ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកឩកញ៉ា តែ តាំងប៉ សាទរការឡើងកាន់ដំណែង លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣ 

លោកឩកញ៉ា តែ តាំងប៉ សាទរការឡើងកាន់ដំណែង លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឩកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម បានសាទរ លោក ឩកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ លោកឩកញ៉ា បានមានប្រសាសន៍ថា តាងនាមជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយសេចក្តីសោមនស្សរីករាយ ជូនចំពោះលោកឧកញ៉ា សុង សារ៉ន ក្នុងឱកាសដែលលោកឧកញ៉ាត្រូវបាន សមាជិកសមាជិកាសហព័ន្ធស្រូវអង្ករបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោកឧកញ៉ាធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី០៣ កាល ពីថ្ងៃសុក្រថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៩ ថ្មីៗនេះ។ លោកឧកញ៉ាថា ប្រជាជន គឺជាធនធានដ៏កម្រសម្រាប់សង្គមជាតិ ជាធនធានមនុស្សប្រកប ដោយគុណវុឌ្ឍខ្ពស់ពោរពេញដោយសមត្ថភាព និងពុទ្ធិដ៏ឧត្តុង្គឧត្តម ។ លោកឧកញ៉ាប្រធានបាន នឹងកំពុងយកកម្លាំងកាយចិត្តប្រាជ្ញាស្មារតីបម្រើជាតិមាតុភូមិ ដោយមិនគិតពីការនឿយហត់ និងពេលវេលាផ្ទាល់ខ្លួន ក្នុងស្វែងយល់ពីទុក្ខលំ...
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថា ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការចំនួនពីរ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថា ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការចំនួនពីរ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏​វិស័យកសិកម្ម និងជនបទបា​នសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា និងការរៀបចំបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ-អង្ករកម្ពុជា អាណត្តិទី៣ប្រក​បដោយតម្លាភាព ដើម្បីដឹកនាំការអភិវឌ្ឍវិស័យស្រូវអង្ករជាតិ។ ការលើកឡើងរបស់បនាយករដ្ឋមន្ត្រីបានធ្វើឡើងនាឱកាសអញ្ជើញជាអធិប​តី​ភាព ពិធីបិទមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហព័ន្ឋស្រូវអង្ករកម្ពុជា ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា តំណាងវិស័យឯកជន និងប្រជាកសិករជាច្រើនរូប។ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី...
មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងចូលរួមដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុដែលពុំធ្លាប់ជួបប្រទះកន្លងមក

មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងចូលរួមដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុដែលពុំធ្លាប់ជួបប្រទះកន្លងមក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងចូលរួមដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុ ដែលពុំធ្លាប់ជួបប្រទះកន្លងមកកាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ មានការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យភូមិសាស្តមួយចំនួនក្នុងខេត្តព្រសីហនុ និងផ្លូវថ្នល់ទទួលរងគ្រោះ។ បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនព្រមទាំងអង្គភាព និងអជ្ញាធរពាក់ព័ន្ធកំពុងតែខិតខំដោះស្រាយបញ្ហាប្រឈមនេះ ដោយបានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីធ្វើការកាយបើកមុខទឹក និងធ្វើការកាយប្រឡាយដើម្បីបញ្ជៀសទឹកជំនន់នៅតាមតំបន់មួយចំនួនក្នុងទឹកដីខេត្តព្រះសីហនុ។ ជួសជុលបន្ទាន់លើផ្លូវដែលខូចខាតនិង បានដាក់បាវខ្សាច់នៅតាមបណ្តាផ្លូវមួយចំនួនសំរាប់​ជួយទប់​បន្ថយ​កំលាំង​ទឹក​ហូរ​ ដែលនាំច្រោះបាក់ចិញ្ចេីមផ្លូវ។ សូមបញ្ជក់ថាមូលហេតុ ដែលបង្កមានទឹកជំនន់ទឹកភ្លៀងគឺបណ្តា លមកពីបរិមាណទឹកភ្លៀងធ្លាក់ជោគជាំច្រើនលើសលបពុំធ្លាប់មានកន្លងមក ស្របពេលទឹកសមុទ្រជោរ និងមានការកកស...
លោក ប៉ាន សូរស័ក្តិថាកម្ពុជាប្តេជ្ញាជំរុញការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បញ្ចប់នៅចុងឆ្នាំនេះ

