កម្ពុជានៅតែកង្វះកម្លាំងពលកម្មជំនាញក្នុងវិស័យឧស្សាហកម្ម
អ្នកជំនាញបានលើកឡើងជាអនុសាសន៍ថា ប្រទេសកម្ពុជាថ្វីត្បិតកំពុងតែផលិតពលកម្មជំនាញក្នុងវិស័យឧស្សាហកម្មក៏ពិតមែន ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្លាំងជំនាញទាំងនោះតែមានកង្វះខាតនៅឡើង។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មពិតជាមានសារៈសំខាន់ណាស់ ហើយទីផ្សារការងារនៅកម្ពុជាកំពុងតែត្រូវការពលកម្មជំនាញច្រើន ដែលត្រូវការបណ្តុះបណ្តាលឲ្យបានកាន់តែច្រើន ដើម្បីបំពេញតាមសេចក្តីត្រូវរបស់អ្នកវិនិយោគពីក្រៅប្រទេស។
លោកបណ្ឌិតបានថ្លែងទៀតថា បើគិតជាសហគ្រាសខ្នាតសាជីវកម្ម ដែលបានបើកគណនេយ្យ តាមរយៈ ធនាគារអេស៊ីលីដាកាលពីឆ្នាំ២០១៧ មានចំនួន ៤៤៤ សាជីវកម្ម ប៉ុន្តែបើគិតជាងពាក់កណ្តាលឆ្នាំ២០១៨នេះមានរហូតដល់ ៤៨៤ សាជីវកម្មនិងបាន...








