ទំនាក់ទំនងល្អពីអតីតកាលធ្វើឲ្យចិនមកវិនិយោគជួយកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម
អ្នកវិនិយោគកម្ពុជាបានចាត់ទុកថា ប្រទេសចិនបានជួយកម្ពុជាយ៉ាងច្រើន តាមរយៈលំហូរវិនិយោគលើវិស័យជាច្រើន ជាពិសេសនោះជួយអភិវឌ្ឍលើវិស័យសំណង់ មានអគារខ្ពស់ៗ តំបន់សេដ្ឋកិច្ចពិសេសនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិនិយោគិនចិនមកកាន់ប្រទេសកម្ពុជាច្រើន គឺដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធនិងគ្នាតាំងពីសម័យសង្គមរាស្រ្តនិយមមក ហើយជាពិសេសនោះកម្ពុជាបានស្ថិតក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដែលជាគោលដៅក្នុងការអភិវឌ្ឍរួម ហេតុដូច្នោះលំហូរវិនិយោគចិនពេលនេះជាសញ្ញាដ៏ល្អដើម្បីអភិវឌ្ឍប្រទេសកម្ពុជា។
លោកឧកញ៉ាអះអាងទៀតថា«យើងឃើញចំណុចគួរឲ្យចាប់អារម្មណ៍នោះវិនិយោគិនចិនបានចូលមកអភិវឌ្ឍនៅខេត្តព្រះសីហ...