លោក ប៉ាន សូរស័ក្តិថាកម្ពុជាប្តេជ្ញាជំរុញការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បញ្ចប់នៅចុងឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មមានប្រសាន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាន់ជំហរគាំទ្រ និងជំរុញឱ្យបញ្ចប់ដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP)ដែលជាប្លុកពាណិជ្ជកម្មសេរីដ៏ធំននិងមានសារៈសំ ខាន់បំផុត នៅចុងឆ្នាំ២០១៩នេះ»។ នៅក្នុងជំនួបពិភាក្សា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយលោក Yoonjong Chun អគ្គនាយ កគោលនយោបាយពាណិជ្ជកម្មសេរីក្រសួងពាណិជ្ជកម្មឧស្សាហ កម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េកាលពីព្រឹកថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំនិង សម្របសម្រួលដំណើរការចរចាកិច្ចព្រមព្រៀង RCEP ដើម្បីទប់ទល់ជាមួយវិបត្តិនានា ដែលកើតពីសង្គ្រាមពាណិជ្ជកម្ម។ លោករដ្ឋមន្ត្រីក៏បានជម្រាបភាគីកូរ៉េអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋ កិច្ចដ៏រឹងមាំរប...
ក្រុមហ៊ុន Samsung ផលិតទូរស័ព្ទដៃប្រភេទថ្មីប្រើប្រព័ន្ធ 5G

ក្រុមហ៊ុន Samsung ផលិតទូរស័ព្ទដៃប្រភេទថ្មីប្រើប្រព័ន្ធ 5G

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញផលិតផលទូរស័ព្ទដៃប្រភេទថ្មីរបស់ខ្លួន Galaxy Note 10 ដែលអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ 5G បាន។ លោក Mark Hollyway ប្រធានប្រតិបត្តិការផលិតកម្មទូរស័ព្ទដៃ Samsung បាននិយាយថា ទូរស័ព្ទដៃប្រភេទថ្មី Galaxy Note 10 នេះ ត្រូវបានបន្ថែមថ្មសាក និងអេក្រង់ធំជាងមុន និងផ្តល់ភាពងាយស្រួលដល់អតិថិជនជាងមុនផងដែរ។ លោក Mark Hollyway បានបន្ថែមថា Galaxy Note 10 មានច្រើនប្រភេទ ប៉ុន្តែបើប្រភេទអេក្រង់តូចជាង ៦.៣អ៊ីង មានតម្លៃសមរម្យជាងគេ គឺត្រឹមតែ ៩៤៩ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង ៕...
ចិនថ្កោលទោសបម្រាមអាមេរិកលើកក្រុមហ៊ុនបច្ចេកវិទ្យា Huawei

ចិនថ្កោលទោសបម្រាមអាមេរិកលើកក្រុមហ៊ុនបច្ចេកវិទ្យា Huawei

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ប្រកាសច្រានចោលនូវសេចក្តីសម្រេចបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក ដែលបានដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចិន និងក្រុមហ៊ុនផ្សេងទៀត មិនអោយចុះកិច្ចសន្យាជាមួយអាមេរិក។ ការច្រានចោលរបស់  លោកស្រី Hua Chunying ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិប តីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីសម្រេចបណ្តោះអាសន្ន ក្នុងការហាមឃាតទីភ្នាក់ងារសហព័ន្ធមិនអោយទិញទូរគមនាគមន៍ បច្ចេកវិទ្យា និងសម្ភារៈបច្ចេកវិទ្យាពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន។ លោកស្រី Hua Chunying បានបន្ថែមថា ការចេញសេចក្តីសម្រេចបណ្តោះអាសន្ននេះ គឺជាការរំលោភឥទ្ធិពលរដ្ឋទាំងស្រុង និងជាការពង្រីកសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកអោយកាន់តែធំថែមទៀត ៕...
លោក សុង​ សារ៉នប្តេជ្ញាថា ​អាណត្តិទី៣នេះនឹង​​ដោះស្រាយបញ្ហាជូនកសិករនិង​អភិវឌ្ឍ​វិស័យស្រូវអង្ករកម្ពុជា​​​

លោក សុង​ សារ៉នប្តេជ្ញាថា ​អាណត្តិទី៣នេះនឹង​​ដោះស្រាយបញ្ហាជូនកសិករនិង​អភិវឌ្ឍ​វិស័យស្រូវអង្ករកម្ពុជា​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice Cabodia ដែលទើប ជាប់ឆ្នោតជា​​ប្រធាន​​​សហព័ន្ធស្រូវអង្ករ​កម្ពុជាអាណត្តិទី៣ ​នៅថ្ងៃទី៩ខខែសីហានេះ​បា​នប្តេជ្ញាថា នៅ​​អាណត្តិ​ទី៣នេះ​ជា​​គឺ​​ជាអាណត្តិ​មួយ​ ដែល​ត្រូវតែ​​រៀប​ចំ​ក្រុមការងារចុះ​ទៅ​ប្រមូល​បញ្ហានិងឯក​​សារមួយចំនួន​​ដែលចាំបាច់ពាក់ព័ន្ធនិងបញ្ហាប្រឈមនានារបស់កសិករ​​​ ហើយ​ដោះ​ស្រាយ​បញ្ហាបន្ទាន់​​ បន្ទាប់​មក​រៀប​ទៀត​ផែនការ​​​ និងការជំរុញការនាំចេញទៅទី​​ផ្សារក្រៅប្រទេ​ស។ លោក​បាន​មានប្រសាសន៍​​ទៀតថា ​សហព័ន្ធស្រូវអង្ករ​និង​​ចូលរួម​ជាមួយអង្គការ​ម្ចាស់ជំនួយ​ រោងម៉ាស៊ីន​​ កិនស្រូវ​ ដើម្បីដោះស្រាយ​ទីផ្សារជូនដល់​ពួកគាត់​​ហើយ​រៀបចំការដាំដុះ​​មួយមានកិច្ចសន្យាជា​​មួយ​​​​កសិករនិងដៃគូរវិនិយោគ ​​​ដើម្បីជួយ​ដល់​ទីផ្សារនិងការប្រកួតប្រជែង។​ លើសពីនេះ​ប្រធានថ្មីបានបន្ថែមថា ​​​ការបង្កើតទីផ្សារដល់​កសិករ​តាម​រយៈការបង្កើតកិច្ចសន្យា​​កសិកម្ម​​​​​​និង​​​ទីផ្សារ​​​​​ក្...
លោក សុង សារ៉ន ជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជាអាណត្តិទី៣  

