អូស្រ្តាលី នឹងផ្តល់កម្មវិធី Software eWater Source សម្រាប់គ្រប់គ្រងធនធានទឹក នៅកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ នៃគម្រោងជំនួយលើវិស័យធនធានទឹក នៅទីស្តីការក្រសួង។
ជាកិច្ចស្វាគមន៍ លោករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈលោកឯកអគ្គរាជទូត ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងដោយឡែកសម្រាប់វិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ រួមចំណែកទ្រទ្រង់ដល់ការលូតលាស់សេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការ...








