អាមេរិក៖ក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោកត្រូវតែជ្រើសរើសរវាងការធ្វើជំនួញនៅរុស្ស៊ីឬនៅប្រទេសលោកខាងលិច
អន្តរជាតិ៖ មន្រ្តីកំពូលមួយរូបរបស់សហរដ្ឋអាមេរិកបាននិយាយប្រាប់ BBCថា ក្រុមហ៊ុនធំៗបំផុតរបស់ពិភពលលោក មាននូវជម្រើសមួយ ត្រូវជ្រើសរើសថាតើពួកគេ ត្រូវធ្វើជំនួញនៅរុស្ស៊ី ឬនៅតាមបណ្តាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ។
លោក វ៉ាលី អាដេយ៉េម៉ូ (Wally Adeyemo) អនុរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ក្រុមហ៊ុន អាចជ្រើសរើសជួយរុស្ស៊ី ដែលវាយប្រហារមកលើអ៊ុយក្រែន ឬបន្តធ្វើមុខជំនួញជាមួយសម្ព័ន្ធមិត្តលោកខាងលិចទាំង ៣០ប្រទេស ដែលបានដាក់ទណ្ឌកម្មមកលើពួកគេ ។
លោកនិយាយថា សម្ព័ន្ធមិត្តអ៊ុយក្រែន បានប្តេជ្ញាចិត្តរួចហើយថា នឹងដាក់ទណ្ឌកម្មរុស្ស៊ី បន្ថែមទៀត ។ លោកបានព្រមានផងដែរដល់ជនអាណាធិបតេយ្យរុស្ស៊ី ថាពួកយើងនឹងមកយកធនធានរបស់អ្នក ។
ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បញ្ជាឲ្យទាហានរុស្ស៊ី វាយលុកមកលើអ៊ុយក្រែនមក ក្រុមហ៊ុនលោកខាងលិចជាច្រើន បានឆ្លើយតបជាមួយនឹងការបិទប្រតិបត្តិការរបស់ពួកគេ ឬដកសេវាកម្មរបស...








