សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានៅតែទទួលគម្រោងវិនិយោគពីក្រៅប្រទេស
លោកបណ្ឌិត តាន់ មុនីវណ្ណ ទីប្រឹក្សាសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងឲ្យដឹងថា គិតត្រឹមឆ្នាំឆ្នាំ២០១៩នេះ និងនៅឆ្នាំបន្ទាប់ទៀតសកម្មភាពការសាងសង់នៅតែមានសន្ទុះច្រើនហើយប្រទេសដែលចូលមកវិនិយោគគឺ ក្រុមហ៊ុនបរទេសភាគច្រើន ក្នុងនោះក្រុមហ៊ុនចិនបានវិនិយោគច្រើនជាងគេនៅក្នុងវិស័យសំណង់នៅកម្ពុជា ហើយក្រៅពីនេះមានបណ្តាប្រទេសផ្សេងៗទៀត។
លោកបណ្ឌិតបានបន្ថែមទៀតថា ក្នុងនាមសមាគមអ្នកវអភិវឌ្ឍន៍លំនៅឋានកម្ពុជាចូលរួមច្រើនក្នុងការអភិវឌ្ឍន៍វិស័យសំណង់ហើយបានសហការជាមួយនិងដៃគូរក្រៅប្រទេសមកអភិវឌ្ឍកម្ពុជាហើយសព្វថ្ងៃនេះ តម្រូវការក្នុង វិស័យសំណង់នៅតែមានតម្រូវការច្រើននៅឡើយដោយសារតែកម្ពុជាមានយុវជនភាគច្រើនពេញកម្លាំង ដែលសុទ្ធតែមានតម្រូវការផ្ទះរស់នៅតែម្តង។
សម្រាប់ លោក ភារម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនអលចនទ្រព្យ...








