើរពីជប៉ុនមកសៀមរាប នាចុងឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បង្ហាញសុទិដ្ឋិនិយមនៅចំពោះមុខថ្នាក់ដឹកនាំក្រសួងទេសចរណ៍កម្ពុជា នៅពេលមានជើងហោះហើរត្រង់ពីទីក្រុងធំៗមួយចំនួនរបស់ជប៉ុនមកកាន់សៀមរាប-អង្គរ នៅចុងឆ្នាំ២០១៩ នេះ។ភ្ញៀវទេសចរជប៉ុន ព្រមទាំងភ្ញៀវទេសចរមកពីប្រទេសទី៣ នឹងមានការកើនឡើងកាន់តែច្រើននៅកម្ពុជា ដូច្នេះហើយកម្ពុជាត្រូវពង្រីកសមត្ថភាពអ្នកជំនាញទេសចរណ៍បន្ថែមទៀត។ កញ្ញា Mizuho Kanda ប្រធានផ្នែកទទួលបន្ទុកទេសចរណ៍ និងជាតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងជាសាស្រ្តាចារ្យនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុនយ៉ាម៉ាម៉ូតុ បានថ្លែងបែបនេះក្នុងពិធីសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញភាសាជប៉ុនដល់អ្នកជំនាញទេសចរណ៍ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។ កញ្ញា Mizuho Kanda មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានប្ដេជ្ញាជួយភាគីកម្ពុជាបង្កើនការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកជំនាញទេស...
IMF នឹងចូលរួមអភិវឌ្ឍវិស័យធនាគារ ផ្តល់ជំនួយបច្ចេកទេស  និងវគ្គបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

IMF នឹងចូលរួមអភិវឌ្ឍវិស័យធនាគារ ផ្តល់ជំនួយបច្ចេកទេស  និងវគ្គបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីប្រចាំនៅកម្ពុជា ចូលជួបនិងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។ លោក Yasuhisa Ojima បានប្តេជ្ញារួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា តាមរយៈការជួយតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់ជំនួយបច្ចេកទេស។ លោកបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ។ លោកជា ចាន់តូ ទេសាភិបាល បានបញ្ជាក់ពីប្រវត្តិ និងវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជានិងថ្លែងអំណរគុណចំពោះការចូលរួមរបស់ IMF ក្នុងការអភិវឌ្ឍវិស័យធនាគារ ការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលសម្រាប់កសាងធនធានមនុស្សនៅកម្ពុជា។ ក្នុងនាម ធនាគារជាតិនៃកម្ពុជា សូមកោតសរសើរពីតួនាទីយ៉ាងសំខាន់របស់ក...
ក្រសួងពាណិជ្ជកម្មពង្រីកសមត្ថភាពដល់មន្រ្តីកាំកុងត្រូលឲ្យក្លាយជានគរបាលយុត្តិធម៌

ក្រសួងពាណិជ្ជកម្មពង្រីកសមត្ថភាពដល់មន្រ្តីកាំកុងត្រូលឲ្យក្លាយជានគរបាលយុត្តិធម៌

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាកដ្ឋានកាំកុងត្រូល នៃម បានពង្រីកសមត្ថភាពដល់មន្រ្តីកាំកុងត្រូលឲ្យក្លាយជានគរបាលយុត្តិធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសក្លែងបន្លំគុណភាពផលិតនិងសេវា ក្នុងគោលដៅថែរក្សាសុវត្ថិភាពនិងផលប្រយោជន៍អ្នកប្រើប្រាស់។ លោកផាន អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ឲ្យដឹងបែបនេះនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីមន្រី្តនគរបាលយុត្តិធម៌ កាលពីព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៩ ។ លោកស្វាយ សំណាង ព្រះរាជ្ញារងសាលាឧទ្ធរណ៍ នៃក្រសួងយុត្តិធម៌ លើកឡើងថា មុននឹងក្លាយជាមន្ត្រីយុត្តិធម៌ ក្រសួងយុត្តធម៌បានបំពេញបន្ថែមសមត្ថភាពដល់មន្ត្រីកាំកុងត្រូល ដូចជា ជំនាញស្វែងរកភស្តុតាង កំណត់មុខសញ្ញាបទល្មើស ដំណើរការស៊ើបអង្កេត និងនីតិវិធីបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីអាចផ្តន្ទាទោសជនល្មើសទៅតាមច្បាប់។ វគ្គបណ្តុះបណ្តាល ស្តីពីមន្ត្រីនគរបាលយុត្តិធម៌ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរួមគ្នា រវាងអគ្គនាយកដ្ឋានកាំកុ...
អង្គការទេសចរណ៍ពិភពលោក(UNWTO) បានអនុម័តអនុសញ្ញាស្ដីពីក្រមសីលធម៌វិស័យទេសចរណ៍ ក្នុងមហាសន្និបាតលើកទី ២៣ នៅប្រទេសរុស្ស៊ី 

អង្គការទេសចរណ៍ពិភពលោក(UNWTO) បានអនុម័តអនុសញ្ញាស្ដីពីក្រមសីលធម៌វិស័យទេសចរណ៍ ក្នុងមហាសន្និបាតលើកទី ២៣ នៅប្រទេសរុស្ស៊ី 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  គណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាដឹកនាំដោយលោក ហោ មុនីរ័ត្ន បានចូលរួមមហាសន្និបាតលើកទី២៣ នៃអង្គការទេសចរណ៍ពិភពលោក(UNWTI) នៅទីក្រុង Saint Peterabirg ប្រទេសរុស្ស៊ី ស្ដីពីក្រមសីលធម៌ក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។ គណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា អនុសញ្ញានេះជាការបម្លែងពីគោលការណ៍ណែនាំស្ដីពីក្រមសីលធម៌ទេសចរណ៍ ដែលបានអនុវត្តកន្លងមក ដើម្បីទទួលបានការគាំទ្រកាន់តែខ្លាំងពីរដ្ឋជាសមាជិក អំពីតួនាទីមិនអាចខ្វះបាននៃវិស័យទេសចរណ៍ ក្នុងការចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន ក៏ដូចជាភាពថ្កុំថ្កើង និងវិបុលសុខរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។ អនុសញ្ញានេះផ្ដោតលើអនុសាសន៍ផ្ដល់ជូនរដ្ឋជាសមាជិក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍មានដូចជា៖ ១- ការចូលរួមចំណែករបស់វិស័យទេសចរណ៍ក្នងការលើកកម្ពស់ការយោគយល់ ការគោរពគ្នារវាងប្រជាពលរដ្ឋ និងសង្គមទូទាំងពិភពលោក ២-វិស័យទេសចរណ៍ជាយាន្តចូលរួ...
ក្រសួងពាណិជ្ជកម្មសាកល្បងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D)ដល់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងស្វាយរៀង

ក្រសួងពាណិជ្ជកម្មសាកល្បងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D)ដល់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹង ស្តីពីដំណើរការសាកល្បងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D) សម្រាប់នាំចេញកសិផលទៅប្រទេសជាប់ព្រំដែន ឲ្យមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងស្វាយរៀង ។ យោងតាមបានសេចក្តីជូនដំណឹង ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ថា នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះតទៅ ។ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖...