ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក រស់ សារ៉ុម ប្តឹងលោក គឹម រស្មី អតីតមេ ប៉េអឹមខេត្តរនតគិរី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ACU

លោក រស់ សារ៉ុម ប្តឹងលោក គឹម រស្មី អតីតមេ ប៉េអឹមខេត្តរនតគិរី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ACU

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ បន្ទាប់ពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លុបឈ្មោះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ ឥឡូវនេះ លោក រស់ សារ៉ុម បានប្តឹងអតីតមន្ត្រីប៉េអឹមរូបនេះ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យស៊ើបអង្កេតបន្ថែមទៀត។ តាមពាក្យបណ្តឹងរបស់ លោក រស់ សារ៉ុម ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានដាក់ជូនលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំឲ្យពិនិត្យ និងស្រាវជ្រាវ រកទោសកំហុសរបស់ លោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ពាក់ព័ន្ធ ករណីមានទ្រព្យសម្បត្តិដោយខុសច្បាប់ និងទទួលផលបន្តពីបទល្មើសពុករលួយ។ ពាក្យបណ្តឹងរបស់លោករស់ សារ៉ុម យកជាភស្តុតាង ជូនអង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់បើកការស៊ើបអង្កេត លើលោក គឹម រស្មី គឺសកម្មភាព ចែកលុយកូនៗ ៥នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារអាមេរិក នៅក្នុង...
ការទាមទាររបស់រុស្ស៊ី ត្រូវអាមេរិកបដិសេធ

ការទាមទាររបស់រុស្ស៊ី ត្រូវអាមេរិកបដិសេធ

សង្គម និងកម្សាន្ត
  កាលពីថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិប្រទេសរុស្ស៊ី បានទាមទារឲ្យសហរដ្ឋអាមេរិក បំផ្លាញចោលជើងទម្រសម្រាប់បាញ់មីស៊ីល តម្រង់គោលដៅ Tomahawk compatible defensive launchers និងបំផ្លាញចោលផងដែរ នូវយន្ត ហោះចម្បាំងគ្មាន មនុស្សបើកបរ (Attack drone) មុននឹងជួបចរចា។ នៅថ្ងៃសៅរ៍នេះ មន្ត្រីយោធាសហរដ្ឋអាមេរិកបានបដិសេធថា យន្តហោះចម្បាំងគ្មាន មនុស្សបើកបរ (Attack drone) មិនមែនជាគ្រាប់មីស៊ីលទេ ហើយក៏មិនពាក់ព័ន្ធនឹងសន្ធិសញ្ញា អាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate-Range Nuclear Forces Treaty) រវាងរុស្ស៊ី និងអាមេរិកដែរ ។ ការទាមទារ និងការឆ្លើយតប រវាងអាមេរិក និងរុស្ស៊ីនេះ ត្រូវបានធ្វើឡើងក្រោយពី ភាគីទាំងពីរ ទាំងអាមេរិក និងទាំងរុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញា INF ៕  ...

លោកម៉ក់ ពេជ្ជរិទ្ធ ចេញលិខិតប្រមូលមន្ត្រីកាំកុងត្រូលតាមច្រកសំខាន់ៗ ឲ្យមកអង្គុយ នៅស្នាក់ការកណ្តាលវិញ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកាំកុងត្រូល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញលិខិតកោះហៅជាប្រញាប់ ឲ្យប្រធានស្នាក់ការកាំកុងត្រូល និងមន្ត្រីកាំកុងត្រូល ប្រចាំការតាមតំបន់សេដ្ឋកិច្ចពិសេសៗមួយចំនួន និងតាមបណ្តាច្រកទ្វារអន្តរជាតិផ្សេងទៀត សរុបទាំងអស់៨កន្លែង ប្រមូលគ្នាមកអង្គុយធ្វើការនៅក្នុងស្នាក់ការកណ្ដាល នារាជធានីភ្នំពេញ។ យោងតាមលិខិតអញ្ជើញរបស់លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងថា ការដកមន្ត្រីកាំកុងត្រូលទាំងអស់ ចេញពីតំបន់មានទំនិញនាំចេញ-នាំចូល ទាំង៨កន្លែងនេះ គឺធ្វើឡើងតាមការសម្រេចរបស់អនុក្រឹតលេខ២៧ អនក្រ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា របស់រាជរដ្ឋាភិបាល។ លិខិតដដែលបានបញ្ជាក់ប្រាប់មន្ត្រីរបស់ខ្លួនថា «រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់តួនាទី និងភារកិច្ច...
ព្រះអនុជព្រះមហាក្សត្រថៃ អាចជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតខែមីនាខាងមុខនេះ

ព្រះអនុជព្រះមហាក្សត្រថៃ អាចជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតខែមីនាខាងមុខនេះ

សង្គម និងកម្សាន្ត
មន្ត្រីរបស់គណបក្ស Thai Raksa Chart Party របស់ប្រទេសថៃ បានសម្រេចជ្រើសរើសយកព្រះអនុជរបស់ព្រះមហាក្សត្រថៃ គឺក្សត្រី Ubolratana Rajakanya ព្រះជន្ម ៦៧ ព្រះវស្សា ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនេះ ។ គណបក្ស រក្សាជាតិថៃ ឫ Thai Raksa Chart Party គឺជាគណបក្សនយោបាយរបស់ក្រុមអ្នកស្មោះត្រង់ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដែលត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងកាលពីឆ្នាំ២០០៥កន្លងទៅ ។ ថៃគឺជាប្រទេសប្រកាន់យកគោលនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ចាប់តាំងពីឆ្នាំ១៩៣២កន្លងមក ដោយរាជវង្សានុវង្ស មិនអាចចូលប្រឡូកក្នុងឆាកនយោបាយបានទេ ៕...
រុស្ស៊ីដាក់លក្ខខណ្ឌលើសហរដ្ឋអាមេរិក បើចង់វិលទៅរកសន្ធិសញ្ញា INF

រុស្ស៊ីដាក់លក្ខខណ្ឌលើសហរដ្ឋអាមេរិក បើចង់វិលទៅរកសន្ធិសញ្ញា INF

សង្គម និងកម្សាន្ត
ប្រទេសរុស្ស៊ី បានដាក់លក្ខខណ្ឌឲ្យអាមេរិកព្រមព្រៀងជាមុនសិន នូវការបំផ្លាញចោលនូវជើងទម្រសម្រាប់បាញ់មីស៊ីលតម្រង់គោលដៅ Tomahawk និងបំផ្លាញចោលផងដែរនូវយន្តហោះចម្បាំងគ្មានមនុស្សបើកបរ Attack drone មុននឹងវិលទៅរកការចរចាក្នុងសំណុំរឿងសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម Intermediate-Range Nuclear Forces Treaty ដែលហៅកាត់ថា INF ។ រឿងនេះ បានកើតឡើងដោយសារតែសហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ីរយៈពេល៦ខែ ដើម្បីទុកពេលឲ្យរុស្ស៊ីកែខ្លួន និងចរចាគ្នាសារជាថ្មី ប៉ុន្តែមួយថ្ងៃក្រោយមកទៀត រុស្ស៊ីក៏ប្រកាសដកខ្លួនចេញពីសន្ធិសញ្ញានេះដែរ ដោយមិនមានកាលកំណត់នឹងវិលទៅវិញ ៕...

