ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

៦ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសមានចំនួន៣១.៣៦៦តោន

៦ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសមានចំនួន៣១.៣៦៦តោន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមការងារផ្នែកស្រូវអង្ករ នៃវេទិការរាជរដ្ឋាភិបាល ផ្នែកឯកជន បានចេញរបាយការណ៍មួយស្តីពីស្ថានភាព នៃការបំពេញបែបបទ និងការនាំចេញអង្ករប្រចាំខែមិថុនា ឆ្នាំ២០១៩​ មានចំនួន៣១.៣៦៦តោន មានការកើនឡើងចំនួន៤៨តោន ស្មើរនឹង( ០,២០%)​ ធៀបនឹងបរិមាណនាំចេញ ដូចគ្នានឹងខែមិថុនា ឆ្នាំ២០១៨ មាន ចំនួន៣១.៣១៨តោន។ យោងតាមរបាយការណ៍របស់លោកបណ្ឌិត ម៉ាក់ សឿន ប្រធានលេខាធិការដ្ឋាន​ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩​ នេះ ។ សូមអានរបាយការណ៍ទាំងស្រុងដូចខាងក្រោម៖...
 អភិបាលខេត្តតាកែវ ប្រកាសផ្ដល់ប្រាក់១លានរៀល ដល់សមត្ថកិច្ច ដែលចាប់បានឡានដឹកជ្រូកនាំចូលពីវៀតណាម

 អភិបាលខេត្តតាកែវ ប្រកាសផ្ដល់ប្រាក់១លានរៀល ដល់សមត្ថកិច្ច ដែលចាប់បានឡានដឹកជ្រូកនាំចូលពីវៀតណាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​តាកែវ៖​ កាលពី​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ លោក​ អ៊ូច​ ភា​ អភិបាល​ខេត្តតាកែវ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ប្រ​សិន​អាជ្ញាធរ​មូលដ្ឋាន​ ស្រុក​ ក្រុង​ ណា​ដែល​ចាប់​បាន​ឡាន​ដឹក​ជ្រូក​ ខុសច្បាប់​នៅ​ក្នុង​មូល​ ដ្ឋា​ន​របស់​ខ្លួន​នោះ​ នឹង​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១​លាន​រៀល​ ពី​អភិបាលខេត្ត​ផ្ទាល់​តែ​ម្ដង​។​ លោកអភិបាល​បាន​សំណូម​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​ ឬ​មជ្ឈដ្ឋាន​មួយ​ចំនួន​ សូមកុំ​ច្នៃប្រឌិត​ ផ្តិត​ យក​រូបភាព​ ពី​កន្លែង​ផ្សេង​ ហើយ​មក​វាយប្រហារ​ វា​មិន​បាន​ផល​អ្វី​ទេ​ មាន​តែ​ការ​ចូល​ រួម​ទេ​ទើប​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា​។​ លោកវ​ បាន​បន្ត​ថា​ (​មាន​តែ​ការ​សហការ​ចូលរួម​ទេ​ ទើប​ទទួល​បាន​ជោគជ័យ​។​ ជន​អគតិ​ គេ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ គេ​មិន​បាន​ គិត​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណ​ទេ​។​ ដូច្នេះ​មាន​តែ​កិច្ចសហការ​ចូលរួម​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ​ និង​ជា​ពិសេស​ បងប្អូន​ប្រជាពល...
ក្រសួងអប់រំពន្យល់ពីការ កាត់​បន្ថយ​​ចំនួន​មុខវិជ្ជា​ប្រឡង​​បាក់ឌុប​

ក្រសួងអប់រំពន្យល់ពីការ កាត់​បន្ថយ​​ចំនួន​មុខវិជ្ជា​ប្រឡង​​បាក់ឌុប​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ​មុខវិជ្ជា​ប្រឡង​ក្នុង​គោលបំណង​បន្ថយ​បន្ទុក និង​ការ​ខ្វល់​ខ្វាយ​​របស់​បេក្ខជន​ពី​ការ​ប្រឡង​រយៈ​ពេល​ ២ថ្ងៃ​កន្លះ​ មក​នៅ​​ត្រឹម​​រយៈ​ពេល​ ២ថ្ងៃ និង​ពី១០មុខវិជ្ជា មក​នៅ​ត្រឹម​​​៧​មុខវិជ្ជា​។។ ក្រសួងអប់រំបានអះអាងថា ការកាត់កាត់​បន្ថយ​ចំនួន​មុខវិជ្ជា​ប្រឡង​បាក់ឌុបនេះ ចំណុច​នេះ​មិន​បាន​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​គុណភាព​នៃ​ការ​សិក្សា​ទេ​ ដោយ​សិស្ស​ទាំង​អស់​បាន​ពង្រឹង​សមត្ថភាព​តាមរយៈ​ការ ​ប្រឡង​ឆមាស​នូវ​គ្រប់​មុខវិជ្ជា​រួច​ហើយ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩នេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់​ពី​ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ៕  ...
លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការនិងដឹកជញ្ជូននិងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិតស៊ូ ដើម្បីសន្តិភាព

លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការនិងដឹកជញ្ជូននិងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិតស៊ូ ដើម្បីសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិ តស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាដែលឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមានឈ្នះឈ្នះ មានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា កម្មវិធីនេះរៀបចំឡើងនៅវិមានឈ្នះឈ្នះត្រូវបានទទួលស្វាគមន៍ ពីក្រុមការងារមគ្គុទេសយ៉ាងយកចិត្តទុកដាក់កនុងការណែនាំចង្អុលបង្ហាញឲ្យគណប្រតិភូបានជ្រាបពីអត្ថន័យនៃរូបភាព និងវត្ថុតាំងនានាពាក់ព័ន្ធនឹងការតស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមាននេះ។ លោកទេសរដ្ឋមន្ដ្រីបានយកឱកាសនេះគូសបញ្ជាក់ថា សុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមិទ្ធផលនានាដែលសម្រេចបានដ៏ត្រចះត្រចង់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រ...
ពលរដ្ឋរិះគន់ អាជ្ញាធរឃុំជាចរឿងទៅបោះបង្គោលរំលោភយកដីមាត់ស្ទឹងអូរចាន់ធ្វើជាកម្មសិទ្ធិឯកជន

ពលរដ្ឋរិះគន់ អាជ្ញាធរឃុំជាចរឿងទៅបោះបង្គោលរំលោភយកដីមាត់ស្ទឹងអូរចាន់ធ្វើជាកម្មសិទ្ធិឯកជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង៖​ ក្រោយពីមានសារព័ត៍មានចុះផ្សាយ រឿងដីនៅស្ទឹងអូរចាន់ មានគេបោះបង្គោលរំលោភយកធ្វើជាកម្មសិទ្ធិឯកជន​ ដោយក្នុងនោះមានទាំងលោកមេឃុំ និងស្មៀន ឃុំជាច និងមនុស្សពាក់ព័ន្ធមួយចំនួនទៀត ។​ បន្ទាប់មានព័ត៍មានផ្សាយរួចមកខាងរដ្ឋ បាលឃុំ ដោយ លោក ថាច សុខ ខ្លួនឯងផ្ទាល់ជា ស្មៀនឃុំ និងជាក្មួយ ប្រសារ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុវជន បានធ្វើលិខិតបំភ្លឺ ដល់បណ្តាញអ្នកលេងសង្គមហ្វេស បុក ប៉ុន្តែថ្មីនេះ ក្រុម ពលរដ្ឋនៅតែមិនសុខចិត្តនោះទេ ដោយទាមទារឲ្យរំលាយរបងនិងកាចដីនោះចេញ។ ក្នុងលិខិតនោះលោកថាច សុខ បានបញ្ជាក់ថា «ចំពោះដីមួយកន្លែងទៀតដែលបានធ្វើរបងចាក់ដីនោះ ជាដីកម្មសិទ្ធិបុគ្គលដែលថាច សុខ បានទិញពីឈ្មោះ ឈាង នៅភូមិជ័យមុនី កាលពីឆ្នាំ២០១៨ មកម្លេះ » ។ ក្រោយមានការបំភ្លឺបែបនេះ អ្នកលេងហ្វេសបុកម្នាក់ផេកឈ្មោះសូ ភក្តី(So Pheakdey) បានសរសេរតបវិញថា ដំរីស្លាប់មិនអាចយកចង្អេរមកបាំង វាមិនជិតទេ សូមអស់លោកបង្ហាញឯកសារព...
សហគ្រិនជោគជ័យ​​​​​​កម្ពុជារក​​​​វិធីសាស្រ្ត​​ជំរុញឲ្យ​មនុស្សគ្រប់គ្នា​ក្លាយជាអ្នកជោគជ័យ​លើវិថីជំនួញ​​​​​​​

