ក្រសួងពាណិជ្ជកម្ម ៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា(CTIS)ឆ្នាំ២០១៩-២០២៣
ភ្នំពេញ៖ ការប្រកួតប្រជែងរបស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវត្តចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (Industrial Revolution 4.0) គឺជាប្រធានបទដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ឆ្នាំ២០១៩-២០២៣ ។
នេះបើតាមការឱ្យដឹងពី លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ឆ្នាំ២០១៩-២០២៣ ជាមួយតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យឯកជន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លក្ខណៈពិសេសនៃ CTIS គឺការតភ្ជាប់វិស័យពាណិជ្ជកម្មទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលរួមមាន យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០។
លោកបន្ថែមទៀតថា យុ...








