លោកស៊ុន ចាន់ថុល ដាក់ចេញ៧ចំណុចពង្រឹងការអនុវត្តតួនាទី ភារកិច្ចនិងក្រមសីលធម៌របស់មន្ត្រីក្រោមឱវាទ
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការ និងដឹងជញ្ជូន នៅថ្ងៃទី១៩ ខែសីហា នេះ បានដាក់ចេញនូវសេចក្ដីណែនាំចំនួន ៧ ចំណុចដល់មន្ត្រីក្រោមឱវាទរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីអនុវត្តការងារភារកិច្ច ប្រកបដោយក្រមសីលធម៌។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន មានមន្ត្រីមន្ទីរសាធារណការខេត្តសៀមរាបម្នាក់បានប្រព្រឹត្តនូវកំហុសឆ្គង តាមរយៈការប្រើប្រាស់ អាកប្បកិរិយា មិនសមរម្យ ដោយបានយកជើងចង្អុលស្លាកលេខរថយន្តអ្នកទៅទទួលសេវា ក្នុងពេលផ្តល់សេវាជូនប្រជាពលរដ្ឋ។
យោងតាមសេចក្តីណែនាំចុះហត្ថលេខា ដោយរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រាប់មន្ត្រីក្រសួងអនុវត្តដូចខាងក្រោម៖
១. ត្រូវបំពេញតួនាទីបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ សេចក្ដី ថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់។
២. ត្រូវប្រកាន់ខ្ជាប់ឥរិយាបទជាមន្ត្រ...








