ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោកលឹម គានហោ ចុះពិនិត្យពីស្ថានភាពនៃទឹកទន្លេមេគង្គ ក្នុងខេត្តព្រៃវែង

លោកលឹម គានហោ ចុះពិនិត្យពីស្ថានភាពនៃទឹកទន្លេមេគង្គ ក្នុងខេត្តព្រៃវែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ។បានចុះពិនិត្យជាក់ស្តែងដើម្បីវាយតម្លៃអំពីស្ថានភាព និងវិសាលភាព នៃទឹកទន្លេមេគង្គ បានចាប់ឡើងដល់កម្ពស់ ដែលមានលទ្ធភាពហូរចូលតាមបណ្តាព្រែក, បឹងបួរ, ទីទំនាប និងប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធដល់បណ្តាខេត្ត ដែលពឹងផ្អែកនូវរបបទឹកទន្លេ។ ដោយឡែកសម្រាប់ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលយកប្រភពទឹកពីទន្លេមេគង្គផងដែរ ត្រង់ចំណុចឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលសរុបទាំង២ជំហានប្រមាណ ៣០០.០០០ហិកតា សម្រាប់៤ខេត្ត រួមមានខេត្តកំពង់ចាម, ព្រៃវែង,ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ គិតមកទល់បច្ចុប្បន្ននេះបណ្តាព្រែកប្រមាណ៩០ភាគរយ ត្រូវបានហូរចូល ពីទន្លេមេគង្គនៅរដូវវស្សា ឆ្នាំ២០១៩នេះ៕...
ក្រសួងពាណិជ្ជកម្ម កំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈក្នុងខែកញ្ញានេះ

ក្រសួងពាណិជ្ជកម្ម កំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈក្នុងខែកញ្ញានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ នៅថ្ងៃទី២ ខែកញ្ញានេះ ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​០១ ដល់ ១៥ ខែកញ្ញា ឆ្នាំ​២០១៩ ប្រេងសាំង​ធម្មតា ត្រូវបាន​កំណត់​លក់​ត​ម្លៃ ៣៧៦០​រៀល ក្នុង​មួយ​លីត្រ ខណៈ​ប្រេងម៉ាស៊ូត​តម្លៃ ៣៦៤៧​រៀល នៅក្នុង​មួយ​លីត្រ​។​   ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​មានការ​រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ចំនួន ៤​សេន ក្នុង​មួយ​លីត្រ​៕...
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីមកបំពេញ​ទស្សនកិច្ច​រយៈពេល៣​ថ្ងៃពី​ថ្ងៃទី​០២-០៤​កញ្ញា​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីមកបំពេញ​ទស្សនកិច្ច​រយៈពេល៣​ថ្ងៃពី​ថ្ងៃទី​០២-០៤​កញ្ញា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ​ថ្ងៃ​ចន្ទ ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ លោក មហា​ធា មហាម៉ាត់ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ម៉ាឡេស៊ី  មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល ០៣​ថ្ងៃ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០២-០៤ ខែកញ្ញា ឆ្នាំ​២០១៩​។​   លោក​បណ្ឌិត មហា​ធា មហាម៉ាត់ នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​នៅក្នុង​ឱកាស​នោះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលមាន​ផលប្រយោជន៍​រួម​ផងដែរ​។ បន្ទាប់មក នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួមគ្នា​។​ ​ក្នុង​ក្នុងអំឡុង​ទស្សនកិច្ច​នេះលោក​នាយករដ្ឋមន្ត្រី​ម៉ា​ឡា​ស៊ី នឹង​ជួប​សំដែង​ការគួរ...
តុលាការផ្តន្ទាទោសឡាយ វណ្ណៈ ដាក់ពន្ធនាគារ ១៣ឆ្នាំឡាយ ណារិទ្ធ១០ឆ្នាំ

