សម្ដេចតេជោ ហ៊ុន សែន អញ្ជេីញជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីេតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្ រកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះបានអនុញ្ញាតឲ្យលោកជំទាវ រីណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។
លោកស្រីរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្តេចតេជោ ថា នៅឆ្នាំ២០២២ ខាងមុខនេះ ជាឆ្នាំសំខាន់ ដោយសារកម្ពុជា ធ្វើជាប្រធានអាស៊ានហើយឥណ្ឌូណេ ស៊ី ជាប្រធាននៃក្រុមប្រទេស២០ ដូច្នេះទស្សនកិច្ចរបស់លោកជំទាវលើកនេះ គឺដើម្បីពង្រឹងកិច្ចសហការទ្វេភាគីផង និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងរវាងកម្ពុជា និងអាស៊ាន។
ចំពោះការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ខាងមុខនេះ លោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានគាំទ្រកម្ពុជា ១០០%។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោកស្រីរដ្ឋមន្ត្រី និងគណៈ ប្រតិភូ ហើយសម្ដេច ក៏បានលើកនូវចំណុចមួយចំនួនពាក់ព័ន្ធទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និ...








