ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រុមបាតុករកាន់តែផ្ទុះកំហឹង ក្រោយប៉ូលីសបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ទៀតនៅអាមេរិក

ក្រុមបាតុករកាន់តែផ្ទុះកំហឹង ក្រោយប៉ូលីសបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ទៀតនៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កាសែត USA Today បានចុះផ្សាយថា ក្រុមប្រជាបាតុកររាប់ម៉ឺននាក់នៅទីក្រុងប្រមាណជាង ៤៣០ទីក្រុង ក្នុងរដ្ឋទាំង៥០រដ្ឋរបស់សហរដ្ឋអាមេរិក បានបង្ហាញកំហឹងដ៏ពុះកញ្ជ្រោលសាជាថ្មី នៅថ្ងៃទី១៦ ខែមិថុនានេះ ប្រឆាំងនឹងប៉ូលីសជនជាតិអាមេរិកស្បែកស ដែលបានបាញ់សម្លាប់បុរសអាមេរិកស្បែកខ្មៅម្នាក់ទៀតកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ។ សូមរំលឹកជូនថា កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនានេះ ប៉ូលីសជនជាតិអាមេរិកស្បែកស បានប្រើកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ទៅលើបុរសជនជាតិអាមេរិកស្បែកខ្មៅម្នាក់ឈ្មោះ រ៉ៃហ្សាត ព្រូក (Rayshard Brooks) បណ្តាលឲ្យស្លាប់ ខណៈដែលប៉ូលីស និងលោក រ៉ៃហ្សាត ព្រូក បានប្រតាយប្រតប់គ្នា ។ ភរិយារបស់លោក រ៉ៃហ្សាត ព្រូក អ្នកស្រី តូមីកា មីលើ (Tomika Miller) បានហៅអំពើឃាតកម្មរបស់ប៉ូលីសថា ជាអំពើរើសអើងជាតិសាសន៍ ដោយប្រមាថមើលងាយជនជាតិអាមេរិកស្បែកខ្មៅ ដែលជាជនជាតិអាមេរិកដូចគ្នា ៕...
ផ្លូវក្រាលកៅស៊ូមួយខ្សែជិត៣,០០០ ម៉ែត្រ នឹងលេចជារូបរាងនៅទីជនបទ ក្នុងស្រុកកោះសូទិន

ផ្លូវក្រាលកៅស៊ូមួយខ្សែជិត៣,០០០ ម៉ែត្រ នឹងលេចជារូបរាងនៅទីជនបទ ក្នុងស្រុកកោះសូទិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ និងដើម្បីជួយ សម្រួលដល់ការធ្វើចរាចរណ៍ ឲ្យមានភាពងាយស្រួល ស្របតាមពាក្យស្លោក "មានផ្លូវ មានសង្ឃឹម"។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយ អភិបាលរង នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរជំនាញជុំវិញខេត្ត មន្ត្រីគម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប ជំហានទី២ និងអាជ្ញាធរស្រុកកោះសូទិន បានចុះពិនិត្យការរដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង២.៦៩៧ម៉ែត្រ ទទឹង៥ ម៉ែត្រ ដែលតភ្ជាប់ពីឃុំពង្រ ទៅឃុំមហាលាភ ស្រុកកោះសូទិន ដែលជាផ្លូវអន្តរឃុំ ។ សូមបញ្ជាក់ថា ផ្លូវ១ខ្សែនេះអាចជួយសម្រួលដល់ការធ្វើចរាចរណ៍ និងដឹកកសិផលរបស់ប្រជាកសិករក្នុងមូលដ្ឋាន ហើយផ្លូវនេះគឺប្រើប្រាស់ថវិកាឆ្នាំ២០២០ របស់គម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប ជំហានទី២ គ្រោងនឹងបើកកា...
ក្រុមហ៊ុន NEW CITY WALK និងតំណាងអាជីវករ បានចុះកិច្ចសហប្រតិបត្តិការណ៍ អភិវឌ្ឍន៍លក់ផលិតផលដើម្បីពង្រីកទីផ្សារនៅកម្ពុជា

ក្រុមហ៊ុន NEW CITY WALK និងតំណាងអាជីវករ បានចុះកិច្ចសហប្រតិបត្តិការណ៍ អភិវឌ្ឍន៍លក់ផលិតផលដើម្បីពង្រីកទីផ្សារនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ តំណាងក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្ម NEWCITYWALKនិងតំណាងពាណិជ្ជករ បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញការអភិវឌ្ឍក្រុមហ៊ុនឱ្យមានការរីកចម្រើនពង្រីកទីផ្សារលក់ផលិតផលនៅលើទីផ្សារកម្ពុជា។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រវាងលោកceleb luo តំណាងក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្ម NEWCITY WALK និងលោកStephen chu តំណាងក្រុមហ៊ុន MORGAN គ្រុប។ លោកceleb luo តំណាងក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្មNEWCITY WALKបានស្វាគមន៍ និងអរគុណចំពោះពាណិជ្ជករ ដែលបានគាំទ្រ នៅក្នុងការងារធ្វើពាណិជ្ជ កម្មជាមួយគ្នាឆ្ពោះទៅមុខយកជម្នះនាពេលអនាគត។ លោក celeb luoបន្តថា ទោះប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចដែលទទួលរងនូវការប៉ះពាល់ពីជំងឺកូវីដ-១៩ ក្តីប៉ុន្តែ គម្រោងរបស់ក្រុមហ៊ុនMORGANគ្រុបនៅតែមានគោលជំហរ ឱ្យគម្រោងរបស់ក្រុមហ៊ុន មានការអភិវឌ្ឍរីកចម្រើន ។ លោក Stephen chu តំណា...
លោក អ៊ុន ចាន់ដា ដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យមើលការជួសជុលច្រាំងទន្លេនៅក្រុងកំពង់ចាមនិងស្រុកកោះសូទិន

