លោក លឹម គានហោ ពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្តកំពង់ចាម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្រុមមន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
គម្រោងសាងសាង់ប្រព័ន្ធធារាសាស្រ្តទំនើបនេះជាជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បើតាមផែនការ គឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោង ដែលរហូតមកដល់ពេលនេះទើបសម្រេចបានប្រមាណតែ៣០ភាគរយប៉ុណ្ណោះ។ មិនចំពោះតែគម្រោងនេះទេ បណ្តាគម្រោងផ្សេងៗទៀត ដែលសហការជាមួយប្រទេសជាមិត្តផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានាសុទ្ធតែជួបភាពរាំងស្ទះដោយសារការពិបាកធ្វើដំណើររពិនិត្យវាយតម្លៃមុន នឹងអាចដំណើរសាងសង់របស់ក្រុមជំនាញការបរទេ...








