បណ្ឌិត គីម ហ៊ាង ថា៖វិស័យដីធ្លីនៅកម្ពុជា នៅតែរក្សាភាពរឹងមាំ បន្តទៀតសម្រាប់ឆ្នាំ ២០២០ខាងមុខនេះ
ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ KW-Cambodia បានឲ្យដឹងថាវិស័យដីធ្លីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយមានក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើន បានសម្រុកវិនិយោគលើវិស័យអចលនទ្រព្យ ។
លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងបែបនេះក្នុងពិធី ចុះហត្ថលេខាប្រគល់សិទ្ធិអាជីវកម្មដល់សាខា និងអនុសាខារបស់ KW-កម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា មានកត្តាធំៗមួយចំនួន ធ្វើឲ្យវិស័យនេះបន្ដភាពរឹងមាំសម្រាប់ឆ្នាំ២០២០ ខាងមុខនេះ រឹតតែរឹងមាំថែមទៀត ។
លោកបណ្ឌិត បានបន្ថែមថា «ឆ្នាំក្រោយវិស័យដីធ្លីនៅកម្ពុជា នៅតែបន្ដភាពរឹងមាំ ។ ព្រោះថា កម្ពុជាមានទីតាំងភូមិសាស្រ្ដល្អ ដោយមិនមានគ្រោះធម្មជាតិផ្សេងៗ កត្តាសេដ្ឋកិច្ចល្អ ដោយរក្សាបានកំណើនល្អប្រសើរ ជាក់ស្ដែងឆ្នាំនេះកំណើនសេដ្ឋកិច្ច រក្សាបានក្នុងបរិមាណ៧% នោះ គឺយោបាយដ៏រឹងមាំ ពេលនយោបាយរឹងមាំ សេដ្ឋកិច្ចនឹងរឹងមាំ...