លោក អ៊ុន ចាន់ដា ដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យមើលការជួសជុលច្រាំងទន្លេនៅក្រុងកំពង់ចាមនិងស្រុកកោះសូទិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យសកម្មភាព ការស្ថាបនា និងជួសជុលច្រាំងទន្លេចំនួន បួន កន្លែងចំនួនពីរកន្លែងបានសាងសង់រួចរាល់មួយរយភាគរយ និងចំនួនពីរ កន្លែងផ្សេងទៀតសម្រេចបានប្រមាណ ២០ ភាគរយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ លោកអភិបាលខេត្តកំពង់ចាម បានជំរុញឱ្យក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងធ្វើយ៉ាងណាពន្លឿនការងារនៅសល់ចំនួន ៨០ភាគរយទៀតសាងសង់ឱ្យបានហើយរួចរាល់មុនរដូវទឹកទន្លេឡើង។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឲ្យដឹងថា ការជួសជុលច្រាំងទន្លេគិតត្រឹមសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ ២០២០ គឺច្រាំងទន្លេមេគង្គនៅក្បែរចំណុចលូស្ថិតក្នុងភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជួសជុលប្រវែង ២១ ម៉ែត្ររួចរាល់មួយរយភាគរយ។ ដោយឡែកលទ្ធផលសាងសង់ច្រាំងទន្លេមេគង្គប្រវែង ៥៥ ម៉ែត្រនៅខាងក្រោយសាលាសង្កាត់កំពង់ចាម គឺបានសម្រេចចំនួន...
សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នឹងធ្លាក់ចុះ៥.៨ភាគរយនៅឆ្នាំ២០២០នេះ

សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នឹងធ្លាក់ចុះ៥.៨ភាគរយនៅឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាជ្ញាធររូបិវត្ថុរបស់ប្រទេសសិង្ហបុរី បានចេញផ្សាយរបាយការណ៍មូយនៅថ្ងៃទី១៥ ខែមិថុនានេះ អំពីលទ្ធផលនៃការស្ទង់មតិទៅលើក្រុមសេដ្ឋវិទូ និងក្រុមអ្នកវិភាគផ្នែកសេដ្ឋកិច្ច អំពីកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២០នេះ ។ ក្រុមសេដ្ឋវិទូ និងក្រុមអ្នកវិភាគផ្នែកសេដ្ឋកិច្ច បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី អាចនឹងធ្លាក់ចុះ៥.៨ភាគរយ នៅឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរី និងនៅជុំវិញពិភពលោក ដែលធ្វើឲ្យការបញ្ជាទិញផលិតផលទូទៅមានការធ្លាក់ចុះខ្លាំង ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសសិង្ហបុរីមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៤០៨១៨នាក់ ដោយមានអ្នកឆ្លងថ្មីចំនួន២១៤នាក់ក្នុងរយៈពេល២៤ម៉ោង និងមនុស្សចំនួន២៦នាក់បានបាត់បង់ជីវិត ៕...
ខួបលើកទី២០ឆ្នាំ នៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង

ខួបលើកទី២០ឆ្នាំ នៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាទិវាគម្រប់ខួបទី២០ឆ្នាំនៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងជើង និងខាងត្បូង ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រអន្តរកូរ៉េ កាលពីឆ្នាំ២០០០កន្លងទៅ ស្តីពីការបង្រួបបង្រួមដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ខាងសេដ្ឋកិច្ចរវាងកូរ៉េទាំងពីរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK World-Japan ។ ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន កំពុងប្រឹងប្រែងស្តារទំនាក់ទំនងអន្តរកូរ៉េឡើងវិញ ប៉ុន្តែភាគកូរ៉េខាងជើងមិនមានបំណងស្តារទំនាក់ទំនងនេះឡើងវិញនោះទេ និងព្យាយាមលុបចោលកិច្ចព្រមព្រៀងមួយចំនួនទៀតផង ។ លោក មូន ជេអ៊ីន បានទទួចឲ្យមេដឹកនាំរបស់កូរ៉េខាងជើងគិតគូរឡើងវិញ នូវការសម្រេចចិត្តក្នុងការបិទទ្វារការិយាល័យទំនាក់ទំនង ការលុបចោលកិច្ចព្រមព្រៀងខាងយោធា និងការលុបចោលកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ផលប្រយោជន៍ច្រើនដល់កូរ៉េខាងជើង ៕...
មានក្រុមអនាធិបតេយ្យ បានវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើរបងថ្មីរបស់ខ្លួនមិនខ្វល់ប៉ះចំដីរបស់នរណាឡើយ

មានក្រុមអនាធិបតេយ្យ បានវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើរបងថ្មីរបស់ខ្លួនមិនខ្វល់ប៉ះចំដីរបស់នរណាឡើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ មានករណីផ្ទុះហឹង្សារវាងក្រុមអនាធិតេយ្យ ជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់កាលពីល្ងាចថ្ងៃទី១៤ ខែមីថុនា ឆ្នាំ២០២០ វេលាម៉ោង០៤:៣០ នៅចំណុចភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីផ្ទុះហឹង្សានេះកើតឡើងក្រោយពីរដ្ឋបាលស្រុកព្រៃនប់បានទទួលដំណឹងពីប្រជាពលរដ្ឋថា មានក្រុមអនាធិបតេយ្យ បានវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើការសាងសងរបងថ្មីរបស់ខ្លួនដោយមិនខ្វល់ចំដីរបស់នរណាទាំងអស់ ។ ដូច្នេះទើបរដ្ឋបាលស្រុកព្រៃនប់ បានដាក់បញ្ជារឲ្យខាងកងកម្លាំងប៉េអឹមស្រុកព្រៃនប់ ចុះទៅអន្តរាគមន៍ ត្រូវបានក្រុមអនាធិបតេយ្យ កាក់ឡានរបស់កងកម្លាំងប៉េអឹម ហើយបានប្រើហឹង្សា ដោយមានប្រើកាំបិត ដំបង ជំពាមកៅស៊ូ បណ្តាលឲ្យប៉េអឹមម្នាក់ឈ្មោះ ឃឿន សុក្រិត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសដៃ។ ក្នុងករណីផ្ទុះហឹង្សានោះ នគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ ស៊ុ អៀប ហៅ ភាពសាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកប្រើកាំបិតផ្គាក់កាប់មកលើ...
ខួប៥៨ឆ្នាំដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេសម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ

ខួប៥៨ឆ្នាំដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេសម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ)នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់យើងបានចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ថ្ងៃ ​៧​កក្កដា ឆ្នាំ​២០០៨៕...
លោក ឃួង ស្រេង ចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគរ តាមបណ្ដោយមហាវិថីម៉ៅសេទុង

លោក ឃួង ស្រេង ចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគរ តាមបណ្ដោយមហាវិថីម៉ៅសេទុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញនៃ ទីចាត់ការរៀបចំក្រុង ចុះពិនិត្យការស្ថាបនាស្ពានថ្មើរជើងផ្សារដើមគរ មកដល់ពេលនេះស្ថាបនាបាន៩៥ភាគរយហើយ គ្រោងដាក់ឲ្យប្រើប្រាស់នៅចុងសប្ដាហ៏នេះ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ លោក ឃួង ស្រេង បានឲ្យដឹងថា ការស្ថាបនាស្ពានអាកាសថ្មើរជើងនេះ គឺស្របតាមកំណើនរបស់ប្រជាពលរដ្ឋ កើនឡើងជាលំដាប់មកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យការរកស៊ី និងធ្វើការផ្សេងទៀត មានប្រមាណជាជាង៣លាន។ លោកបានបញ្ជាក់ថា ទន្ទឹមនឹងកំណើននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនSpace media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើ...
មនុស្សឆ្លងវីរុសCovid-19កើនឡើងជិត៨លាននាក់ហើយនៅជុំវិញពិភពលោក

មនុស្សឆ្លងវីរុសCovid-19កើនឡើងជិត៨លាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់នៅឡើយ ដែលគិតត្រឹមថ្ងៃចន្ទ ទី១៥ ខែមិថុនានេះ មនុស្សឆ្លងសរុបបានហក់ឡើងដល់ជិត៨លាននាក់ហើយ គឺចំនួន ៧ ៩៨២ ៨២២ នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldomter ។ ចំពោះចំនួនមនុស្សស្លាប់ដោយសារវីរុសនេះនៅជុំវិញពិភពលោក ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នានេះ កំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជាង៤៣ម៉ឺននាក់ គឺចំនួន៤៣៥ ១៦៦ នាក់ ខណៈអ្នកជំងឺCovid-19ចំនួ ន៤ ១០៣ ៩៨៤ នាក់បានជាសះស្បើយ ។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែបន្តឈរលំ ដាប់លេខ១ដដែលក្នុងចំណោមប្រទេសទាំង១០ នៅលើពិភពលោក ដែលជាប្រទេសមានករណីឆ្លងវីរុសCovi d-19 និងមនុស្សបាត់បង់ជីវិតដោយសារវីរុសនេះច្រើនជាងគេ ខណៈដែលប្រទេសចិន ដែលជាប្រទេសប្រភពផ្ទុះឡើងនៃវីរុសនេះ បានធ្លាក់ទៅដល់លំដាប់ថ្នាក់លេខ ១៩ ៕...