តុលាការផ្តន្ទាទោសឡាយ វណ្ណៈ ដាក់ពន្ធនាគារ ១៣ឆ្នាំឡាយ ណារិទ្ធ១០ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ  សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្តទន្ទាទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគាររយៈពេល ១៣ឆ្នាំក្នុងសំណុំរឿង ឃាតកម្ម លើលោកស្រី ចេវ សុវឌ្ឍនា។ សាលក្រមនេះសម្រេចផ្តន្ទាទោស លោក ឡាយ ណារិទ្ធ អតីតតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារកំណត់រយៈពេល ១០ឆ្នាំ។ ចំណែកជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅថូត ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល ២ឆ្នាំ។ ទោះជាយ៉ាងណា សាលក្រមរបស់តុលាការបានបើកសិទ្ធិជូនជនជាប់ចោទ ដើម្បីប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។ សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់លើជនជាប់ចោទ ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ អតីតអភិបាលខេត្តតាកែវ និ...
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹងមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​០២-០៤ ខែកញ្ញានេះ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹងមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​០២-០៤ ខែកញ្ញានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ​នៅ​ថ្ងៃទី​៣០​សីហា​នេះ​បានប្រកាសថា ​តប​តាម​ការអញ្ជើញ​របស់​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា លោក​បណ្ឌិត មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា  នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ០២-០៤ ខែកញ្ញា ឆ្នាំ​២០១៩ ។​ ក្រសួងការបរទេស បញ្ជាក់ថា «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​បណ្ឌិត​មហា​ធា មហាម៉ាត់ នៅ​កម្ពុជា នឹង​​រួម​ចំណែក​​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​» សេចក្តីប្រកាស បានបញ្ជាក់ថា ក្នុងអំឡុង​ទស្សនកិច្ច​នេះលោកនាយករដ្ឋមន្ត្រី​ម៉ា​ឡា​ស៊ី ន...
តស៊ូ​​ក្នុងសមរភូមិ​​មិនស្តាយជីវិតស្រាប់​​​ពេលនេះធ្លាក់ខ្លួន​​ពិការហើយ​​​រងភាពអយុត្តិធម៌ទៀត

តស៊ូ​​ក្នុងសមរភូមិ​​មិនស្តាយជីវិតស្រាប់​​​ពេលនេះធ្លាក់ខ្លួន​​ពិការហើយ​​​រងភាពអយុត្តិធម៌ទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក មាស សុផាត អតីតយោធិនពិការ​​រស់​នៅក្នុងខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ដែលខំ​​​តស៊ូ​​ក្នុងសមរភូមិ ដើម្បីរំដោះជាតិ និង​​តស៊ូ​​​ប្តួលរលំពីរបរខ្មែរក្រម​ទាំង​​​​​​មិនស្តាយជីវិតផង រហូតដល់​ធ្លាក់ខ្លួន​ពិការទៀត​ ​​ស្រាប់​​​ពេលនេះ​​​រងនូវ​​​ភាពអយុត្តិធម៌ទៀតសម្រាប់គ្រួសាលោក ដោយមិនទាន់រកឃើញនូវពន្លឺយុត្តិធម៌នៅឡើយ​​ទេ​​​។​​​​​​ អតីតយោធិនពិការ​​រូបនេះ​​នៅតែបន្ត​​​​​ស្នើសុំឲ្យមានការអន្តរាគមន៍ពីលោក ឧបនាយករដ្ឋមន្ត្រី ​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាចៅហ្វាយនាយរបស់លោក កើត សារ៉េត ហើយ​​ត្រូវជា​ឪពុកមារ​​​ លោក មាស សុផាត​​​ ដែល​​បាន​​​ប្រើ​អំណាច​​ទាំង​​​​​​បំពានលួចធ្វើ​ប្លង់ដីរបស់​​​លោក​​​​ធ្វើ​ជាកម្មសិទ្ធិ​ស្រប​ច្បាប់​​​។​​​ លោក មាស សុផាត បានមានប្រសាសន៍​​​ថា «ខ្ញុំនឹងដុតសម្លាប់ខ្លួននៅលើដីខ្ញុំ ហើយព្រលឹងខ្ញុំនឹងតាមទាមទារយុត្តិធម៌ពីលោក កើត សារ៉េត ដែលប្រើអំណាចប្លន់យកដីខ្ញុំ...
 សម្តេចព្រះសង្ឃរាជ ទេព វង្ស ចេញលិខិតបញ្ចប់តួនាទីជាទីប្រឹក្សារបស់ចៅអធិការវត្តគោកបញ្ជាន់ក្រោយធ្លាយរឿងលួចដីវត្តលក់ជាច្រើនហិកតា

 សម្តេចព្រះសង្ឃរាជ ទេព វង្ស ចេញលិខិតបញ្ចប់តួនាទីជាទីប្រឹក្សារបស់ចៅអធិការវត្តគោកបញ្ជាន់ក្រោយធ្លាយរឿងលួចដីវត្តលក់ជាច្រើនហិកតា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេច បញ្ចប់តួនាទីជាទីប្រក្សារបស់ភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ បន្ទាប់ពីផ្ទុះរឿងអាស្រូវលួចដីវត្តលក់។ យោងតាមសេចក្តីសម្រេច«ពិសេស» ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា សេចក្តីសម្រេចបញ្ចប់តួនាទីភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ ពីទីប្រឹក្សា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយមូលហេតុថា ព្រះសង្ឃរូបនេះ មិនគោរពមន្ត្រីសង្ឃ អសមត្ថភាពគ្រប់គ្រងដឹកនាំវត្ត ពុទ្ធបរិស័ទបែកបាក់គ្នា វត្តមានអធិករណ៍កើតឡើង។ ព្រះអង្គ សេង ថង ទទួលតួនាទីជា ចៅអធិការវត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានអធិករណ៍បានកើតឡើងក្នុងវត្ត គឺព្រះសង្ឃអង្គនេះ បានបើកកិច្ចសហប្រតិបត្តិការជាមួយ...
ក្រសួងការងារ សម្រេចផ្តល់យោបល់លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ខាងមុខ

