ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

វិស័យកសិកម្ម ជាវិស័យសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀង

វិស័យកសិកម្ម ជាវិស័យសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា"នៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៩ ។ ជាមួយលោក ខៃរ៉ូល ហាហ្វីស និងអង្គការ Muslim Aid  ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកស្ទួយខ្សែច្រវាក់ផលិតកម្មនៃការចិញ្ចឹមសត្វ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ប្រកបដោយចីរភាព។ ការលើកកម្ពស់សេវាសុខភាពសត្វការការពារ បង្ការទប់ស្កាត់ជំងឺរាតត្បាតសត្វ ការធានាសុវត្ថិភាពសាច់ ផលិតផលសត្វដែលកម្ពុជាបានបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជក...
ទូតកម្ពុជានៅថៃ ៖ ពលករខ្មែរនៅថៃ ធ្វើការងារតាមធម្មតាពុំបានវិលត្រឡប់មកកម្ពុជានោះទេ

ទូតកម្ពុជានៅថៃ ៖ ពលករខ្មែរនៅថៃ ធ្វើការងារតាមធម្មតាពុំបានវិលត្រឡប់មកកម្ពុជានោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានប្រកាសថា ពលករខ្មែរនៅប្រទេសថៃ កំពុងបម្រើការងារតាមធម្មតាពុំមានការធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជា គំហុក ដូចដែលសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ ។  ចំណែកភាគីថៃ កំពុងដំណើរការបន្តទិដ្ឋាការស្នាក់នៅ និង ប័ណ្ណអនុញ្ញាតការងារជូនដល់បងប្អូនពលករអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបន្តទៀតបានរហូតដល់ ឆ្នាំ២០២២ ផងដែរ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានបញ្ជាក់ថា ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក និង សារព័ត៌មានតាមបណ្តាញសង្គមមួយចំនួន បានយករូបភាពនិងក្តីបវីដេអូចាស...
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទានទំហំទឹកប្រាក់ប្រមាណ ៩០លានដុល្លារ សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទានទំហំទឹកប្រាក់ប្រមាណ ៩០លានដុល្លារ សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ មានទំហំទឹកប្រាក់ប្រមាណ ៩០លានដុល្លារ អាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន នឹងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង ឲ្យដឹងក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញ វត្ថុប្រកបដោយបរិយាប័ន្ន និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាមួយលោកស្រី Sunniya DURRANI- JAMAL នាយកតំណាង ADB នៅកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ថា ហិរញ្ញប្បទានសហប្រតិបត្តិការ មានទំហំ ទឹកប្រាក់ប្រមាណ ៩០ លានដុល្លារអាមេរិក ។ ADB បានផ្តល់នេះ  សម្រាប់អភិវឌ្ឍន៍នៅក្នុងវិស័យធំៗចំនួនពីរ ក្នុងគម្រោង កម្មវិធីអភិវឌ្ឍន៍ វិស័យ ហិរញ្ញវត្ថុប្រកបដោយ...
ក្រសួងមហាផ្ទៃ៖ចេញនូវវិធានការ៨ចំណុច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ក្រសួងមហាផ្ទៃ៖ចេញនូវវិធានការ៨ចំណុច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ នាពេលខាងមុខនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការចំនួន ៨ចំណុច។ ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព យោងតាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ស្របពេលជាមួយនេះ ចលនាក្រុមឧទ្ទាមក្រៅច្បាប់ ក៏បានប្រកាសដាក់ចេញនូវគម្រោងផែនការធ្វើរដ្ឋប្រហារដើម្បីផ្តលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលនៃការប្រកាសវិលត្រឡប់ចូលមកកម្ពុជាវិញ របស់ ឧក្រិដ្ឋជនសម រង្ស៊ី និងបក្ខពួក នៅចំពេលដែលប្រជាជាតិយើងកំពុងប្រារព្ធពិធីបុណ្យជាតិទាំងពីរខាងលើនេះផងដែរ។ ដើម្បីបង្កើនការថែរក្សាសុខសន្តិភាព និងការគ្រប់គ្រងឱ្យបានល្អនូវសភាពការណ៍ផ្ទៃក្នុងប្រទេស ក្រសួងមហាផ្ទៃ សូមធ្វើការណែន...
កម្ពុជាត្រូវការ ពង្រីកអាជីវកម្មទឹកស្អាត ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ

កម្ពុជាត្រូវការ ពង្រីកអាជីវកម្មទឹកស្អាត ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ

សង្គម និងកម្សាន្ត
  ភ្នំពេះញ៖ ប្រទេសកម្ពុជា ជាកំពុងអភិវឌ្ឍន៍ ពិតជាត្រូវការចាំបាច់ក្នុងការពង្រីកសេវាផ្គត់ផ្គង់វិស័យទឹកស្អាត ទៅដល់មូលដ្ឋាន និងទីប្រជុំជនានា ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ ជាពិសេសបញ្ហាសុខុមាលភាព (សុខភាពល្អធ្វើឲ្យប្រជាពលរដ្ឋរីកចម្រើន) ។ លោក កែ សេរីវឌ្ឍន៍ ប្រធានផ្នែកបច្ចេកទេសទឹកស្អាត នៃក្រុមហ៊ុន E-WATER ថ្លែងថា ការប្រើប្រាស់ទឹកស្អាតគឺជាបញ្ហាចម្បងសម្រាប់មនុស្សគ្រប់ៗគ្នា ដើម្បីសុខភាព និងការរស់នៅយូរអង្វែង ។កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរ ធារ ពិតជាត្រូវការចាំបាច់ណាស់ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់មូលដ្ឋាន។ បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើន ចំពោះប្រជាពលរដ្ឋ ដែលចង់ផ្គត់ផ្គង់ជាលក្ខណៈគ្រួសារ សមាគម ឬសហគមន៍នៅតាមមូលដ្ឋាន យើងជ្រើសរើសនឹងបង្កើត សិប្បកម្មខ្នាតតូចបានគ្រប់ពេលវេលា ដើម្បីធ្វើការចែកចាយឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ ព្រោះបញ្ហាសុខុមាលភាពគឺជាកត្តាចម្បង (សុខ...
នាយក្រិន បកអាក្រាតប្រពន្ធអប្រិយ ចោលប្តីមាឌល្អិត ទៅផិតជាមួយអ្នកមាឌធំ

នាយក្រិន បកអាក្រាតប្រពន្ធអប្រិយ ចោលប្តីមាឌល្អិត ទៅផិតជាមួយអ្នកមាឌធំ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ តារាកំប្លែងមាឌល្អិត មានប្រពន្ធមាឌធំ នាយ ក្រិន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសប្រាប់មហាជនថា  ប្រពន្ធរបស់លោកបានផិតជាមួយប្រុសផ្សេងម្តងទៀត ដោយមិនខ្វល់ពីកូនៗទាំងបីឡើយ។ នាយកក្រិន បានប្រកាសថា ប្រពន្ធសាច់សខ្ចី វ័យក្មេង របស់ខ្លួនមិនព្រមកែខ្លួនសោះ គឺនៅតែបន្តមានស្នេហាសហាយស្មន់ជាមួយប្រុសផ្សេងដដែល ទោះបីជាមានកូនបីរួចហើយក៏ដោយ។ នៅលើគណណីហ្វេសប៊ុករបស់ខ្លួន នាយ ក្រិន បានសរសេរយ៉ាងខ្លីថា «ស៊ូនៅជាមួយប៉ា ស្រវាឱបបង ម៉ាក់ផិតប៉ាម្តងហើយម្តងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ»។ ក្នុងពិភពសិល្បៈ គេមិនទាន់ដឹងថា តើបុរសរូបណាអត់ឃ្លានម្លេះ ហ៊ានលួចត្រេកត្រអាលជាមួយប្រពន្ធគេ ដែលមានកូនបីនាក់ទៅហើយ? ពួកគេបានចោទជាសំណួរថា តើបុរសនេះ មានអ្វីអស្ចារ្យ ទើបអាចដណ្តើមបេះដូងពីនាយ ក្រិន បានដោយងាយបែបនេះ ព្រោះនាយ ក្រិន មិនមែនជាមនុស្សគ្មានសមត្ថភាពឯណា អាចផ្តល់កំណើតដល់កូនបីនាក់ហើយ៕  ...
សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២០ មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ នឹង​ត​ឡើង​ប្រាក់ខែ

សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២០ មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ នឹង​ត​ឡើង​ប្រាក់ខែ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ នេះ ​បាន​បើក​កិច្ចប្រជុំអនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់ ចំនួន​ពីរ​ទៀត ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល ប្រគល់ជូន​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ពិនិត្យ​សិក្សា​។ សេចក្តីព្រាងច្បាប់​នោះ រួមមាន​៖ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨​។​ សូមបញ្ជាក់ថា ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២០ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២០ ត្រូវបាន​គណៈរដ្ឋមន្ត្រី ប្រជុំ​ពិនិត្យ និង​អនុម័ត នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩ មាន​គម្រោង​ចំណាយ​សរុប​ចំនួន ៣៣ ៣៣៩ ៦៣៣ លាន​រៀល ស្មើ​ប្រមាណ ៨១៩៦ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ មាន​ក្រសួង​ចំ...
ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា៖ យុទ្ធសាស្ត្រវិនិយោគក្នុងវិស័យអចលនទ្រព្យ ចំណេញនៅពេលទិញ

