សម្តេចតេជោ៖នឹងទៅបំពេញទស្សនកិច្ច ៣ប្រទេស នៅប៉ែកអឺរ៉ុប ចាប់ពីថ្ងៃទី១៣ ខែតុលានេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឆេក ហុងគ្រី និងប្រទេសប៊ុលហ្គារី នៅសហភាពអឺរ៉ុប ចាប់ពីថ្ងៃអាទិត្យ ទី១៣តុលា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ បានបញ្ជាក់បែបនេះក្នុងពិធីសំណេះសំណាលជាមួយសិស្សឆ្នើម ប្រឡងជាប់បាក់ឌុប ដែលទទួលបាននិទ្ទេស A ចំនួន ៤៤៣នាក់ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «នៅថ្ងៃអាទិត្យ ទី១៣ ខែតុលានេះ តា ត្រូវចេញទៅអឺរ៉ុប។ ថ្ងៃទី១៣-១៤ តុលា នៅឆេក។ ថ្ងៃទី១៥ នៅហុងគ្រី និងនៅថ្ងៃទី១៦-១៧ ខែតុលា នៅប៊ុលហ្គារី»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា នៅថ្ងៃទី២៥តុលា សម្តេចត្រូវដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ ថវិកាជាតិ។ បន្ទាប់ពីកិច្ចប្រជុំនេះហើយ សម្តេចតេជោ នឹងច...








