កម្ពុជាមិនទាន់មានទីផ្សារនាំចេញត្រង់ស្វាយកែវរមៀតទៅចិន និងកូរ៉េនៅឡើយទេ
តំណាងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបបានឲ្យដឹងថា កម្ពុជាមិនទាន់មានទីផ្សារត្រង់នាំចេញស្វាយកែវរមៀតទៅទីផ្សារចិន និងកូរ៉េនៅឡើយទេ ដោយសារតែកន្លងមកពឹងផ្អែកលើទីផ្សារប្រទេសជិតខាង។
លោក លី ឡាវីល នាយកចាត់ការទូទៅក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ស្វាយកែវរមៀង ដែលកសិករផលិតបានមិនទាន់មានទីផ្សារនាំចេញត្រង់ទៅកាន់ប្រទេសចិន និងកូរ៉េនៅឡើយ ទេ ដោយសារតែការដាំដុះមិនមានស្តង់ដារនិងបច្ចេកទេសត្រឹមត្រូវ។
លោកបានបញ្ជាក់ទៀតថា កសិករដាំស្វាយកែវរមៀតភាគច្រើនលក់ឲ្យឈ្មួញវៀតណាម ហើយមិនទាន់មានទីផ្សារត្រង់ទៅប្រទេសផ្សេងៗដែលមានតម្រូវធំនៅឡើយទេ។បញ្ហានេះខាងក្រុមហ៊ុនម៉ុងឬទ្ធីបានចុះណែនាំកសិករជាដៃគូរឲ្យការដាំដុះឲ្យមានប...








