ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ
នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់(PAB) បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកទី៣ ដើម្បីចែករំលែកលទ្ធផលការងារគម្រោងដែលបានអនុវត្តក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០២២ និងផែនការអនុវត្ត ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកា ត្រីភាគី ដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក។
កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងផ្ទាល់ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ.បណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានPAB និងលោក យ៉ាស៊ុអូ អារីហ្គា អ្នកគ្រប់គ្រងគម្រោងរបស់អង្គការអន្តរជាតិខាងការងារ(ILO)ប្រចាំនៅប្រទេសថៃ។ អង្គប្រជុំមានវត្តមានរបស់សមាជិកសមាជិកា និងភាគីពាក់ព័ន្ធមួយចំនួនទៀតរួមមាន APHEDA, EURO-CHAM, CARE,និងCWPD ។
កិច្ចប្រជុ...