ព្រះវិហារៈសកម្មជនព្រៃឈើនិងបណ្តាញសហគមន៍ព្រៃឡង់បានរកឃើញថាក្រុមហ៊ុន(PNTco.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធីដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយស្រុករវៀងខេត្តព្រះវិហារបានសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់បំផ្លាញព្រៃឈើក្នុងតំបន់ស្នូលនៃព្រឡង់ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុនបំលែងជាឈើស្របច្បាប់ក្រោមការគប់គិតពីមន្ត្រីជំនា ញពាក់ព័ន្ធយ៉ាងរលូន។
បើតាមរបាយការណ៍ពីបណ្តញសហគមន៍ព្រឡង់ដែលសារព័ត៌មាន ដេលីខ្មែរ ទើបទទួលបានបញ្ជាក់ថា រយៈ៤ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០ ២១នេះ ក្រុមសកម្មជនព្រៃឈើនិងបណ្តាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃប្រទះឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀកឈើជាប្រភេទឈើឡាំងនិងប្រភេទឈើគ្រឿងផ្ទះជាច្រើនទីតាំង។
ក្រុមពលរដ្ឋនិយាយថា ក្នុងនោះរូមមាន ចំណុចបុស្សរាំង,ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក,ភូមិចាស់,ភ្នំចោទ,ប្រាសាទគោល,ព្រៃស្រឡៅ និងចំណុចស្រ...