ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ប្រមុខថ្នាក់ដឹកនាំចូលរួមដង្ហែព្រះមហាក្សត្រក្នុងពិធីសាសនាខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

ប្រមុខថ្នាក់ដឹកនាំចូលរួមដង្ហែព្រះមហាក្សត្រក្នុងពិធីសាសនាខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រមុខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤នេះ បានអញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ ក្នុងនោះមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងមន្រ្ដីរាជការ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀ...
ឯកឧត្តម កើត រិទ្ធ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

ឯកឧត្តម កើត រិទ្ធ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។...
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។...
លោក ប៉ុក ប៉ាន់ តំណាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបិទមហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤

លោក ប៉ុក ប៉ាន់ តំណាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបិទមហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ បិទមហោស្រពមុខវិជ្ជា និងការងារមេគង្គឆ្នាំ២០២៤ ដែលបានប្រព្រឹត្តជាលើកទី១ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ ។ក្នុងឱកាសបិទកម្មវិធី លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណទៅដល់ក្រុមការងាររបស់មហោស្រពមុខវិជ្ជា និងការងារមេគង្គ ក៏ដូចជាក្រុមការងារ Festival ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំកម្មវិធីមហោស្រពមុខវិជ្ជា និងការងារមេគង្គឆ្នាំ២០២៤ នេះឡើង។ លោករដ្ឋលេខាធិការ បន្ថែមថាកម្មវិធីមហោស្រពមុខវិជ្ជា និងការងារមេគង្គ មាននូវធាតុផ្សំគន្លឹះជាច្រើនដើម្បីតភ្ជាប់យុវជន សិស្សានុសិស្ស អ្នកស្វែងរកការងារ ជាមួយនឹងអ្នកជំនាញ ធុរជន និងបុគ្គលដែលផ្តល់ជាបញ្ញា ការឈ្វេងយល់ ន...
លោក វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍សំខាន់ៗ នៃក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន

លោក វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍សំខាន់ៗ នៃក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក វង សូត រួមទាំងគណៈប្រតិភូរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅសហគមន៍ Cangxia និង តំបន់ Three Lanes and Seven Alleys ដែលស្ថិតនៅក្នុងក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន។ សហគមន៍ Cangxia គឺតំបន់មួយដែលត្រូវបានដឹកនាំអភិវឌ្ឍដោយលោក ស៊ី ជិនពីង ផ្ទាល់តាំងពីទសវត្សរ៍ឆ្នាំ 1990 នៅពេលដែលគាត់កាន់តំណែងជាអភិបាលក្រុងហ្វូចូវ។ លោក ស៊ី ជិនពីង បានដឹកនាំ​សាងសង់លំនៅដ្ឋាន​ថ្មី ជំនួយឱ្យលំនៅដ្ឋានចាស់ៗ ជូនប្រជាពលរដ្ឋក្នុងតំបន់នេះ ដែលកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង។ សព្វថ្ងៃ សហគមន៍ Cangxia ត្រូវ​បាន​ទទួល​ស្គាល់​ជា​មជ្ឈមណ្ឌ​ល​ជាតិនៃអរិយធម៌ស្ត្រី និងជាសហគមន៍​គំរូ​សម្រាប់​សេវា​ថែទាំ​មនុស្ស​ចាស់ជរាផងដែរ។ ភាពជោគជ័យក្នុងការអភិវឌ្ឍ​តំបន់នេះ​បានក្លាយគំរូនៃការអភិវឌ្ឍ​ដែល​ប្រើប្រាស់នូវ​ទស្សនៈ​ដឹក​នាំ​ដ៏​ល្បី​ល្បាញ​ររបស់ប្រធានាធិបតី ស៊ី ជិនពីង ដែល​ផ្តោត​ការអភិវឌ្ឍ​ដែល​ផ្តល់ផល​ប្រយោជន...
គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញធ្វើដំណើរមកដល់ស្រុកណានពីង ដោយសុវត្ថិភាព

គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញធ្វើដំណើរមកដល់ស្រុកណានពីង ដោយសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោក វង សូត អនុប្រធានទី២រដ្ខសភា បានអញ្ជើញធ្វើដំណើរតាមរថភ្លើងល្បឿនលឿន មកដល់ស្រុកណានពីង នៃខេត្តហ្វូជាន ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន នាថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០២៤។ នាល្ងាចថ្ងៃដដែលនោះ លោក វង សូត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានចូលរួមពិសាអាហារពេលល្ងាច ដែលរៀបចំទទួលស្វាគមន៍ដោយ លោក ជី ពីងស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន អាណត្តិទី១៣ និងជាប្រធានសមាគមចិនសម្រាប់ការយល់ដឹង អន្តរជាតិ (CAFIU) លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក ចូ ជូអ៉ី (Zhou Zuyi) អភិបាលខេត្តហ្វូជាន៕...
រយៈពេល៩ខែ បរិមាណទំនិញនិងប្រេងឥន្ធនៈឆ្លងកាត់​កំពង់​ផែស្វយ័តភ្នំពេញចំនួនជាង ៣,៥ លានតោន

