គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០ ២៣នេះ បានអនុញ្ញាតឱ្យលោក PAUL Clements ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ភាគីទាំងពីរបានពិភាក្សាគ្នាលើចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះគណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជាបានថ្លែងអបអរសាទរ និងជូនពរ លោក រដ្ឋមន្ត្រី ក្នុងឱកាសដែល ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោ បាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រា...