រដ្ឋសភា បំពាក់មេដាយជូនជនបរទេសម្នាក់ជាសញ្ជាតិអាលឺម៉ង់ជាទីប្រឹក្សាច្បាប់របស់រដ្ឋសភា និងបំពេញការងារអស់រយៈពេល៥ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់មេដាយថ្នាក់ សហមេត្រីធិបធិនជូនទីប្រឹក្សាច្បាប់ និងកិច្ចការសភាជួន ជនបរទេសម្នាក់ដែលបំរើការងារអស់រយៈពេល៥ឆ្នាំ។ ក្នុងជំនួបពិភាក្សា និងបំពាក់មេដាយជូនលោក ន័រប៊ឺត ហ្វាយហ្គ័ (Norbert Feige) ទីប្រឹក្សាច្បាប់ និងកិច្ចការសភា ដែលសញ្ជាតិអាលឺម៉ង់នាព្រឹកថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៩នៅវិមានរដ្ឋសភា លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាបានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំមកនេះដែលលោក ន័រ ប៊ឺតហ្វាយហ្គ័ បានធ្វើជាទីប្រឹក្សាច្បាប់ និងកិច្ចសភាហាក់ដូចជាមួយពព្រិចភ្នែក ហើយឥឡូវនេះ បេសកម្មរបស់លោក ត្រូវបានបញ្ចប់ ។ រដ្ឋសភាកម្ពុជា ជាពិសេសសហការី និងមន្ត្រីជំនាញ ដែលធ្លាប់បំពេញការងារជាមួយ ពិតជាមានការសោកស្តាយ និងមិនចង់ឲ្យលោកត្រឡប់ទៅវិញឡើយ ព្រោះពូកគេនៅមានការងារជាច្រើនដែលត្រូវការផ្តល់ ឬប្រឹក្សាយោបល់។ លោកអនុប្រធានទី១រដ្ឋសភាបានបន្តថា ការខិតខំប្រឹងប្រែងនិងការលះបង់ដ៏មានតម្លៃក្នុង ការរួមច...
ក្រុមបាតុករអាវកាក់លឿងនៅបារាំង អាចធ្វើឲ្យបារាំង និងអ៊ីតាលីឈ្លោះគ្នា

ក្រុមបាតុករអាវកាក់លឿងនៅបារាំង អាចធ្វើឲ្យបារាំង និងអ៊ីតាលីឈ្លោះគ្នា

សង្គម និងកម្សាន្ត
ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ថ្នាក់ដឹកនាំរបស់ប្រទេសបារាំង និងអ៊ីតាលី បានចង្អុលមុខគ្នាទៅវិញទៅមក ដោយសារតែសំណុំរឿងរបស់ក្រុមបាតុករអាវកាក់លឿងនៅប្រទេសបារាំង ។ ថ្នាក់ដឹកនាំអ៊ីតាលី បានរីះគន់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ពីបទប្រើដៃធ្ងន់ពេកក្នុងការបង្ក្រាបលើក្រុមបាតុករអាវកាក់លឿងនៅបារាំង ប៉ុន្តែថ្នាក់ដឹកនាំបារាំងបានរិះគន់មន្ត្រីអ៊ីតាលី ពីបទកេងយកចំណេញសន្លឹកឆ្នោតក្នុងការបោះឆ្នោតរបស់ខ្លួន ដោយយកបារាំងធ្វើជាប្រធានបទ ។ ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ក្រសួងការបរទេសរបស់ប្រទេសបារាំង បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសអ៊ីតាលីមកពិគ្រោះយោបល់ ខណៈដែលបារាំង និងអ៊ីតាលី មានភាពតានតឹងខាងនយោបាយកាន់តែខ្លាំង ៕...
រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជននិងកីឡាណែនាំ​ឲ្យសាលារៀន មានវិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅពេលខាងមុខនេះ

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជននិងកីឡាណែនាំ​ឲ្យសាលារៀន មានវិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅពេលខាងមុខនេះ

សង្គម និងកម្សាន្ត
  ​ភ្នំពេញ៖ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ស្តីពី វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិន​ប​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។ លោក​រដ្ឋមន្ត្រី បាន​ណែនាំ ៤​ចំណុច ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃ ដែលជា​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។​ ​សេចក្តីណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ដែលជា​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ( Valentine’s Day ) ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មួយចំនួន​យល់​ច្រឡំ​ថា បុណ្យ​នេះ ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។ ទិវា​នេះ ពុំមែន​ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជ​ន​ជាតិខ្មែរ​យើង​ទេ ហើយ​នៅ​អំឡុង​ប៉ុន្មា...
អំឡុងពេល​បុណ្យចូលឆ្នាំ​ចិនឆ្នាំនេះ អ្នកទេសចរ​មានចំនួនច្រើនជាង​ឆ្នាំមុន ពិសេស​អ្នកទេសចរ​ក្នុងស្រុក​

