ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សូមផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សូមផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សារទំាងស្រុងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែតមានខ្លឹមសារថា«សូមផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។ កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩ លោកសមរង្ស៊ីធ្លាប់បាននិយាយមើលងាយថាសញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទាហានបរទេសដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទាអោយលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាងដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា។ ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប...
ឧកញ៉ា រតន សម្បត្តិ តំណាងក្រុមហ៊ុន ហ្វូហាយ រងបណ្តឹងព្រហ្មទណ្ឌថែមទៀត ក្នុងទង្វើវាយកម្ទេចទ្រព្យអ្នកដទៃ យកដីឲ្យចិន

ឧកញ៉ា រតន សម្បត្តិ តំណាងក្រុមហ៊ុន ហ្វូហាយ រងបណ្តឹងព្រហ្មទណ្ឌថែមទៀត ក្នុងទង្វើវាយកម្ទេចទ្រព្យអ្នកដទៃ យកដីឲ្យចិន

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ៖ ម្ចាស់ដីលំនៅដ្ឋានពីរនាក់ នៅក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងស្រ្តីឈ្មោះ លឹម ស៊ីណា តំណាងក្រុមហ៊ុន ហ្វុហាយ ទៅតុលាការខេត្តព្រះសីហនុ អំពីអំពើប្រើហិង្សា និងអំពើសម្លុតគំរាមកំហែង នៅពេលក្រុមកម្មករ និងក្រុមជនបិទមុខរបស់ក្រុមហ៊ុន ហ្វូហាយ វាយកម្ទេចទ្រព្យសម្បត្តិរបស់ពួកគាត់ ដោយគ្មានញញើតអ្វីទាំងអស់។ អំពើរបស់អ្នកទាំងពីរខាងលើនេះ ត្រូវអ្នកស្រី ជ័យ សុគន្ធា អាយុ៤៧ឆ្នាំ ប្តឹងសុំតុលាការចោទប្រកាន់ពីបទ​ ប្រើហិង្សាដោយចេតនា ចំណែកលោក មាស​ ឈាន  អាយុ៤៦ឆ្នាំ ប្តឹងសុំតុលាការចោទប្រកាន់ពីបទ គំរាមកំហែងធ្វើឲ្យខូចខាតដោយចេតនា​។ ដើមបណ្តឹងទាំងពីរនាក់ ព្រមទាំងទាមទារសំណងជំងឺចិត្ត និងការខូចខាត សរុបជាទឹកប្រាក់៣០០លានរៀលផងដែរ។ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ជ័យ​​ សុគន្ធា ដែលមានដីពីរកន្លែងទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយប្រវែង៨០ម៉ែត្រ ចំណែកមួយកន្លែងទៀត មានទទឹងប្...
លោកឧកញ៉ា ទៀ វិចិត្រ ផ្ដល់ជំនួយមនុស្សធម៌ជូនគ្រួសារនេសាទក្រីក្រ 