សហគ្រិនជោគជ័យ​​​​​​កម្ពុជារក​​​​វិធីសាស្រ្ត​​ជំរុញឲ្យ​មនុស្សគ្រប់គ្នា​ក្លាយជាអ្នកជោគជ័យ​លើវិថីជំនួញ​​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​​​​អ្នកជំនួញវ័យ​ក្មេង​​​កម្ពុជា​​មួយ​ក្រុម​​​នាំគ្នាជជែកពី​វិធីសាស្រ្ត​​ ដើម្បីជំរុញឲ្យម្នាក់ៗ​​​​​ក្លាយជាអ្នកជោគជ័យ​លើវិថីជំនួញ​ ហើយ​​កម្មវិធីនេះរៀបចំឡើងដោយ​មជ្ឍមណ្ឌល​រដ្ឋាលីដឌីង ​​នៅវិទ្យា​​​ស្ថាន​​​​​បច្ចេកវិទ្យា​​កាលពីថ្ងៃទី៧ ​ខែកក្តដានេះ​។​ លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​ថ្នាំពណ៌ជាតិ​ខាំផែន​បា​នមានប្រសាសន៍​លើក​ឡើងថា ការធ្វើ​អាជី​​វ​​​កម្ម​​​​​មួយ​មិន​មែនជារៀងងាយស្រួល​នោះទេ​​ ហើយ​វេទិកានៅថ្ងៃនេះ​បានបង្ហាញយ៉ាងច្បាស់​ពីបទពិ​​សោធន៍​​​​​​​​​​​​​​​អ្នក​មានកំពូល ​​​​និង​បទពិសោធន៍​របស់អ្នកជំនួយញជោគជ័យ​នៅកម្ពុជា​​​ដែលកំពុងតែធ្វើ​បទ​​​បង្ហាញ​​​នេះស្រាប់ផងដែរ​​ ដែលសកហគ្រិនល្បីៗទាំងនេះគឺពួកគាត់​ឆ្លងកាត់ជីវិតតស៊ូ​ច្រើន​ទម្រាំទទួល​បាន​​​​ជោគជ័យ​​​។​​​ ​លោក​បា​ន​លើក​ឡើងទៀតថា  ​​អ្នកជំនួញដែលជោគជ័យ​​គឺ គេ​គិតពីកត្តាសេដ្ឋកិច្ចជាមុន​សិន ​​ហើយ​រដ្ឋាភិបាលនៅពិភពលោក​ក៏ដោយ​តែងតែគិតពី​​​កត្តាស...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំពិព័រណ៍ការងារនិងផលិតភាពលើកទី៣ឆ្នាំ២០១៩ខាងមុខនេះ​

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំពិព័រណ៍ការងារនិងផលិតភាពលើកទី៣ឆ្នាំ២០១៩ខាងមុខនេះ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពសៀមរាប លើកទី៣ ឆ្នាំ២០១៩ (Career and Productivity Fair-Siem Reap 2019)ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ។​ កម្មវីធីពិព័រណ៍ការងារ និងផលិតភាពក្រោមកិច្ចគាំទ្រពីសាលាខេត្ដសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (ស.ស.យ.ក) និងអង្គការអន្ដរជាតិខាងការងារ (ILO)។ពិព័រណ៍ការងារ និងផលិតភាពសៀមរាប ឆ្នាំ២០១៩នេះ ចូលរួមដោយមិនគិតថ្លៃចាប់ផ្តើមពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ២០:០០ នាទីយប់ នៅសួនច្បារព្រះអង្គចេកព្រះអង្គចម។ លោកអ្នកនឹងមានឱកាស ជួបស្ថាប័ន ក្រុមហ៊ុនធំៗក្នុងវិស័យកំពុងមានតម្រូវការក្នុងខេត្ត។ - ជួបបេក្ខជនមានសមត្ថភាពជាច្រើនពាន់នាក់ - ផ្សព្វផ្សាយពីតម្រូវការកម្លាំងពលកម្ម - ដាក់ពាក្យសម្ភាស និងជ្រើសរើសបុគ្គលិកផ្ទាល់ - ទទួលបានការណែនាំអាជីព បទពិសោធន៍ ជំនាញទីផ្សារការងារ កំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលគ្រប់ប្រភេទ - ទទួលបានប...
ប៉ូលីសហុងកុង ចាប់ខ្លួនមេដឹកនាំក្បួនបាតុកម្ម៦នាក់បន្ថែមទៀត

