ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ -លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៣៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ -លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៣៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ -លើកុមារអាយុ ០៥ឆ្នាំ មាន ៦៩,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៧,៦១% ៕...
លោក ជា ច័ន្ទបរិបូរណ៍៖ហេតុអ្វីបានជាអ្នកបរទេសនិយម តែងតែយល់ថា បរទេសមកកម្ពុជា គឺមកដាក់ការគាបសង្កត់ដល់កម្ពុជា

លោក ជា ច័ន្ទបរិបូរណ៍៖ហេតុអ្វីបានជាអ្នកបរទេសនិយម តែងតែយល់ថា បរទេសមកកម្ពុជា គឺមកដាក់ការគាបសង្កត់ដល់កម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ គេបានលឺជារឿយៗហើយសម្រាប់ក្រុមអ្នកបរទេសនិយម គឺតែងតែនាំគ្នានិយាយថា កម្ពុជាកំពុងត្រូវបានប្រទេសលោកខាងលិច និងសម្ព័ន្ធ ដាក់សម្ពាធ ហើយក៏កំពុងប្រឈមទណ្ឌផ្សេងៗទៀត។ ជាងនេះឲ្យតែមានវត្តមានរបស់មន្រ្ដីបរទេសមកកម្ពុជា ពួកគេតែងតែថា គឺជាការមកព្រមាន មកស្ដីបន្ទោស និងមកពិនិត្យស្ថានភាពដើម្បីដាក់គំនាបផ្សេងៗលើកម្ពុជា។ ចំពោះការនិយាយរបស់ក្រុមបរទេសនិយម រាប់ពីក្រុមអ្នកវិភាគ និងក្រុមអ្នកនយោបាយប្រឆាំង ទាំងនៅក្នុងស្រុក និងអ្នកដែលរត់ចោលស្រុក អ្នកវិភាគបញ្ហាសង្គម លោក ជា ច័ន្ទបរិបូរណ៍ បានចាត់ទុកថា ជាការនិយាយរបៀបដេកស្រមៃ និងឆ្គួតលីលា ។ លោកបានអះអាងថា ភូមិសាស្រ្ដនយោបាយពិភពលោកបច្ចុប្បន្ននេះ លែងមានមហាអំណាចផ្ដាចមុខដូចកាលពីអតីតកាលទៀតហើយ ហើយក៏គ្មានមហាអំណាចណា ទៅដាក់ការគាបសង្កត់ទៅលើប្រទេសណាមួយបានទេ ពីព្រោះពេលនេះ ពិភពលោកកំពុងស្ថិតក្នុងភូមិសាស្រ្ដនយោបាយប្រទាញប្រទង់។ លោកបន្ថែមទៀតថា ពេលនេះកម្ពុជាជាប្រទសដែលមានស្ថានភាពល្អ...
អតីតថ្នាក់ដឹកនាំខេត្ត២ រូប​ត្រូវ​បាន​ពលរដ្ឋ​​ខេត្តព្រះសីហនុ​ប្រសិទ្ធនាមជា«ផ្កាកុលាប២ទងដ៏ក្រអូបនៅក្នុង​បេះដូងរបស់ពួកគាត់គ្រប់ៗគ្នា»

អតីតថ្នាក់ដឹកនាំខេត្ត២ រូប​ត្រូវ​បាន​ពលរដ្ឋ​​ខេត្តព្រះសីហនុ​ប្រសិទ្ធនាមជា«ផ្កាកុលាប២ទងដ៏ក្រអូបនៅក្នុង​បេះដូងរបស់ពួកគាត់គ្រប់ៗគ្នា»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖​​ អតីតជាថ្នាក់ដឹកនាំកំពូលរបស់ខេត្តព្រះសីហនុចំនួន ២រូប ទោះបី សព្វថ្ងៃនេះ​ពទាំងពួកគាត់ទាំង​ពីរ ត្រូវបានផ្ទេរភារកិច្ច ចេញពីខេត្តព្រះសីហនុក៏ដោយ ប៉ុន្តែថ្មីៗនេះ​ត្រូវបានប្រជាពលរដ្ឋមួយចំនួនធំនៅតែនឹករលឹក​​ជានិច្ច​​ ដោយ​​បានចាត់ទុកថា ​«ជាផ្កាកុលាប២ទងដ៏ក្រអូបនៅក្នុង​បេះដូង របស់ពួកគាត់គ្រប់ៗគ្នា»។​​ អតីតថ្នាក់ដឹកនាំខេត្ត ចំនួន ២រូបនោះគឺទី១ នាយឧត្តមសេនីយ៍ យន្ត មីន ដែល បច្ចុប្បន្ននេះ ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងទី២ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជាម ហ៊ីម ។ នៅថ្ងៃទី១០ខែវិច្ឆិកានេះ  សូម​លើក​យក​អត្ថន័យ​ខ្លី​​ ដែលដកស្រង់ចេញ​ពីកិច្ចសម្ភាស មួយ​​​កាលពីខែតុលាឆ្នាំ២០២១ ជា​មួយ​ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ​​ ថា តើ​ ថ្នាក់ដឹកនាំពីររូប​ខាងលើ​នេះ​ពិតជាបាន​បន្សល់ទុកនូវ​​អនុស្សាវរីយ៍​អ្វីខ្លះ​ជាមួយ​និងប្រជាជន​​ កាល​​កាន់តួនាទីជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ​​ ហើយ​រឿងនេះពិតឬយ៉ាងណា​ ដូច្នោះ​ស...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៥នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៦៨នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៥នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៦៨នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥នាក់(លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ៦៨នាក់ និងអ្នកស្លាប់ថ្មីចំនួន ៥នាក់ ( ៤នាក់ អត់បានចាក់វ៉ាក់សាំង ) ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងទៅប្រទេសបារាំង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងទៅប្រទេសបារាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅអាកា​សយានដ្ឋានអន្តរជាតិភ្នំពេញ ដែលព្រះអង្គបានយាងទៅប្រទេសបារាំង ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើក ទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចតេជោ បាន​ថ្លែងសារថា «សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជសកម្មភាពទទួលបាននូវភាពជោគជ័យ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ»៕...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូនាទីក្រុងប៉ារីស

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូនាទីក្រុងប៉ារីស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងទៅចូលរួមមហាសន្និបាតអង្គការយូណេស្កូ នៅប្រទេស​បារាំង ហើយ​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងទៅចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូនាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឥស្សរជនជាតិជាន់ខ្ពស់ជាច្រើនរូបមាន ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គដល់អាកាសយានដ្ឋានអន្តរជាតិភំពេញ។ សូមរាជាអនុញ្ញាតក្រាបបង្គំថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រ...
សាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក​​ឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ

សាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក​​ឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ ​សាលាដំបូងរាជធានីភ្នំពេញ  លោក សេង លាង ​កាលពីថ្ងៃទី៨ខែវិច្ឆិកានេះ​ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ខាងក្រោម​នេះជាខ្លឹមសារទាំងស្រុង៖សូមអាន​៖...
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរំលឹក«ការឈឺចាប់ដែលមិនអាចបំភ្លេចបាន»

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរំលឹក«ការឈឺចាប់ដែលមិនអាចបំភ្លេចបាន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៥ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២១)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។ ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្...
ឧកញ៉ាអចលទ្រព្យម្នាក់ចំណាយលុយជាង១០ ម៉ឺនដុល្លារ តភ្ជាប់ផ្លូវបេតុងយុទ្ធសាស្ត្រជូនប្រជាពលរដ្ឋនៅសង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ

ឧកញ៉ាអចលទ្រព្យម្នាក់ចំណាយលុយជាង១០ ម៉ឺនដុល្លារ តភ្ជាប់ផ្លូវបេតុងយុទ្ធសាស្ត្រជូនប្រជាពលរដ្ឋនៅសង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនួញអចលទ្រព្យម្នាក់កំពុងមានឈ្មោះបោះសម្លេងលើនៅក្នុងវិស័យដីធ្លីគឺ  លោកឧកញ៉ា ហេង បូរិន ម្ចាស់គម្រោង បុរី ហេង បូរិន គ្រុប ភ្លាមៗបានផ្ដល់កាដូមួយដល់បងប្អូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ ការនោះដូដ៏អស្ចារ្យនោះគឺ ផ្លូវបេតុងមួយខ្សែ ប្រវែងជិត ៤០០ ម៉ែត្រ ដែលជាការធានាចំណាយថវិកាស្ថាបនាទាំងស្រុង ដោយឧកញ៉ាផ្ទាល់។ ឧកញ៉ា ហេង បូរិន បាននិយាយថា  បើយមើលទៅបងប្អូនអ្នកភូមិ ពួកគាត់ឈរមើល ហើយសប្បាយចិត្តញញឹមញញែម សឹងគ្រប់គ្នា ពេលដែលស្ងាត់ៗខាងក្រុមហ៊ុនយើងខ្ញុំ បានឈូសឆាយ ចាក់ដី ត្រៀមធ្វើផ្លូវបេតុងជូនពួកគាត់កាន់តែងាយស្រួលធ្វើដំណើរជាងមុន។ ការចំណាយទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ និងការភ្ជាប់ផ្លូវបេតុងយុទ្ធសាស្ត្រនេះចូលទៅកាន់គម្រោងបុរី ហេង បូរិន  គឺបានរួមចំណែកជាមួយអាជ្ញាធរ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានភូមិរការធំ សង្កាត់បែកចាននោះ ឱ្យបានកាន់តែ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៥នាក់ (៣នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៧នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៧២នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៥នាក់ (៣នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៧នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៧២នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៧នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ៧២នាក់  និងអ្នកស្លាប់ថ្មីចំនួន ៥នាក់ ( ៣នាក់ អត់បានចាក់វ៉ាក់សាំង ) ។