លោកឧកញ៉ា ទៀ វិចិត្រ ផ្ដល់ជំនួយមនុស្សធម៌ជូនគ្រួសារនេសាទក្រីក្រ 

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានធ្វើដំណើរតាម ម៉ូតូទឹក ដើម្បីសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅជូនប្រជានេសាទមួយគ្រួសារ ដែលមានជីវភាព ក្រីក្រនៅក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ក្រោយទទួលដំណឹងពីប្រជានេសាទមួយគ្រួសារនេះ ដែលប្រកបរបរនេសាទប្រចាំថ្ងៃ នៅក្នុងសមុទ្រ និងជាគ្រួសារមានជីវភាពក្រីក្រ លោកក៏បានធ្វើដំណើរតាមម៉ូតូទឹកទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ មានដូចជា អង្ករមួយបាវ ស្មើ ៥០គីឡូក្រាម មីប្រាំកេស ត្រីខប្រាំយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ស្ករសមួយគីឡូក្រាម ប៊ីចេងមួយគីឡូក្រាម អំបិលពីរគីឡូក្រាម និងទឹកបរិសុទ្ធពីរកេស ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារ និងលើកទឹកចិត្ត ចំពោះការប្រកបរបរដោយសុច្ចរិត តាមរយៈការធ្វើនេសាទលក្ខណៈគ្រួសារក្នុងសមុទ្រ។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏ប...
កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្តេចពិជ័យសេនា ទៀ បាញ់ ក្លាយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្តេចពិជ័យសេនា ទៀ បាញ់ ក្លាយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បាន​សម្រេចជ្រើសតាំង សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ និងកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា ជាអនុប្រធានគណបក្សប្រជាជន។ តាមការចេញផ្សាយរបស់ផេកទូរទស្សន៍បាយ័ន បាន​ឲ្យដឹងថា មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមាន អនុប្រធានគណបក្ស៤រូប គឺសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ និងកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕...
វិញ្ញាសារប្រឡងបាក់ឌុប ចាប់ផ្តើមដឹកចេញទៅតាមបណ្ដារាជធានី-ខេត្តហើយ

វិញ្ញាសារប្រឡងបាក់ឌុប ចាប់ផ្តើមដឹកចេញទៅតាមបណ្ដារាជធានី-ខេត្តហើយ

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃនេះ គណៈមេប្រយោគទូទាំងប្រទេស និង ប្រធាន អប្បមាទ ប្រចាំរាជធានី-ខេត្ត បានទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបវិញ្ញាសារ ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងសរុប២០៤មណ្ឌល ស្មើនឹង៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុបមានចំនួន១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន៦០ ៣៩៧នាក់។ ចំណែកគណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុង...
ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សកម្មភាពគ្រឿងចក្រ ដែលគេប្តឹងថា​ ជារបស់ក្រុមកម្មករនៃឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងខេត្តព្រះសីហនុ ដើម្បីយកជាកម្មសិទ្ធិដោយមិនខ្វល់ពីបណ្តឹងព្រហ្មទណ្ទនៅតុលាការឡើយ។ អ្នកស្រី ជ័យ​​ សុគន្ធា អាយុ៤៧ឆ្នាំ ដែលមានដីពីរកន្លែងទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយប្រវែង៨០ម៉ែត្រ ចំណែកមួយកន្លែងទៀត មានទទឹងប្រវែង៣០ម៉ែត្រ និងបណ្តោយប្រវែង៤០ម៉ែត្រ នៅភូមិគគីរ ឬគេល្បីហៅថា​ ពយម៉ាចូវ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រើគ្រឿងចក្រវាយបំផ្លាញរបងរបស់អ្នកស្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ យោងតាមបណ្តឹងរបស់អ្នកស្រី ដាក់ចូលអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ...
ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

ឧកញ៉ា ទៀ វិចិត្រ សោកស្ដាយចំពោះការបាត់បង់ជីវិតភ្ញៀវទេសចរបរទេស ខេត្ដព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ជនជាតិអង់គ្លេសម្នាក់ ដែលបានស្លាប់នៅបញ្ជូនមកដល់មន្ទីរពេទ្យ។ លោកឧកញ៉ាបានសម្តែងសន្តានចិត្តបែបនេះ បន្ទាប់ពីលោកបានដឹងព័ត៌មានពីប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានថា មានករណីភ្ញៀវទេសចរបរទេសម្នាក់បានដួលសន្លប់នៅកោះរ៉ុងសន្លឹម ហើយបានស្លាប់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហុន។ ត្រូវការជួយសង្គ្រោះបន្ទាន់ លោកបានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកភ្ញៀវទេសចរបរទេសរូបនោះ ដែលបានដួលសន្លប់នៅមុខបន្ទប់ផ្ទះសំណាក់ ប៊ិច ហៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម ឬហៅថា ភូមិលេខ២៣ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ។ លោកឧកញ៉ាបានបន្ដថា បុរសនេះឈ្មោះ វៀន ម៉ៃខល មីហ្គេន (Wayne Michael Meegan)  អាយុ៣៨ឆ្...
ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿនជួយដឹកប្រជាពលរដ្ឋរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យល្បឿនលឿនជួយដឹកប្រជាពលរដ្ឋរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន G.T.V.C ទៅដឹកកុមារម្នាក់ ដែលរលាកភ្លើងរងយ៉ាងធ្ងន់ធ្ងរ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ កុមារាឈ្មោះ វុធ រតនា អាយុ៣ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានរលាកដោយសារភ្លើងឆាបឆេះជែលលាងដៃបណ្តាលឲ្យរលាកខ្លាំង។ កុមារារងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះបន្ទាន់នៃក្រុមហ៊ុន G.T.V.C របស់លោកឧកញ៉ា ទៀ វិចិត្រសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែខេត្តព្រះសីហនុដោយសុវត្ថិភាព និងបន្តដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត៕    ...
សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់អេស្កាវ៉ាទ័រ ពីរគ្រឿង ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់

សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់អេស្កាវ៉ាទ័រ ពីរគ្រឿង ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់

នយោបាយ, ព័ត៌មានជាតិ
  ព្រះសីហនុ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផ្នែករដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់រឹបយកគ្រឿងចក្រពីរគ្រឿង ដែលគាស់កកាយដីព្រៃភ្នំរបស់រដ្ឋ ដោយខុសច្បាប់។ ការចាប់រឹបអូសយកអេស្កាវ៉ាទ័រទាំងពីរនេះ នៅពេលធ្វើសកម្មភាពគាស់កកាយដីរដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ហើយក្រុមស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ ពើបប្រទះនៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា ពេលក្រុមសមត្ថកិច្ចចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញអេស្កាវ៉ាទ័រពីរ គ្រឿង កំពុងគាស់កកាយដីព្រៃរបស់រដ្ឋ នៅជើងភ្នំលើទីតាំងផ្សេងគ្នា ប៉ុន្តែមុនពេលសមត្ថកិច្ចទៅដល់ អ្នកបើកបរក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រពីរគ្រឿង។ លោកបានបញ្ជាក់ថា ចំពោះទីតាំងខាងលើ គឺជាដីជម្រាលភ្នំ ប្រសិនបើរងការគាស់...
លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត​ខេត្តកំពង់ចាម និងជាអភិបាល ស្រុក​ចម្ការលើ បដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ

លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត​ខេត្តកំពង់ចាម និងជាអភិបាល ស្រុក​ចម្ការលើ បដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត​ខេត្តកំពង់ចាម និងជាអភិបាល នៃគណៈអភិបាលស្រុក​ចម្ការលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចេញលិខិតបដិសេធចំពោះគណនីហ្វេសប៊ុកក្លែងក្លាយ។ លោកអភិបាលស្រុកបានបដិសេធថា «ខ្ញុំបាទ សំ ពិសិដ្ឋ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា រូបថតរបស់ខ្ញុំ ត្រូវបានជនអគតិ យកទៅប្រើប្រាស់ដាក់ក្នុង profile account Facebook ឈ្មោះ ក្មេងវត្ត ក្មេងវាំង មិនមែនជា account របស់ខ្ញុំ គឺជា account ក្លែងក្លាយ។ អាស្រ័យហេតុនេះ សូមសាធារណៈជនកុំយល់ច្រឡំ»។ លោក សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម ច្រានចោល ហ្វេសបុកឈ្មោះ «ក្មេងវត្ត ក្មេងវាំង» ដែលប្រើប្រាស់រូបលោក ហើយបង្ហោះសម្មភាពភាពប្រឆាំងនឹងថ្នាក់ដឹកនាំ លោកបានដាក់ពាក្យបណ្ដឹងដើម្បីអាជ្ញាធរចាត់វិធានការលើបុគ្គលដែលបានប្រើប្រាស់រូបរបស់លោក ដើម្បីបង្ហោះសកម្មភាពមួយចំនួនដែលប្រាស់ចាកនឹង...