ប៉ូលីសហុងកុង ចាប់ខ្លួនមេដឹកនាំក្បួនបាតុកម្ម៦នាក់បន្ថែមទៀត

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា កម្លាំងប៉ូលីសនៅទីក្រុងហុងកុងប្រទេសចិន បានចាប់ខ្លួនមេដឹកនាំក្រុមបាតុករចំនួន៦នាក់បន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដានេះ ដោយចោទប្រកាន់ពីបទបង្កហិង្សា ។ សូមបញ្ជាក់ថា ក្បួនបាតុកម្មនៅទីក្រុងហុងកុង បានផ្ទុះឡើងចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រឆាំងទៅនឹងពង្រាងច្បាប់ថ្មី ដែលតម្រូវឲ្យធ្វើបន្យាប័នជនសង្ស័យពីទីក្រុង ហុងកុង ទៅកាន់ទីក្រុងប៉េកាំង ។ អ្នករៀបចំក្បួនបាតុកម្មបានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ក្រុមបាតុករប្រមាណជាង២៣០០០០នាក់ នៅតែបន្តធ្វើបាតុកម្មប្រឆាំងនឹងពង្រាងច្បាប់ថ្មី ដែលតម្រូវឲ្យធ្វើបន្យាប័នជនសង្ស័យពីទីក្រុង ហុងកុង ទៅកាន់ទីក្រុងប៉េកាំងនេះដែរ ទោះបីជាប្រធានប្រតិបត្តិទីក្រុងនេះ ប្រកាសផ្អាកការអនុវត្តន៍ក៏ដោយ ។...
ក្លឹបពាណិជ្ជករកម្ពុជានឹងមានដំណើរទស្សនៈកិច្ចអចលនទ្រព្យនិងសំណង់ទៅកាន់ប្រទេសចិន

ក្លឹបពាណិជ្ជករកម្ពុជានឹងមានដំណើរទស្សនៈកិច្ចអចលនទ្រព្យនិងសំណង់ទៅកាន់ប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្លឹបពាណិជ្ជករកម្ពុជានឹងមានដំណើរទស្សនៈកិច្ចអចលនទ្រព្យ និងសំណង់ទៅកាន់ប្រទេសចិននិងសំណង់ទៅកាន់ប្រទេស ចិនចាទៅកាន់ប្រទេសចិននិងសំណង់ទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ០១-០៥ ខែកញ្ញា ឆ្នាំ ២០១៩។ យោងតាមលោក ភារម្យ វិចិត្រដារ៉ា បញ្ជាក់ថា អត្ថប្រយោជន៍ដែលទទួលបានស្វែងយល់ពីសក្តានុពលនិងរបៀបនៃការធ្វើសកម្មភាពលក់ថ្មីៗ និងយល់ពីរបៀបនៃការសាង់សង់ ខន់ដូរដែលចំណាយលុយតិច។ លោកបានលើកឡើងថា ទស្សនកិច្ចនោះនឹងនាំឲ្យសហគ្រិនយើងស្គាល់ដៃគូរពាណិជ្ជកម្មថ្មី ផ្គូរផ្គងដៃគូរពាណិជ្ជកម្មផ្សេងៗ និង ធ្វើបទបង្ហាញផលិតផលដែលយើងមាន ដើម្បីទាក់ទងវិនិយោគិន ។ 👉🏼 តម្លៃចូលរួម $1500 📣 ឪកាសពិសេស ចុះឈ្មោះមុនថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ តម្លៃត្រឹមតែ $1300 តែប៉ុណ្ណោះ ។ ☎️📞 017 377 112, 077 44 33 87 (Cellcard) 010 377 112, 015 33 22 51 (Smart) 097 289 6665 (Metphone)...
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំបន្ទាន់ត្រួតពិនិត្យរឹតបណ្តឹងការអនវត្តច្បាប់ចរាចរណ៍លើផ្លូវគោក

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំបន្ទាន់ត្រួតពិនិត្យរឹតបណ្តឹងការអនវត្តច្បាប់ចរាចរណ៍លើផ្លូវគោក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសាធារណការនិងដឹកជញ្ជូនបានកោះប្រជុំប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការ តំណាងលេខាធិការដ្ឋានសម្របសម្រួលផ្នែកឯកជន និង ឧកញ៉ា សូ ងួន សហប្រាធានក្រុមការងារ ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យរឹត បណ្តឹងការអនុវត្តច្បាប់ចរាចរណ៍លើផ្លូវគោក”។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសប៍ថា ក្រុមហ៊ុន សមាគមដែលប្រកប របរទាក់ទងនឹងការដឹកជញ្ជូនសរុប ១៥០ក្រុមហ៊ុនចូលរួមហើយគោលបំណងនៃកិច្ចប្រជុំគឺចង់ទទួលធាតុចូលពិផ្នែកឯកជនលើបញ្ហាអនុវត្តច្បាប់ចរាចណ៍ផ្លូវគោគ ដែលរដ្ឋាភបាលបានចេញឲ្យអនុវត្តគោរពតាមច្បាប់រដ្ឋកំណត់។ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ម្យ៉ាងវិញទៀត ផ្នែកឯកជនក៏បានសំណូមពរជួយដោះស្រាយ ហើយសូមឲ្យផ្នែកឯកជនគោរពតាមច្បាប់ដែលបានកំណត់ ហើយរាល់សំណូមទាំងប៉ុន្មានដែលបានលើកឡើងទាំងអឹងទទួលយករាយការណ៍ជូនដល់ថ្នាក់ដឹ...