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា៖ យុទ្ធសាស្ត្រវិនិយោគក្នុងវិស័យអចលនទ្រព្យ ចំណេញនៅពេលទិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ឆ្លងកាត់តាមការរៀនសូត្រ ពីបណ្ដាលមហាសេដ្ឋីពិភពលោក ដូចជាលោករ៉ូបឺតគីយ៉ូសាគី លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងបណ្ដាលគ្រូល្បីៗទៀត បូករួមនឹងបទពិសោធន៍ដែលបានអនុវត្តកន្លងមក នឹងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ លោកឧកញ៉ាភិរម្យ វិចិត្រដារ៉ា បានមានប្រសាសន៍ថា មុននឹងយើងសម្រេចការងារអ្វីមួយបានជោគ ជ័យ យើងត្រូវធ្វើការវិភាគទៅលើអចលនទ្រព្យនោះឲ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស កត្តាទីតាំងភូមិសាស្រ្តនិងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល រួមនិងផែនការអភិវឌ្ឍរបស់ម្ចាស់គម្រោងសមត្ថភាពនិងលទ្ធភាពក្នុងការអភិវឌ្ឍ ជាការបញ្ជាក់ឲ្យឃើញពីការកើនឡើងតម្លៃនៃអចលនទ្រព្យនៅថ្ងៃខាងមុខ ។ លោកឧកញ៉ាបានបញ្ជាក់ថា ការរកស៊ីលើផ្នែកអចលនទ្រព្យ អាចមានចំណូលពីការជួលឬចំណូលផ្សេងៗ ហើយយើង ពិភាក្សាជាមួយអ្នកហិរញ្ញវត្ថុធនាគារដើម្បីធ្វើការវាយតម្លៃទំហំដែលអាចទទួលបានកម្ចីពីធនាគារ ។ សិក្សាពីចំណូលដែលអចលនទ្រព្យនោះបង្កើតបាននឹងសិក្សាអំពីចំនួនទឹកប្រាក់ប្រាក់ដែលត្រ...
ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជួបជាមួយអ្នករត់ម៉ូតូឌុប ដើម្បីរំឭករឿងអតីតកាលរបស់ខ្លួន

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជួបជាមួយអ្នករត់ម៉ូតូឌុប ដើម្បីរំឭករឿងអតីតកាលរបស់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជកកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអ៊ី ស៊ី ស៊ី  និងលោកជំទាវនង ស្រីពេជ្រ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានជួបជុំជាមួយបងប្អូនអ្នករត់ម៉ូតូឌុប​ដើម្បីរំលឹកអនុស្សាវរីយ៍ពីអតីតកាល ពីព្រោះរូបលោកក៏ជាអ្នករត់ម៉ូតូឌុបម្នាក់ដែរ ។ លោកឧកញ៉ាបានមានប្រសាសន៍ថា ការជួបជុំគ្នានេះគឺដើម្បី៊៊៊៊ចែករំលែក បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនាពេលកន្លងមក។​«ខ្ញុំក៏ជាអ្នករត់ម៉ូតូឌុបដែរ មនុស្សយើងម្នាក់ៗអ្នកណាក៏ធ្លាប់ឆ្លងកាត់ការលំបាកដែរ »។ លោកឧកញ៉ាបន្តទៀតថា គ្មានអ្នកណាមួយកើតមកយកទ្រព្យសម្បត្តិមកជាមយនោះតែ។បើយើងមិនប្រឹងខ្លួនឯងទេគឺគ្មានអ្នក ណាជួយយើងក្រៅពីខ្លួនយើងនោះទេ«ដូចនេះលុយពិបាករកណាស់ចំពោះការចាយវាយផ្សេងៗសុំមានការរិះចាំចេះសន្សំទុកមួយផ្នែក »។ លើសពីនេះលោកថា មនុស្សយើងកាលណាមានលុយច្រើនចាយច្រើនមានតិចចយតិច។អាជីពអ្នករត់ម៉ូតូឌុបក៏ជាមុខរបរល្អដែរ ថ្លៃថ្នូរឲ្យតែយើងមានមុខរបរមួយច្បាស់លាស់ហើយក...
កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ 

កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាន សូរស័ក្តិ បានឲ្យដឹងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពជាយូរមកហើយ ហើយប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងស្មើនឹង ១,៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនប្រមាណ ១០% ធៀបទៅឆ្នាំ២០១៧ ហើយអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ នាពេលខាងមុខ។ លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានស្ថេរភាពនយោបាយពេញលេញ កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,២ អស់រយ:ពេលជាងពីរទសវត្សរ៍...