ក្រសួងការងារ សម្រេចផ្តល់យោបល់លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ខាងមុខ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
    ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី១ ត្រូវបានបញ្ចប់នៅថ្ងៃទី២៩ សីហា ឆ្នាំ២០១៩។ កិច្ចប្រជុំជាលើកទី២ នឹងធ្វើនៅដើមខែកញ្ញាខាងមុខនេះបន្តទៀត ដើម្បីពិភាក្សា និងផ្តល់យោបល់បន្ថែមលើការកំណត់យកតួរលេខណាមួយពីភាគីនិយោជក និងសហជីព។ លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា របៀបវារៈសំខាន់នៃកិច្ចប្រជុំនេះ គឺការជ្រើសរើសអនុប្រធានមកពីខាងភាគីសហជីព (តំណាងឲ្យកម្មករនិយោជិត) និងភាគីនិយោជក ដើម្បីរៀបចំយន្តការឲ្យដំណើរការពេញលេញនូវភាគីនីមួយៗចំនួន ១៧រូប ដើម្បីបន្តកិច្ចពិភាក្សានិងកំណត់ផ្តល់យោបល់លើប្រាក់ឈ្នួលអប្បបរមាមកឲ្យក្រសួងការងារដើម្បីសម្រេចជាចុងក្រោយសម្រាប់ឆ្នាំ២០២០ខាងមុខ។ លោករដ្ឋមន្រ្តី បានអះអាងថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ខាងមុខ នឹងល្អប្រសើរជាងឆ្នាំ២០១៩ ប៉ុន្តែចំពោះតួលេខប៉ុន្មាន គឺម...
គណៈកម្មាធិការអន្តរក្រសួងនឹងចាត់វិធានការណ៍ប្រព័ន្ធរំដោះទឹក និងការរំលោភលើអូរធម្មជាតិ នៅខេត្តព្រះសីហនុ

គណៈកម្មាធិការអន្តរក្រសួងនឹងចាត់វិធានការណ៍ប្រព័ន្ធរំដោះទឹក និងការរំលោភលើអូរធម្មជាតិ នៅខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ គណៈកម្មាធិការអន្តរក្រសួង នឹងតាមស្ថានភាពបច្ចុប្បន្នលើវិធានការបន្ទាន់ ដើម្បីបញ្ជៀសការលិចលង់ក្រុងកម្រិតធ្ងន់ធ្ងរ ជាពិសេសការចាត់វិធានការ ចំពោះ ការរំលោភបំពានលើនិយាមការអូរធម្មជាតិទាំង ៥ ក្នុងក្រុងព្រះសីហនុ ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពី “វិធានការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ” ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ ក្នុងនោះគណៈកម្មាធិការនឹងចាត់វិធានការអនុវត្តរយៈពេលវែង ក្នុងការរៀបចំប្រព័ន្ធរំដោះទឹកក្នុងក្រុង ។ ស្ថានការបច្ចុប្បន្នតម្រូវឱ្យមានការគិតគូរលើវិធានការបន្ទាន់ ដើម្បីបញ្ជៀសការលិចលង់ក្រុងកម្រិតធ្ងន់ធ្ងរបន្តទៀត ជាពិសេសចំណាត់ការ បន្ទាន់ជាក់ស្តែង ចំពោះការរំលោភបំពាន...
បញ្ជូនជនជាតិអូស្ត្រាលី ២នាក់ និងខ្មែរ ២នាក់ ទៅតុលាការពាក់ព័ន្ធបើករង្គសាលបង្កប់សេវាផ្លូវភេទ

បញ្ជូនជនជាតិអូស្ត្រាលី ២នាក់ និងខ្មែរ ២នាក់ ទៅតុលាការពាក់ព័ន្ធបើករង្គសាលបង្កប់សេវាផ្លូវភេទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបញ្ជូនជនជាតិអូស្ត្រាលី ២នាក់ និងស្ត្រីខ្មែរ ២នាក់ (ម្នាក់ជាម្ចាស់ទីតាំង)ពាក់ព័ន្ធបទល្មើស សញ្ចារកម្ម បើករង្គសាលបង្កប់សេវាផ្លូវភេទ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំង រង្គសាលឈ្មោះ BUNNY ដែលស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ចសង្ស័យថា ជាទីតាំងបង្កប់េសវាផ្លូវភេទ ទិញលក់កុមារីខ្មែរ។ សមត្ថកិច្ចនៅពុំទាន់បញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងសាវតាជាតិរបស់ជនសង្ស័យទាំងនោះនៅឡើយទេរហូតមកដល់ពេលនេះ។ ការចុះបង្ក្រាបទីតាំងខាងលើ បានធ្វ...