ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

គ្រូពេទ្យចិនជាងបួនម៉ឺននាក់ តែគ្មាននរណាម្នាក់ ឆ្លងមេរោគកូរ៉ូណាទេ ពេលព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្រុងអ៊ូហាន ប្រទេសចិន 

គ្រូពេទ្យចិនជាងបួនម៉ឺននាក់ តែគ្មាននរណាម្នាក់ ឆ្លងមេរោគកូរ៉ូណាទេ ពេលព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្រុងអ៊ូហាន ប្រទេសចិន 

នយោបាយ, ព័ត៌មានអន្តរជាតិ
(ប្រទេសចិន)៖  លោក ម៉ា សាវវ៉ី (Ma Xiaowei) ប្រធានគណៈកម្មាធិការសុខភាពជាតិរបស់ចិន បានមានប្រសាសន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា គ្មានគ្រូពេទ្យរបស់ចិនណាម្នាក់ បានឆ្លងជំងឺកូវីដ១៩ទេ ក្នុងចំណោមគ្រូពេទ្យជាង៤០ ០០០នាក់ ដែលត្រូវរដ្ឋាភិបាលចិន បញ្ជូនទៅព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា លោក ម៉ា បានប្រាប់អ្នកកាសែតថា ចាប់តាំងពីពេលឆ្លងរាលដាលមុនគេ នៅក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ភាគច្រើនក្នុងចំណោមអ្នកឆ្លងមេរោគកូរ៉ូណា ជាង៦៣ ០០០ករណី បានជាសះស្បើយស្ទើរគ្រប់គ្នាអស់ហើយ គឺស្មើនឹង៩៣ភាគរយតួលេខសរុប នៅទូទាំងខេត្តនេះ។ ចំណែកយោធាជាន់ខ្ពស់របស់ចិន បានបញ្ជាក់ថា ពេទ្យទាហានជាងមួយម៉ឺននាក់ ដែលឈរនៅខ្សែត្រៀមជួរមុខក្នុងសកម្មភាពសង្គ្រោះ ទប់ទល់ និងព្យាបាលអ្នកឆ្លងមេរោគកូរ៉ូណា ក៏គ្មានទាហានណាម្នាក់ បានឆ្លងមេរោគនេះដែរ។ ...
សម្ដេចតេជោ ហ៊ុន សែនអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រនិងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំងប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែនអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រនិងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំងប្រទេសចិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះបានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរា ជាណាចក្រកម្ពុជា និងសម្តេចម៉ែព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុយាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លាព្រះបញ្ញាញា ណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕...
សម្តេចតេជោដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្

សម្តេចតេជោដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិក៏ដូចជាពិភពលោកទាំងមូល កំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណះជាសកលនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ​ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងគ្រា​មាន​អាសន្ន។ សម្តេចតេជោ ហ៊ុន សែន ...
សម្តេចតេជោ ហ៊ុន សែនប្រកាសថា ការរៀបចំធ្វើច្បាប់ថ្មីមួយដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែនប្រកាសថា ការរៀបចំធ្វើច្បាប់ថ្មីមួយដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០នេះ ដោយសម្តេចតេជោបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់ ។ ប៉ុន្តែសម្តេចតេជោបន្ថែមថា ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវី រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រ ខែមេសា ២០២០តទៅ។ ការសម្រេចនេះដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹប...
សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ នឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមីនា គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏បានសម្រេចលើកយកសំណើរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី​ មកបើកកិច្ចពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាផងដែរ៕...
រាជរដ្ឋាភិបាល​ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្ត្រី៥ក្រសួង និងតែងតាំងទេសរដ្ឋមន្រ្តី៥រូប

រាជរដ្ឋាភិបាល​ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្ត្រី៥ក្រសួង និងតែងតាំងទេសរដ្ឋមន្រ្តី៥រូប

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាល​ ស្នេីរដ្ឋសភាផ្លាស់ប្ដូរ រដ្ឋមន្រ្តីក្នុងក្រសួងចំនួន៥ និងតែងតាំង ទេសរដ្ឋមន្រ្តី៥រូប។ សូមអានសំណើររបស់សម្តេចតេជោ ហ៊ុន សែន ៖
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ឆ្លងមេរោគកូរ៉ូណា 

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ឆ្លងមេរោគកូរ៉ូណា 

នយោបាយ, ព័ត៌មានអន្តរជាតិ
(អង់គ្លេស)៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត៍រកឃើញផ្ទុកកូរ៉ូណា។ លោក បូរីស ចនសុន បានប្រកាសប្រាប់មហាជនថា នៅពេលនេះ លោកបានដាក់ខ្លួនឲ្យនៅដាច់ពីគេ បន្ទាប់ពីរកឃើញថាឆ្លងមេរោគនេះ ហើយសន្យាបន្តធ្វើការងារពីចម្ងាយតាមរយៈវីដេអូ។ កាលពីម្សិលមិញ ព្រះអង្គម្ចាស់ឆាល ព្រះជន្ម៧១ព្រះវស្សាដែលជាបុត្រារបស់ព្រះមហាក្សត្រីយានី និងជាស្តេចដំបូងបង្អស់ក្នុងរាជបល្ល័ង្គអង់គ្លេស បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ហើយឥឡូវដាក់ព្រះកាយឲ្យឯកោ នៅប្រទេសអេកុស។ ប៉ុន្តែ ព្រះសុខភាពអង្គនៅមានភាពល្អនៅឡើយ៕  ...
រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០មីនាដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០មីនាដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០មីនាដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈ​កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ម្តងទៀត នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សប្តាហ៍ក្រោយនេះ តាមសំណើរបស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល៕...
អាមេរិកស្វែងរកជំនួយពីមហាយក្សចិន ដើម្បីសង្គ្រោះប្រជាជនខ្លួន ពីមេរោគកូរ៉ូណា

អាមេរិកស្វែងរកជំនួយពីមហាយក្សចិន ដើម្បីសង្គ្រោះប្រជាជនខ្លួន ពីមេរោគកូរ៉ូណា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ប៉េកាំង)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដើម្បីស្វែងរកលទ្ធភាពជួប្រជាជនអាមេរិក ដែលកំពុងតែរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយមេរោគកូរ៉ូណា។ យោងតាមការផ្សាយរបស់ទូរទស្សន៍ CGTN របស់ចិន បាឲ្យដឹងថា ពាក់ព័ន្ធនឹងនេះដែរ លោក ស៊ី ជិនភីង ក៏បានពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរកវិធីការពារការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។ គួររំលឹកដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំការពិគ្រោះជាមួយប្រធានាធិបតី ចិន ដែលរហូតមកដល់ថ្ងៃនេះ មេរោគកូរ៉ូណា កំពុងវាយលុកសហរដ្ឋអាមេរិក ធ្វើអត្រាអ្នកស្លាប់កើនដល់៨៥០០០នាក់ និងមានឆ្លងជំងឺកូវីដ១៩ សរុបជាង ៨១,០០០នាក់៕...
សម្តេច ស ខេងថា«ជៀសមិនផុតក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្នបើជំងឺកូវីដ១៩នេះមានការរីករាលដាលខ្លាំង»

សម្តេច ស ខេងថា«ជៀសមិនផុតក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្នបើជំងឺកូវីដ១៩នេះមានការរីករាលដាលខ្លាំង»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង ៖ ប្រទេសកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួង​​មហាផ្ទៃកម្ពុជា បានមានប្រសាសន៍​​លើកឡើងថា កម្ពុជាអាចនឹងដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើកាលណាស្ថានភាពរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជានៅតែបន្​តកើនឡើងនោះទេ ។ ការប្រកាសនេះធ្វើឡើងស្របពេលដែលប្រមុខដឹកនាំកម្ពុជាកំពុងពិចារណាឲ្យអ្នកច្បាប់សិក្សា​ពីបញ្ហានេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ។ថ្លែង​​ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ មីនានេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសា​សន៍ថា« តែទោះបីជាយ៉ាងណាក្នុងស្ថានភាពបច្ចុប្បន្ននៅកម្រិតប៉ុណ្ណឹងនេះ កម្ពុជាមិនទាន់ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ» ។ សម្តេចបានថ្លែ​​ងទៀតថា បើសម្តេច​​ផ្ទាល់ ប្រសិនណាស្ថានភាពនេះវាកាន់តែរីករាលដាលហើយចំនួនអ្នកផ្ទុកកូវីដ១៩នេះច្រើន ជៀសមិនផុតពីដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ...