លោក ប៉ាន សូរស័ក្ដិ ផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី៤ឆ្នាំ២០១៩-២០២៣
ក្រសួងពាណិជ្ជកម្ម សហការជាមួយក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរៀបចំកម្មវិធីមួយនៅក្នុងកម្មវិធីនៃកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម (Aid for Trade Global Review 2019) ដើម្បីផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជបានមានប្រសាសន៍"ជាដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះការទទួលដ៏កក់ក្ដៅចំពោះការមកដល់របស់គណៈប្រតិភូរបស់ខ្ញុំនៅហ្សឺណែវ។ ខ្ញុំសូមវាយតម្លៃខ្ពស់ដល់ការគាំទ្ររបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលផ្ដល់កិត្តិយស និងសហការរៀបចំការចូលរួមថ្លែងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកម្មវិធីបើកកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម និងការសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងកម្រិ...








