ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយក​កំពង់ផែស្វយ័ត្ន​ខេត្តព្រះសីហនុ​​  លូ គឹមឈន់ នាំប្រតិភូ ចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

អគ្គនាយក​កំពង់ផែស្វយ័ត្ន​ខេត្តព្រះសីហនុ​​  លូ គឹមឈន់ នាំប្រតិភូ ចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជាទទួល​បន្ទុកជាប្រធានអគ្គនាយក​កំពង់ផែស្វយ័ត្ន​ខេត្តព្រះសីហនុ​​  លូ គឹមឈន់ នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១បានដឹកនាំប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១)  ដែលធ្វើ​ឡើងនៅ​​ខេត្តព្រះសីហនុ​​ ដោយមានការចូលរួមពីមន្ទីរ អង្គភាព ជាច្រើននៅក្នុងខេត្ត។​ ប្រធានអគ្គនាយក​កំពង់ផែស្វយ័ត្ន​ខេត្តព្រះសីហនុ​​  លូ គឹមឈន់ បាន​រំលឹកថា  ៩ វិច្ឆិកា ១៩៥៣ ប្រទេស​​កម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប ៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ ។ កម្ពុជាបានប្រារព្ឋជារៀងរាល់ឆ្នាំ ដើម្បីរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៨

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៨

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៨ នៅវិមានឯករាជ្យ គឺក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៨នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀត។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រ...
សមត្ថកិច្ចវាយខ្នោះ គ្រូបង្រៀនបើកបរ ៨មីនា ករណីបន្លំលួចកៅអីឈើចំនួន៦នៅផ្ទះសំណាក់ភ្នំមាស

សមត្ថកិច្ចវាយខ្នោះ គ្រូបង្រៀនបើកបរ ៨មីនា ករណីបន្លំលួចកៅអីឈើចំនួន៦នៅផ្ទះសំណាក់ភ្នំមាស

ព័ត៌មានទាន់ហេតុការណ៍
កណ្តាល៖មន្ត្រីអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា គ្រូបង្រៀនបើកបររថយន្ត ៨មីនា ម្នាក់ ត្រូបបានឃាត់ខ្លួនភ្លាមៗពេលចូលដេកផ្ទះសំណាក់ភ្នំមាស បន្ទាប់ចាកចេញទៅបានលួច យកកៅអីឈើផ្ទះសំណាក់សរុបចំនួន៦កៅអី។ ជនសង្ស័យឈ្មោះ  ឃន វណ្ណ:  អាយុ ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងរំដួល ឃុំជំរ:ពេន ស្រុកសំរោង ខេត្តតាកែវ មានមុខរបរជាគ្រូបង្រៀន៨មីនា។ សមត្ថកិច្ចនិយាយថា បទល្មើសនេះ កើតឡើងកាលពីវេលាទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ភ្នំមាស ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ ឈ្មោះ ផន ប្រុសតូច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមេការផ្ទះសំណាក់ភ្នំមាស ។ ដំបូងឡើយ ជនសង្ស័យបានចូលដេកផ្ទះសំណាក់ភ្នំមាស ។ លុះពេលចេញមកវិញ ជនសង្ស័យបានគិតលុយដោយបាន លួចកៅ អីឈើចំនួន២លើកដាក់ក្នុងរថយន្តរបស់ខ្លួន តែដោយមានការសង្ស័យខាងបុគ្គលិកផ្ទះសំណាក់ បានឃាត់សួរនាំហើយឃើញកៅអីឈើរបស...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦គ្រួសារ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃចន្ទ ទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦ គ្រួសារ។ ក្នុងនោះ ខេត្តរតនគិរី ១.៣៦៧គ្រួសារ, ខេត្តកំពង់ធំ ៧៧៧គ្រួ សារ, ខេត្តបាត់ដំបង ៦៤២គ្រួសារ.ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស និងត្រីខ ១០កំប៉ុង។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះនាំយកអំណោយទាំងនេះចែកជូនប្រជាពលរដ្ឋទាំងអស់ទៅតាមកាលបរិច្ឆេទសមស្របឆាប់ៗនេះ៕...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នមពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ ចការនារី នៃប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី៨ ខែ វិច្ឆិកាឆ្នាំ២០២១ នេះ។ នៅក្នុងជំនួបនោះ ម៉ារីស ផេន (Marise Payne) បានគោរពពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី គោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយលោកស្រីបានជម្រាបជូនថា លោកស្រីបានមកកាន់ព្រះរាជាណាចក្រកម្ពុជាចំនួន២លើកកន្លងមកហើយ ដែលលើកទី១ គឺនៅក្នុងឆ្នាំ២០០២ និងលើកទី២នៅក្នុងឆ្នាំ២០០៥ ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់កម្ពុជានៅពេលនេះ លោកជំទាវបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង លោកជំទាវបានសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោ។ ជាមួយគ្នានោះផងដែរលោកជំទាវក៏បានគោរពវាយតម្លៃខ្ពស់ចំពោះ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុ...
រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន ០៥គ្រឿង ត្រូវបានប្រគល់ជូនបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ដើម្បីប្រើប្រាស់

រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន ០៥គ្រឿង ត្រូវបានប្រគល់ជូនបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ដើម្បីប្រើប្រាស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក​​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលតែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការប្រើប្រាស់ម្ហូបអាហារដែលមានសុវត្ថិភាព នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មានរៀបចំពិធីប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន០៥ គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី ខេត្ត។ ក្នុងពិធីប្រគល់នេះ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានផ្តាំផ្ញើដល់មន្រ្តីតាមបណ្តាសាខា ត្រូវថែទាំនិងប្រើប្រាស់រថយន្ត និងឧបករណ៍វិភាគ ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាពនិងប្រសិទ្ធផល។ លោក​ ប្រតិភូ ក៏បានផ្តាំផ្ញើដល់មន្រ្តីជំនាញវិភាគ ត្រូវខិតខំសិក្សាស្រាវជ្រាវរកវិធីសាស្ត្រថ្មីៗ ដើម្បីធានាដ...
 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(រាជធានីភ្នំពេញ)៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈប្រព័ន្ធវីដែអូ ZOOM ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រី មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងអន្តរក្រសួងអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋករ ព្រមទាំងឧកញ៉ា លោកជំទាវ លោក លោកស្រី មកពីវិស័យឯកជន ជាច្រើនរូបកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋមន្រ្តីបានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់។ ជាមួយនឹងការខិតខំនាពេលកន្ល...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៦នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៧២នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៦នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), ជាសះស្បើយ ៧២នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៨នាក់ (លទ្ធផលបញ្ជាក់ដោយPCR), អ្នកជាសះស្បើយចំនួន ៧២នាក់  និងអ្នកស្លាប់ថ្មីចំនួន ៦នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង) ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារ...