ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតរួចបានចំណេញច្រើន

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតរួចបានចំណេញច្រើន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះឆ្លាតវៃ​ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតនិងបានចំណេញ។ ការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នោះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ដែលមានការញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោកចេង ច័ន្ទដូណា អភិបាលស្រុកបរិបូរណ៍ អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ១១នៃស្រុក...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មជីធម្មជាតិសញ្ញាសេះក្រហមនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មជីធម្មជាតិសញ្ញាសេះក្រហមនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសង្វាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចំការអូ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការអញ្ជើញចុះពិនិតយរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺអមដំណើរដោយ ឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករង ព្រមទាំងសហការី ដែលក្នុងគោលដៅសំខាន់ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម។ លើសពីនេះ ក្នុងដំណើរចុះពិនិត្យក្រុមហ៊ុន សញ្ញាសេះក្រហមនេះក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដល់អ្នកវិនិយោគ ក្នុងសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃកកនុងស្រុក ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ តាមរយៈការប្រមូលទិញវត្ថុធាតុដើមដូចជា លាមកគោ និងលាមកមាន់ ផ្ទាល់ពីបងប្អូនប្រជាកសិករនៅ...
ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌីចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ខេត្តបាត់ដំបង

ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌីចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd.នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះបានចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច។ កិច្ចសន្យា​កសិកម្ម​នេះ គឺជាជំហានដ៏សំខាន់ក្នុងការកសាងភាពជាដៃគូរយៈពេលវែងរវាងក្រុមហ៊ុន និងកសិករ ដោយ City Rice ប្តេជ្ញាធានាការទិញស្រូវតាមលក្ខខណ្ឌ និងតម្លៃដែលបានព្រមព្រៀងគ្នា ដើម្បីរួមចំណែកបង្កើនស្ថិរភាពទីផ្សារ កាត់បន្ថយហានិភ័យ និងលើកកម្ពស់ចំណូលរបស់ប្រជាកសិករ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញការផលិតស្រូវប្រកបដោយគុណភាព ស្តង់ដារ និងនិរន្តរភាព ស្របតាមតម្រូវការទីផ្សារ និងការនាំចេញ។ ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd. សូមថ្លែងអំណរគុណចំពោ...
លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី

លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(មណ្ឌលគិរី)៖ លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះបានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញខ្សែច្រវាក់តម្លៃកសិកម្មក្នុងខេត្ត។ រួមដំណើរក្នុងជំនួបនោះមាន លោក ជិន ជ័យាបុត្រ ប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យកាហ្វេ នៃសមាគម និងជាប្រធានក្រុមហ៊ុនគិរីកាហ្វេ ព្រមទាំង លោក មិត្ត ប៊ុន សមាជិកសមាគម ក្រោមការសម្របសម្រួលពី លោក សៀក មុន្នី អភិបាលស្រុកអូរាំង និង លោក ប៊ូ សុភត្តិ លេខាធិការសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសក្តានុពលកសិកម្ម តំបន់ខ្ពង់រាប ជាពិសេសវិស័យកាហ្វេ។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងកា...
កម្ពុជា-ស្វីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា

កម្ពុជា-ស្វីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គ្រីស្ទាន ឌីស្លឺ (Christian Disler) អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស (ASTI) ដំណាក់កាលទី១ និងពិភាក្សាបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងដំណាក់កាលទី ២ ខណៈដំណាក់កាលទី ១ នឹងបញ្ចប់នៅចុងឆ្នាំនេះ។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គ្រីស្ទាន ឌីស្លឺ តំណាងអង្គការ GIZ និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃគម្រោង ASTI ដំណាក់កាលទី១។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វ៊ីស ទីភ្នាក់...
ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ

ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមរយៈសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាព ព្រមទាំងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ សម្រាប់អតីតពលករខ្មែរ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍជំនាញបន្ថែម ប្រើប្រាស់បទពិសោធន៍ការងារដែលទទួលបានពីក្រៅប្រទេសឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ។ ក្រសួងការងារបានអំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះ...
អគ្គនាយកនៃធនាគារ ARDB ជំរុញការចិញ្ចឹមគោយកសាច់ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មកម្ពុជា ក្នុងពេលចុះទស្សនកិច្ចនៅកសិដ្ឋាន “Farm Right Place Rise up” នៅស្រុកបាណន់ ខេត្តបាត់ដំបង

អគ្គនាយកនៃធនាគារ ARDB ជំរុញការចិញ្ចឹមគោយកសាច់ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មកម្ពុជា ក្នុងពេលចុះទស្សនកិច្ចនៅកសិដ្ឋាន “Farm Right Place Rise up” នៅស្រុកបាណន់ ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូចុះបំពេញទស្សនកិច្ច និងពិនិត្យដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកសាច់ «Farm Right Place Rise up» ដែលមានទីតាំងនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ បេសកកម្មនេះ អមដំណើរដោយឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងសង្វាក់ផលិតកម្មរបស់កសិដ្ឋាន ដើម្បីពង្រីកសក្តានុពលនៃការចិញ្ចឹមគោយកសាច់ក្នុងស្រុក សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងតែកើនឡើង។ ឯកឧត្តមបណ្ឌិត កៅ ថាច បានកោតសរសើរចំពោះការវិនិយោគ និងការរៀបចំកសិដ្ឋាន Farm Right Place Rise up ដែលបានអនុវត្តតាមបច្ចេកទេសបានយ៉ាងល្អ និងមានការគ្រប់គ្រងអនាម័យខ្ពស់ និងការផ្គត់ផ្គង់ចំណីអាហារប្រកបដោយស្តង់...
ឯកឧត្តមបណ្ឌិត កៅ ថាច កោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន ក្នុងការចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់

ឯកឧត្តមបណ្ឌិត កៅ ថាច កោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន ក្នុងការចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អមដំណើរដោយឯកឧត្តមអគ្គនាយករង ប៉ិច សានី និងឯកឧត្តម បាន លឹម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី របស់លោក សុត សឿន ដែលមានទីតាំងស្ថិតនៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងឱកាសអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានកោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន និងការចិញ្ចឹមត្រីកើនឡើងរហូតដល់ ១៦ស្រះ ដោយក្នុងនោះ ចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់។ បើយោងតាម ម្ចាស់កសិដ្ឋានខាងលើបញ្ជាក់ថា សព្វថ្ងៃនេះនៅកសិដ្ឋានរបស់លោកប្រមូលផលក្នុងមួយឆ្នាំបានត្រី ៣០០តោន ហើយបរិមាណផលិតនៅមិនទាន់គ្រប់ តាមតម្រូវការទីផ្សារនៅឡើយ ។ ក្រៅតែចិញ្ចឹមត្រី លោក សុត សឿន ជាម្ចាស់កសិដ្ឋានក៏មានជំនាញជ...
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។ ជាការពិតណាស់ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើនដែលយើងសម្រេចបាននាពេលកន្លងមក យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយដើម្បីពង្រឹងវិស័យ SME ឱ្យកាន់តែរឹងមាំ។ នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្...
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករ​តេជោ ដើម្បីពិភាក្សាអំពី គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសមាគមបណ្តាញកសិករ​តេជោ ដើម្បីពិភាក្សាអំពី គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយ​តំណាង​សមាគមបណ្តាញកសិករតេជោ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាព​ជនភៀសសឹក នៅខេត្តព្រះវិហារ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្ម ក្នុងផ្នែកវារីវប្បកម្ម, ចិញ្ចឹមសត្វ, បន្លែ និង​ការកែច្នៃ​ចំណីអាហារ នៅខេត្តព្រះវិហារ តាមរយៈ​ការវិនិយោគពី​ក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្ម​ចម្បងៗ​ក្នុងបរិបទ​សេដ្ឋកិច្ចចក្រា ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារ, ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតការងារបន្ថែមផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារ ARDB។...