កាណាដាគ្រោងទិញសម្លៀកបំពាក់ពីកម្ពុជាក្នុងតម្លៃជាង៩១លានដុល្លារនៅឆ្នាំ២០១៩-២០២០
ប្រទេសកាណាដា មានគម្រោងទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលខ្ពស់ជាងការបញ្ជាទិញពីប្រទេស ចិន នេះបើតាមការឱ្យដឹងពីតំណាងក្រុមហ៊ុន Reitman's Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។
នៅក្នុងជំនួបជាមួយ លោក ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជ កម្មកាលពីព្រឹកថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកហ្គារី រ៉ូស (Gary Ross) ប្រធានក្រុមហ៊ុន Reitman បានបង្ហាញសុទិដ្ឋិ និយម ចំពោះវឌ្ឍនភាពនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជានិងបានកោតសរសើរចំពោះកំណែទម្រង់មុតស្រួចព្រមទាំងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ។
លោកប្រធានក្រុមហ៊ុនរូបនេះក៏បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាលតែងផ្តល់កិច្ចសហការ សម្របសម្រួលការបញ្ជាទិញសម្លៀកបំពាក់រប...








