បុរេ អាពាហ៍ពិពាហ៍ Pre-Wedding ជាទីពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍របស់បណ្តាជាតិសាសន៍នានាលើពិភពលោក
ភ្នំពេញ: អ្នកស្រាវជ្រាវផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានរំលឹកថា សព្វថ្ងៃក្នុងពេលដែលពិភពលោកស្ថិតនៅលើម្រាមដៃផ្ទាល់របស់យើងម្នាក់ៗនេះ បើពោលអំពីលំហូរវប្បធម៌ ប្រពៃណី ភាសារបស់ពួកអ៉ឺរ៉ុប ឬពួកស្បែកស មិនថាព្រះនគរខ្មែរ ឬបណ្ដាព្រះនគរនៃជាតិសាសន៍ណាៗនោះទេ គឺពួកគេបានទទួលឥទ្ធិ ពលពីពួកអ៉ឺរ៉ុប ឬពួកស្បែកសទាំងនេះទៅតាមស្ថានភាពនៃជាតិសាសន៍នីមួយៗ ក្នុងនោះបុរេអាពាហ៍ពិពាហ៍ Pre-Wedding ក៏កំពុងក្លាយជាទំនោរដ៏ពេញនិយមនៃប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ក៏ដូចជាប្រពៃណីអាពាហ៍ពិពាហ៍នៃបណ្ដាជាតិសាសន៍នានាលើពិភពលោកសំរាប់គូស្នេហ៌មួយគូៗយ៉ាងស្រស់បំព្រងនិងរស់រវើក។
ពាក្យថា វប្បធម៌ គឺជាការសាបព្រោះ ហើយឆ្លងទៅឆ្លងមក មិនខុសពីសម័យបុរាណ ដែលខ្មែរយើងបានទទួលឥទ្ធិពលពីពពួកឥណ្ឌានោះទេ តែអ្វីដែលគេចាប់អារម្មណ៌នោះ ត្រង់ថា តើខ្មែរយើងសម័យទំនើបនេះចេះសំយោគដូចបុព្វបុរសខ្លួនឬយ៉ាងណាតែប៉ុណ្ណោះ។
លោក រត្ន័ សណ្ដាប់ បានរៀបរាប់ថា បើពោលអំពីអត្ថន័យបុរេអាពាហ៍ពិពា...








