រដ្ឋ និងឯកជន ជាដៃគូចាំបាច់ ដើម្បីបង្កើនដល់ការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច
ភ្នំពេញ៖ មន្ត្រីជនខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ដៃគូរវាងរដ្ឋ និងឯកជន គឺជាការងារចាំបាច់មួយ ដើម្បីពង្រីកវិសាលភាព និងធានាបានគុណភាពនៃសេវាសាធារណៈ ការលើកកម្ពស់សុខុមាលភាពសង្គម ។ ដើម្បីគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវែង និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង នៅក្នុងសិក្ខាសាលាស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងឯកជន បទពិសោធន៍ប្រទេសចិន” ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ។
លោក រដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានថ្លែងថា ប្រទេសកម្ពុជា និងប្រទេសចិន មានចំណងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏យូរអង្វែងមកហើយ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមក នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន...








