ឃាត់ខ្លួនមន្ត្រីសុរិយោដីខេត្តប៉ៃលិនម្នាក់ ពាក់ព័ន្ធករណីឆបោកលុយរាប់ម៉ឺនដុល្លារ
ប៉ៃលិន៖ ស្ត្រីម្នាក់ជាមន្ត្រីសុរិយោដីខេត្តប៉ៃលិន ត្រូវបាននគរបាលខេត្តប៉ៃលិនឃាត់ខ្លួន បន្ទាប់ពីឆបោកលុយអស់រាប់ម៉ឺនដុល្លារយកទៅទិញដី និងរត់ការប្លង់ ស្រាប់តែយកទៅទិញដីដាក់ឈ្មោះខ្លួនឯង និងយកលុយនោះទៅសាងសង់ផ្ទះសំណាក់ផ្ទាល់ខ្លួនទៅវិញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីម្ចាស់ប្រាក់ប្តឹងពាក់ព័ន្ធនឹងករណីឆបោកនេះ នគរបាលក៏បានឃាត់ខ្លួន នឹងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីដោះស្រាយតាមនីតិវិធី ។
ស្ត្រីរូបនេះឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ជាមន្ត្រីសុរិយោដី រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយ កាលពីប៉ុន្មានឆ្នាំមុន ពាក់ព័ន្ធនឹងករណីដីជម្លោះដីធ្លី ។ ចំណែក ឯជនរងគ្រោះ មិនបញ្ចេញឈ្មោះ ភេទស្រី រស់នៅភូមិផ្សារព្រំ ឃុំ...








