ជំងឺប៉េស្តជ្រូក បានកើតឡើងចំនួន ៤ខេត្តហើយ នៅកម្ពុជា
ភ្នំពេញ៖ មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ។
« គិតមកដល់ថ្ងៃនេះ នៅកម្ពុជាយើង ជំងឺប៉េស្តជ្រូក បានកើតឡើង នៅ ៤ខេត្ត គឺខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។ ជំងឺប៉េស្តជ្រូក បានឆ្លងមកដល់ប្រទេសកម្ពុជាយើង កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅខេត្តរតនគិរី »។
មន្ត្រីជំនាញ បញ្ជាក់ថា ជំងឺប៉េស្តជ្រូក ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជាយើង ជាប្រភេទមេរោគ កម្រិតលេខ២ ដែលគ្រោះថ្នាក់ខ្លាំង។ ជំងឺនេះ បណ្តាលឲ្យជ្រូកឈឺងាប់ ហើយឆ្លងរាលដាលឆាប់រហ័ស។ ប៉ុន្តែជំងឺប៉េស្តជ្រូកនេះ មិនឆ្លងដល់មនុស្សទេ បើសិនជាឲ្យចំណីបានត្រឹមត្រូវ។
ជំងឺប៉េស្តជ្រូក កើតឡើងដំបូង កាលពីឆ្នា...