លោក សុង សារ៉ន ជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជាអាណត្តិទី៣  

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice Cambodia  ត្រូវបានជាប់ឆ្នោតជាប្រធាន​សហព័ន្ធស្រូវអង្ករ​អាណត្តិ​ទី៣នេះ ​​ ដោយ​មានការបោះកឆ្នោតគាំទ្រ​ពី​ក្រុមប្រិក្សាភិបាលនិង​​សមាជិក​របស់​សហព័ន្ធស្រូវអង្ករ​កម្ពុជា​​។​​​​ ​បេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៣ និងបានឯកភាពគ្នាលើគោលការណ៍សម្លេងតែមួយ ហើយ គោលការណ៍រួមគ្នាសម្លេងតែមួយដើម្បីអោយដំណើរការសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៣បន្តទៅមុខប្រកដោយនិរន្តរភាពនិងអាចប្រកួតប្រជែងជាមួយអន្តរជាតិ ដោយជៀសវាងការប្រកួតប្រជែងគ្នាយើងក្នុងស្រុក។ ​​​​លោក សុង សារ៉ន​  ​បន្ថែមថា ដើម្បីអភិវឌ្ឍន៍វិស័យ​នេះបាន​ គឺត្រូវរួម​គ្នានិង​សហការគ្នា​ជាពិសេ​​សនោះ​​ សមាជិកត្រូវ​​​​បោះឆ្នោត​​ជ្រើសរើសប្រធានសហព័ន្ធ និងក្រុមប្រឹក្សាភិបាលសហព័ន្ធអាណត្តិទី៣​ឆ្នាំ២០១៩​​ បន្តអភិវឌ្ឍន៍ទៅមុខទៀត​​។ យោង​តាម​ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា​បង្ហាញថា សហព័ន្ធ​​ស្រូវអង្...
រាជរដ្ឋាភិបាលកំពុងសម្រួចឆន្ទៈយ៉ាងមោះមុតក្នុងការងារកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ

រាជរដ្ឋាភិបាលកំពុងសម្រួចឆន្ទៈយ៉ាងមោះមុតក្នុងការងារកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលថានៅក្នុងនីតិកាលទី៦ នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤ដែលជាឧបករណ៍គោលនយោបាយដ៏សំខាន់បំផុត សម្រាប់អនុវត្តកម្មវិធីនយោយបាយរបស់ខ្លួន និងកំពុងសម្រួចឆន្ទៈយ៉ាងមោះមុតឥតរាថយ ក្នុងការបន្តជំរុញអនុវត្តការងារកែទម្រង់ស៊ជម្រៅលើគ្រប់វិស័យ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា នៅក្នុងនីតិកាលទី៦នេះនៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលជាឧបករណ៍គោលនយោបាយដ៏សំខាន់បំផុតសម្រាប់ អនុវត្តកម្មវិធីនយោយបាយរបស់ខ្លួនសំដៅឆ្លើយតបទៅ នឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជា ជនផងព្រមទាំងសំដៅកសាងមូលដ្ឋានច្បាប់ទាំងងឡាយឆ្ពោះទៅគោលដៅនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ដើម្...
រដ្ឋមន្ត្រីការពារជាតិអាមេរិកធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសម៉ុងហ្គោ

រដ្ឋមន្ត្រីការពារជាតិអាមេរិកធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសម៉ុងហ្គោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reutersបានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកលោក Mark Esper បានធ្វើដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសម៉ុងហ្គោល នៅថ្ងៃព្រហស្បតិ៍ទី ០៨ ខែសីហានេះ ។ ប្រភពដដែលបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក Mark Esper ត្រូវបានធ្វើឡើងក្នុងគោលដៅពង្រឹងយុទ្ធសាស្ត្រប្រឆាំងនឹងឥទ្ធិពលយោធារបស់ប្រទេសចិន និងរុស្ស៊ីដោយបង្កើនកិច្ចស ហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងតំបន ។ ម៉ុងហ្គោល ជាប្រទេសមានទីតាំងភូមិសាស្ត្រល្អបំផុតក្នុងតំបន់ ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់ចិននិងរុស្ស៊ី ដែលមនទីរបញ្ច កោណអាមេរិក បានសម្លឹងមើលអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ៕...