រយៈពេល៩ខែ បរិមាណទំនិញនិងប្រេងឥន្ធនៈឆ្លងកាត់​កំពង់​ផែស្វយ័តភ្នំពេញចំនួនជាង ៣,៥ លានតោន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមរបាយការណ៍​មិនទាន់​បាន​ធ្វើ​សវនកម្មបានឱ្យដឹងថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៤នេះកំពង់ផែស្វយ័តភ្នំពេញ មាន​បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជាង ៣,៥ លានតោន កើនឡើងជិត១៤ភាគរយ ,បរិមាណកុងតឺន័រឆ្លងកាត់មាន ៣៦៥ ៩៨៧ ធីអ៊ីយូកើនជិត២០ភាគរយ ,បរិមាណនាវាសរុបមានជាង៤ពាន់ កើនឡើងជាង២៥ភាគរយ, បរិមាណនាវាដឹកអ្នកដំណើរឆ្លង​កាត់​មានចំនួន ៤៤៥ កើនឡើងជាង២៦ភាគរយ និង ចំនួនអ្នកដំណើរឆ្លង​កាត់មាន ២៣ ៦៦៧ កើនឡើងប្រមាណ៦៦ភាគរយ។នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់កំពង់ផែ​ស្វយ័ត​ភ្នំពេញដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX)។ ប្រភពដដែលបន្តថាសម្រាប់តែខែកញ្ញាកន្លងទៅថ្មីៗនេះកំពង់ផែស្វយ័តភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ ៤២ ៤ ៤៤៧ តោន ធៀបនឹងខែកញ្ញាឆ្នាំ២០២៣ ដែលមានចំនួន៣៣៧ ៦០០តោន កើនជាង ២៥ភាគរយ និងបរិមាណកុងតឺន័រ​ឆ្លងកាត់មាន ៥២ ២៨៣ ធីអ៊ីយូកើនជាង៤៥ភាគរយ ,បរិមាណនាវាសរុបមានចំនួន ៤៥៣ គ្រឿង កើនឡើងជាង១៣៤ភាគរយ និ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ដែលត្រូវជាស្វាមីរបស់លោកជំទាវ។ សម្ដេចពិតជាមានមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះ។ ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នាពេលនេះ គឺជាបាត់បង់នូវស្វាមី ឪពុ...
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន ខមភើស អ៊ែតវើថាយស៊ីង និងក្រុមអ្នកវិនិយោគិនមកពីប្រទេសហូឡង់ និងម៉ាឡេស៊ី

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន ខមភើស អ៊ែតវើថាយស៊ីង និងក្រុមអ្នកវិនិយោគិនមកពីប្រទេសហូឡង់ និងម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន ខមភើស អ៊ែតវើថាយស៊ីង និងដៃគូសហការរបស់ខ្លួនមកពីប្រទេសហូឡង់ (Meijer Realty Partners) និងម៉ាឡេស៊ី (Wegrow Global Sdn. Bhd.) អញ្ជើញចូលជួបសម្តែងការគួរសម និង ស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងវិនិយោគរួមគ្នាលើសួនកម្សាន្តទេសចរណ៍បែបអប់រំ និងវិទ្យាសាស្រ្ត (Theme park) ព្រមទាំងគម្រោងទេសចរណ៍ជិះនាវា និងកីឡាលើទឹក CAMBODIAN PERFORMANCE POWERSPORTS នៅតំបន់អភិវឌ្ឍន៍កោះនរា រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកពង្រឹង ពង្រីក និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។...
អ្នកឧកញ៉ាមួយរូប ដែលប្ដឹង ឧកញ៉ា ហ៊ួត ជា ព្រមដកពាក្យបណ្តឹង ងាកមកដោះស្រាយក្រៅប្រពន្ធតុលាការដោយការយល់យោគគ្នាបំផុត

អ្នកឧកញ៉ាមួយរូប ដែលប្ដឹង ឧកញ៉ា ហ៊ួត ជា ព្រមដកពាក្យបណ្តឹង ងាកមកដោះស្រាយក្រៅប្រពន្ធតុលាការដោយការយល់យោគគ្នាបំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសថា ករណីបណ្តឹងរបស់ខ្លួនទៅតុលាការ ត្រូវបានដោះស្រាយបញ្ចប់ ដោយអ្នកឧកញ៉ាមួយរូប ដែលប្ដឹង ឧកញ៉ា ហ៊ួត ជា ព្រមដកពាក្យបណ្តឹង ងាកមកដោះស្រាយក្រៅប្រព័ន្ធតុលាការដោយការយល់យោគគ្នាបំផុត។នៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃសុក្រនេះ លោកឧកញ៉ា បានលើកឡើងដូច្នេះថា៖ “សេចក្តីជូនដំណឹង ករណីបណ្តឹង របស់ខ្ញុំទៅតុលាការ ត្រូវបានដោះស្រាយបញ្ចប់។ ខ្ញុំបាទឧកញ៉ា ហ៊ួត ជា សុំទោសចំពោះ អ្នកឧកញ៉ា ស.ឬ ករណីធ្វើការផ្សព្វផ្សាយកន្លងមក ប៉ះពាល់កិត្តិយសរបស់អ្នកឧកញ៉ា ដោយខ្ញុំបាទទទួលស្គាល់កំហុសបច្ចេកទេសនៃការផ្គត់ផ្គង់គ្រឿងសំណង់ និងយល់ព្រមជួសជុលកែតម្រូវ ជូនការដ្ឋានអ្នកឧកញ៉ា តាមកិច្ចព្រមព្រៀង ២៤ តុលា ២០១៤”។ លោកឧកញ៉ា បន្តថា៖ “ដោយភាពជាក់ស្តែងអ្នកឧកញ៉ា មិនបានជំពាក់ប្រាក់ខ្ញុំបាទទេ គឺ ខ្ញុំជាអ្នកជំពាក់អ្នកឧកញ៉ាវិញ ដោយខ្ញុំបាទយល់ព្រមទាំងសងប្រាក់ត្រឡប់ទៅវិញ ជូនអ...