តារាចម្រៀង ខាន់ ជេមស៍ ប្រកាសលក់ហ្រេ្វនឆាយ ផ្គត់ផ្គង់ម្ហូបអាហារដ៏មានឱជារស “ស្តេចបក្សី”
ភ្នំពេញ ៖ លោក ខាន់ ជេមស៍ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគរួមគ្នាលើអាជីវកម្មក្នុងវិស័យម្ហូបអាហារ ដែលមានឈ្មោះថា “ស្ដេចបក្សី” ជាប្រេនល្បីឈ្មោះចូលខ្លួនមកផ្គត់ផ្គង់ម្ហូបអាហារដ៏មានឱជារស អនាម័យ និងនិងតម្លៃសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋ។
ក្នុងពិធីចុះហត្ថលេខានេះ លោក ខាន់ ជេមស៍ លោកនិយាយថា ការសម្រេចចិត្តចាប់ដៃគូសហការវិនិយោគលើហ្វេនឆាយ ស្តេចបក្សី នេះ ព្រោះលោកមើលឃើញថានឹងដើរទៅមុខខ្លាំង ដោយសារតែយើងមានមុខម្ហូបអាហារដែលឆ្ងាញ់ៗ ពិសេស គឺជាម្ហូបអាហារជួយដល់សុខភាពទ្រទ្រង់រាងកាយទាំងក្មេងៗ និងមនុស្សចាស់ ព្រោះយើងមានកំពូលមុខម្ហូបទាំង ៤ គឺ ស៊ុបព្រុយឆ្លាម ស៊ុបមាន់ខ្មៅ មាន់ស្រែ និងទាកាប៉ាឆាខ្ទិះ រួមទាំងនឹងម្ហូបជាង ៤០មុខទៀត។
បន្ទាប់ពីចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគរួមគ្នានេះ មានបងប្អូនជាច្រើនស្ទើរតែគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ បានទិញហ្រេ្វនឆាយ ស្តេចបក្សី ជាមួយនឹងតម្លៃពិសេសជូន គឺមួយកញ្ចប់ហ្វ...








