មនុស្សរាប់សិបនាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នា២ថ្ងៃរវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាមនៅស៊ីរី
ប្រព័័ន្ធផ្សព្វផ្សាយទីបញ្ជាការកណ្តាលយោធាស៊ីរី បានឲកយដឹងថា មនុស្សរាប់សិបនាក់បានបាត់បង់ជីវិត ក្នុងប្រយុទ្ធគ្នារយៈពេល២ថ្ងៃរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាល ។
នាយទាហានខាងរដ្ឋាភិបាលស៊ីរីបានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាល បានវាយប្រហារទៅលើទីតាំងលាក់ខ្លួនរបស់ពួកឧទ្ទាម ដែលមានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS នៅជាប់ព្រំដែនប្រទេសទួរគី ។
ចំណែកក្រុមឃ្លាំម់ើលផ្នែកសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេស Britain-based Syrian Observatory for Human Rights បានឲ្យដឹងដែរថា កងកម្លាំងរដ្ឋាភិបាលស៊ីរីបានវាយប្រហារទៅលើទីតាំងរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ក្នុងគោលដៅដណ្តើមយកទីតាំងទាំងនោះមកកាន់កាប់វិញ ៕
...