អំឡុងពេល​បុណ្យចូលឆ្នាំ​ចិនឆ្នាំនេះ អ្នកទេសចរ​មានចំនួនច្រើនជាង​ឆ្នាំមុន ពិសេស​អ្នកទេសចរ​ក្នុងស្រុក​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ មន្ត្រី​ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ  នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​អ្នកទេសចរ កើនឡើង​ក្នុង​រង្វង់​ជាង ១០% បើ​ធៀប​នឹង​​បុណ្យចូលឆ្នាំ​ចិន កាលពី​ឆ្នាំមុន​។ លោក ទិ​ត្យ ចន្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ មិនបាន​បញ្ជាក់​ពី​ចំនួន​អ្នកទេសចរ​ប៉ុន្មាន​នាក់នោះទេ ដែល​បាន​ដើរ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងអំឡុងពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​ទេ ដោយ​លោក អះអាងថា មន្ត្រី​ជំនាញ កំពុង​បូកសរុប​។ ​លោក ទិ​ត្យ ចន្ថា បាន​បញ្ជាក់ថា “​កំណើន​អ្នកទេសចរ មាន​ច្រើនជាង​ឆ្នាំមុន​។ ដោយសារ​អី​? ដោយសារ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ល្អ ជាពិសេស​ទេសចរ​ក្នុងស្រុក គឺ​បងប្អូន​ប្រជាពលរដ្ឋ​យើង មាន​ចំណូល មាន​មធ្យោបាយ មាន​យានយន្ត មាន​ឡាន អាច​ទៅ​ទស្សនា​បាន​គ្រប់កន្លែង​បាន​ទាំងអស់នៅ ទូទាំងប្រទេស​។ អញ្ចឹង កើនឡើង​ប្រហែល​ជាង ១០%​។ ប៉ុន្...
ក្រសួងធនធានទឹក ឲ្យអភិបាលខេត្តបាត់ដំបង ជួយតាមដាន និងការពារទំនប់បង្វែរទឹក បាត់ដំបង លោកចាន់ យុត្ថា រដ្ឋលេខា

ក្រសួងធនធានទឹក ឲ្យអភិបាលខេត្តបាត់ដំបង ជួយតាមដាន និងការពារទំនប់បង្វែរទឹក បាត់ដំបង លោកចាន់ យុត្ថា រដ្ឋលេខា

សង្គម និងកម្សាន្ត
ធិការក្រសួងធនធានទឹក និងឧតុនិយម  កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានសំណូមពរឲ្យលោកអភិបាលខេត្តបាត់ដំបង ធ្វើយ៉ាងណាជួយតាមដាន និងការពារទំនប់បង្វែរទឹក ដែលក្រុមការងារ បានរៀបចំកន្លងមក កុំឲ្យមានការបំផ្លាញ និងបង្វែរទឹកទៅទីកន្លែងផ្សេងៗ ឬប្រើប្រាស់ក្នុងគោលដៅផ្សេង ព្រោះថាទឹក ដែលក្រុមការងារបញ្ជូនមកពេលនេះ គឺសម្រាប់តែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡតែប៉ុណ្ណោះ។ លោករដ្ឋលេខាធុការបានថ្លែងថា ក្នុងឱកាសធ្វើអន្តរាគមន៍បូមទឹក និងស្តារប្រឡាយ ដើម្បីនាំទឹកពីស្រុករតនៈមណ្ឌល ឲ្យប្រជាពលរដ្ឋប្រមាណ២៨.០០០គ្រួសារ ក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ។ ក្នុងកិច្ចចុះអន្តរាគមន៍នេះដែរ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្តល់ប្រេងម៉ាស៊ូតចំនួន៥០០លីត្របន្ថែមទៀត ដល់រដ្ឋបាលស្រុកគាស់ក្រឡ សម្រាប់បូមទឹកបន្ត និងបានថ្លែងអំណរគុណទៅដល់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដ...