សម្ដេចមហាបវរធិបតី៖ ការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យបានគង់វង្ស
នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយគណៈកម្មការបានសម្រេចការងារសំខាន់ៗមួយចំនួន។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា គណៈកម្មការបានបែងចែកភារកិច្ចដល់ក្រុមជំនាញស្រាវជ្រាវ ទៅតាមប្រភេទនីមួយៗនៃក្បាច់គុនដូនតាខ្មែរ ដែលការស្រាវជ្រាវនោះ គឺពឹងផ្អែកលើប្រភពអរូបី ដែលរួមមានមរតកមនុស្សរស់ សម្រាប់ជាមូលដ្ឋាននៃការស្រាវជ្រាវ និ...








