ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន លោកប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងលោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យថ្នាក់កណ្ដាល។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១. មតិបើកកិច្ចប្រជុំ និងវឌ្ឍនភាពការងារថ្មីៗរបស់អគ្គនាយកដ្ឋាន ២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញ និងសាខា ក.ប.ប. រាជធានី ខេត្ត ៣. បទអន្តរាគមន៍របស់លោកអគ្គនាយករងទទួលបន្ទុកនាយកដ្ឋាន/សាខារាជធានី ខេត្ត ៤. បញ្ហាផ្សេងៗ ៥. មតិបូកសរុប និងផែនការអនុវត្តបន្ត...
ក្រសួងការងារ-អង្គការអុកស្វាម ចាប់ដៃគ្នាលើកកម្ពស់ការងារសមរម្យ សេដ្ឋកិច្ចស្រ្តី និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែទូលំទូលាយ

ក្រសួងការងារ-អង្គការអុកស្វាម ចាប់ដៃគ្នាលើកកម្ពស់ការងារសមរម្យ សេដ្ឋកិច្ចស្រ្តី និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែទូលំទូលាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាមនៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ MoU នេះមានគោលបំណងលើកកម្ពស់ការងារសមរម្យ ពង្រឹងប្រព័ន្ធគាំពារសង្គម ពង្រីកវិសាលភាពគាំពារសង្គម និងលើកកម្ពស់សេដ្ឋកិច្ចរបស់ស្រ្តី តាមរយៈការកសាងសហគ្រិនភាព សំដៅជំរុញអន្តរកាលយុត្តិធម៌ ជាពិសេសសម្រាប់ស្ត្រី យុវជន និងក្រុមងាយរងគ្រោះ។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី ភាណ សោភ័ណ និងអង្គការ សមាគមជាដៃគូ ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គការអុកស្វាម (Oxfam) ដែលជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងធនធានបច្ចេកទេ...
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីការអភិវឌ្ឍវិស័យកសិកម្មបែបទំនើបរបស់ ក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក មានទីតាំងស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីការអភិវឌ្ឍវិស័យកសិកម្មបែបទំនើបរបស់ ក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក មានទីតាំងស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ស្ពឺ៖ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីការអភិវឌ្ឍវិស័យកសិកម្មបែបទំនើបរបស់ ក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក (Khee Chenda Development Co., Ltd) ដែលមានទីតាំងស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពី ឯកឧត្តម ណៅ ធួក តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព និង...
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “ការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាពនៅកម្ពុជា” រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាល និងសមាជិករបស់ CMA, តំណាងធនាគារជាតិនៃកម្ពុជា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ បន្ថែមពីនោះ, តំណាង ARDB ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើម និងការអនុវត្តហិរញ្ញប្បទានបៃតង ព្រមទាំងកាលានុវត្តភាពនៃការទទួលបានហិរញ្ញប្បទានគាំទ្រដល់សមាជិក CMA ជាពិសេសក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្ប...
លោកជំទាវ ឡោក ខេង ចែករំលែកបទពិសោធន៍ពី “តួនាទីគណៈកម្មការទី៨ នៃរដ្ឋសភា និងក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី” ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិជិត៣,០០០នាក់

លោកជំទាវ ឡោក ខេង ចែករំលែកបទពិសោធន៍ពី “តួនាទីគណៈកម្មការទី៨ នៃរដ្ឋសភា និងក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី” ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិជិត៣,០០០នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ការងារ និងការដឹកនាំ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជិត ៣,០០០នាក់ (ចូលរួមផ្ទាល់ជាង ១,៤០០នាក់ និងតាមប្រព័ន្ធ Zoom ជាង ១,៥០០នាក់)។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវវាគ្មិន ដែលបានផ្តល់កិត្តិយសចែករំលែកចំណេះដឹងដ៏មានតម្លៃនេះ ហើយឯកឧ...
លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ដឹកនាំកិច្ចប្រជុំជាមួយសមាជិកទីភ្នាក់ងារជ្រើសរើសឯកជន ស្តីពីទីផ្សារនៅប្រទេសម៉ាឡេស៊ី ដែលមានសមាជិកអញ្ជើញចូលរួមសរុប ៣១ រូប ស្រី៩នាក់ ស្មើនឹង ២៤ក្រុមហ៊ុន

លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ដឹកនាំកិច្ចប្រជុំជាមួយសមាជិកទីភ្នាក់ងារជ្រើសរើសឯកជន ស្តីពីទីផ្សារនៅប្រទេសម៉ាឡេស៊ី ដែលមានសមាជិកអញ្ជើញចូលរួមសរុប ៣១ រូប ស្រី៩នាក់ ស្មើនឹង ២៤ក្រុមហ៊ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា អនុប្រធានសមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (អលម៉េក) និងជាប្រធានក្រុមការងារទីផ្សារប្រទេសម៉ាឡេស៊ី និងជាប្រធានផ្នែកទីផ្សារការងារ និងសហប្រតិបត្តិការនៅរសៀលថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២៦នៅសាលប្រជុំសមាគមអលម៉េកបានដឹកនាំកិច្ចប្រជុំជាមួយសមាជិកទីភ្នាក់ងារជ្រើសរើសឯកជន ស្តីពីទីផ្សារនៅប្រទេសម៉ាឡេស៊ី ដែលមានសមាជិកអញ្ជើញចូលរួមសរុប ៣១ រូប ស្រី៩នាក់ ស្មើនឹង ២៤ក្រុមហ៊ុន។ ក្នុងកិច្ចប្រជុំនេះក្នុងគោលបំណង បច្ចុប្បន្នភាពទីផ្សារការងារនៅប្រទេសម៉ាឡេស៊ី និងការផ្សព្វផ្សាយជូនសមាជិកពីវគ្គបណ្តុះបណ្តាលអំពីការយល់ដឹងនៃប្រព័ន្ធRBA ដែលសហការរៀបចំដោយ JC Resources and Management សូមជម្រាបជូនថាវគ្គបណ្តុះបណ្តាលនេះផ្តោតលើការអនុវត្តគោលការណ៍សំខាន់ៗរបស់ RBA រួមមាន ការការពារសិទ្ធិពលករទេសន្តរប្រេវេសន៍ ការលុបបំបាត់ពលកម្មដោយបង្ខំ និងពលកម្មកុមារ ការមិនរើសអើង ការធានាបរិយាកាសការងារប្...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖ ១-របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។ ២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គ...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។ ———————————————————————— The General Secretariat of the Commercial Gambling Management Commission of Cambodia (CGMC) will organize a dissemination workshop under the theme “STRENGTHENING THE MANAGEMENT OF THE COMMERCIAL GAMBLING SECTOR IN CAMBODIA IN THE CONTEXT OF COMBATING ONLINE SCAMS...
វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់

វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ធម្មជាតិតែងតែផ្តល់ឱ្យយើងនូវអ្វីៗគ្រប់បែបយ៉ាងដែលយើងត្រូវការ ទាំងខ្យល់អាកាសបរិសុទ្ធសម្រាប់ដកដង្ហើម ទឹកសម្រាប់ពិសា ដីមានជីជាតិសម្រាប់ដាំដុះស្បៀងអាហារ និងព្រៃឈើដែលជាជម្រកសត្វព្រៃ ព្រមទាំងជួយសម្រួលដល់របបអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះ ធម្មជាតិកំពុងទាមទារនូវកិច្ចតបស្នងមកវិញ ពោលគឺការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ពីយើងទាំងអស់គ្នា។ អ្នកវិទ្យាសាស្ត្រកំពុងព្យាករណ៍អំពីការត្រឡប់មកវិញនៃបាតុភូត «អែលនីញ៉ូ» (El Niño) ដែលជាបាតុភូតអាកាសធាតុមួយ ជារឿយៗតែងតែនាំមកនូវសីតុណ្ហភាពកាន់តែខ្ពស់ លក្ខខណ្ឌស្ងួតហួតហែងអូសបន្លាយពេល គ្រោះខ្វះខាតទឹក និងការកើនឡើងនូវហានិភ័យនៃគ្រោះភ្លើងឆេះព្រៃ។ ទោះបីជា អែលនីញ៉ូ គឺជាព្រឹត្តិការណ៍ធម្មជាតិក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់វាផ្ដល់ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការរំកិលចុះខ្សោយនៃប្រព័ន្ធបរិស្ថាន។ ប៉ុន្តែ ផលវិបាកទាំងនេះមិនមែនជារឿងដែ...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ខែមិថុនាឆ្នាំ២០២៦នេះបានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមជាវាគ្មិនតំណាងមកពី ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមទាំងមានការចូលរួមជាសិក្ខាកាមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត...