លោករដ្ឋមន្ត្រី ថោង ខុន លើកទឹកចិត្តឱ្យរមណីយដ្ឋានទេសចរណ៍ចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន២០២១ឱ្យបានគ្រប់គ្នា
(ភ្នំពេញ)៖ ខណៈកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ឬ ASEAN Tourism Forum (ATF 2021)» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវលើកទឹកចិត្តដល់ម្ចាស់រមណីយដ្ឋានទេសចរណ៍ទាំងឡាយនៅកម្ពុជា ទាំងចាស់ថ្មី ទាំងតូចធំ សូមចូលរួមផ្សព្វផ្សាយពីផលិតផលទេសចរណ៍របស់ខ្លួន នៅក្នុងវេទិកាទេសចរណ៍អាស៊ានខាងមុខនេះឱ្យបានគ្រប់គ្នា។
ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើងពិធីផ្សព្វផ្សាយជាផ្លូវការ «កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១» ក្រោមអធិបតី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
លោកបានសង្កេតឃើញថា បច្ចុប្បន្ននេះរមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍កែច្នៃ បានកកើតជាច្រើននៅទូទាំងប្រទេស ដូច្នេះលោកបានលើកទឹកចិត្ត យ៉ាងខ្លាំងចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ទាំងនោះ សូមត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបាន...







