ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បញ្ឈរជើង ដោយសាររឿងអាស្រូវស្នេហាត្រីកោណ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដកព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បញ្ឈរជើង ដោយសាររឿងអាស្រូវស្នេហាត្រីកោណ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចដកលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ឲ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន។ យោងតាមលិខិតបង្គាប់ការ លេខ០១២ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានតម្រូវឲ្យលោក អ៊ង រី ទៅបង្ហាញវត្តមាននៅក្រសួងរៀងរាល់ម៉ោងធ្វើការ។ សូមបញ្ជាក់ថា សេចក្តីសម្រេចដកតំណែងលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពាក់ព័ន្ធ ករណីព្រះរាជអាជ្ញារងរូបនេះ លួចលាក់ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ «ស្រែនាង» ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយប្រពន្ធដើមតាមទាន់ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ៕  ...
កុមារល្បីនៅខេត្តសៀមរាបចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីង

កុមារល្បីនៅខេត្តសៀមរាបចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៊ីង បានឲ្យដឹងថា កុមារ ដែលល្បីល្បាញចេះនិយាយច្រើនភាសាបានមករៀនបំប៉នភាសាចិននៅសាលាអន្តរជាតិ ចុងអ៊ីង ដើម្បីពង្រឹងជំនាញសរសេរនិងអានភាសាចិន ដើម្បីត្រៀមខ្លួនត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញក្រោយពេលវិស្សមកាលចប់។ សាលាសន្យាថា នឹងខិតខំអស់ពីសមត្ថភាពជួយកសាងមូលដ្ឋានគ្រឹះអាននិងសរសេរភាសាចិនជូនប្អូន ធុច សាលិក។ លោកបានលើកឡើងថា សាលាអន្តរជាតិរបស់លោកមិនត្រឹមតែលើកស្ទួយដល់កុមារ ធុច សាលិក នោះទេ គឺរាល់កុមារទាំងអស់ដែលបានចូលរៀននៅសាលានេះ នឹងទទួលបានការអប់រំ និងបណ្តុះបណ្តាលជំនាញភាសាដូចៗគ្នា ដោយមិនរើសអើងថា កុមារនេះល្បីឬមិនល្បីនោះទេ។ លោក សេង វណ្ណារិទ្ធ បានបញ្ជាក់ទៀតថា បើចង់ឃើញបុត្រធីតារបស់លោកអ្នកក្លាយជាអ្នកមានឬអ្នកដឹកនាំដ៏ជោគជ័យលំដាប់ថ្នាក់ពិភពលោក ហើយចង់ឱ្យបុត្រធីតារបស់លោកអ្នកចេះនិយាយភាសាចិន ភាសាអង់គ្លេស និង ភាសាខ្មែរ បានស្ទាត់ជំនាញក្នុងរយៈពេលយ៉ាងយូរពីរឆ្នាំ លោកអ្...
ឃាត់ខ្លួនមន្ត្រី​សុរិយោដីខេត្តប៉ៃលិនម្នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​លុយរាប់​ម៉ឺន​ដុល្លារ

ឃាត់ខ្លួនមន្ត្រី​សុរិយោដីខេត្តប៉ៃលិនម្នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​លុយរាប់​ម៉ឺន​ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ប៉ៃលិន​៖​ ស្ត្រីម្នាក់​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​​ ត្រូវ​បាន​នគរបាល​ខេត្ត​ប៉ៃលិន​ឃាត់ខ្លួន​ បន្ទាប់​ពី​ឆបោក​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ​យក​ទៅ​ទិញ​ដី​ និង​រត់ការ​ប្លង់​ ស្រាប់តែ​យក​ទៅ​ទិញ​ដី​ដាក់​ឈ្មោះ​ខ្លួនឯង​ និង​យក​លុយ​នោះ​ទៅ​សាងសង់​ផ្ទះសំណាក់​ផ្ទាល់ខ្លួន​ទៅ​វិញ​។​ ​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយ​ពី​ម្ចាស់​ប្រាក់​ប្តឹង​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​នេះ​ នគរបាល​ក៏​បានឃាត់ខ្លួន នឹង​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៩​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ។​ ​ស្ត្រី​រូបនេះ​ឈ្មោះ​ រឿ​ន​ ចរិយា​ អាយុ​៣២​ឆ្នាំ​ ជា​មន្ត្រី​សុរិយោដី​ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​ទៅ​ហើយ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ពាក់ព័ន្ធ​នឹង​ករណី​ដី​ជម្លោះដីធ្លី​ ។​ ចំណែក​ ឯ​ជន​រង​គ្រោះ​ មិន​បញ្ចេញ​ឈ្មោះ​ ភេទ​ស្រី​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​...
ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេក ទេសលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។ លោកស្រី Sri Werning Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពី ជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB បានលើកឡើងថា មូលនិធិអភិវឌ្ឍកិច្ចគាំពារសង្គមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម ដែលADB បាននឹងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះរួមមានឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ាបៃសង់។ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីក្រសួង នៅថ្ងៃទី២៣ ខែកក្កដា...
ក្រុមហ៊ុនប្រាយវ៉េហ្វើនីឈ័រកែច្នៃក្តាបន្ទះ​​និង​​ផលិត​​​​​​​​​គ្រឿងសង្ហារឹមសម្រាប់តម្រូវការ​​​​ដេគ័រគេ​​​ហដ្ឋានដល់​អតិ​​ថិជន​​​​​​​

ក្រុមហ៊ុនប្រាយវ៉េហ្វើនីឈ័រកែច្នៃក្តាបន្ទះ​​និង​​ផលិត​​​​​​​​​គ្រឿងសង្ហារឹមសម្រាប់តម្រូវការ​​​​ដេគ័រគេ​​​ហដ្ឋានដល់​អតិ​​ថិជន​​​​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមហ៊ុនប្រាយវ៉េ ហ្វើនីឈ័រ បាន​​ផលិតក្តាបន្ទះនិង​ផលិតគ្រឿងសង្ហារឹមជាច្រើន​ប្រភេទ​​​មានភាពស្រស់​​​ស្អាត​ និងគុណភាពខ្ពស់​​ សម្រាប់ផ្គត់ផ្គង់​ជូនអតិថិជន​ ដែលមានតម្រូវការតុបតែង និង​​ដេគ័រគេហ​​ដ្ឋាន​​​​​ដល់​អតិថិជន​នៅក្នុងប្រទេសកម្ពុជា​​​ ខណៈ​​​ដែល​​​សព្វថ្ងៃនេះ​​ ​តម្រូវការប្រើប្រាស់​​សម្ភារៈ​​​នៅក្នុង​​គេហ​​​ដ្ឋាន និងខុនដូ​​​​កំពុងតែមានតម្រូវការនោះ​។​​​ យោងតាម​​តំណាង ​​ក្រុមហ៊ុនប្រាយវ៉េ ហ្វើនីឈ័រ បានមានប្រសាសន៍បញ្ជាក់ប្រាប់ ដេលីខ្មែរឲ្យដឹងនៅ​​​ថ្ងៃទី២៣ ខែ​​​​​កក្តដានេះ​ថា ដោយ​មើល​ពីតម្រូវគេហដ្ឋានរបស់ប្រជាពលរដ្ឋ និងតម្រូវការនៃការប្រើ​ប្រាស់​​​តាម​​ការិយាល័យនោះ​​​​ ទើប​​ក្រុមហ៊ុន ប្រាយវ៉េ ហ្វើនីឈ័រ យើងខ្ញុំគឺ​​ ​​មានផ្គត់ផ្គង់ក្តារបន្ទះឈើកៅស៊ូ លេខមួយ សំរាប់យកទៅ ដេគ័រគេហដ្ឋាន ហាង និង ដេគ័រផ្សេងៗទៀត​​​​ផងដែរ។ តំណាងក្រុមហ៊ុន​ខាងលើបាន​​​​​លើកឡើងបន្ថែម​​​ថា ​ អស់លោកអ្នក​អាចមានជម្រើសថែ...
កុមារចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីងនៅឆ្នាំសិក្សាថ្មី

កុមារចេះនិយាយច្រើនភាសាសម្រេចចិត្តចូលរៀនភាសាចិននៅសាលាអន្តរជាតិចុង អ៊ីងនៅឆ្នាំសិក្សាថ្មី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក  សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិចុងអ៊ីង បានមានប្រសាសន៍នៅថ្ងៃទី២២ខែកក្តដានេះ​ថា កុមារចេះនិយាយច្រើនភាសានិងល្បីពេញនៅទូទាំងខេត្តសៀមរាបឥឡូវនេះបានសម្រេចចិត្តចូលរៀនភា​​សា​​​ចិនជាផ្លូវការហើយនៅសាលាអន្តរជាតិចុង អ៊ីង សម្រាប់នៅ​ឆ្នាំសិក្សាឆ្នាំ​០១៩-​២០២០នេះ ដែល​តាមពិតប្អូន សាលិក ដែលល្បីល្បាញនៅខេត្តសៀមរាបចេះនិយាយច្រើនភាសានិងមានការភ្ញាក់ផ្អើលថ្មីៗនេះ  ឥឡូវកុមាររូបនេះបានមករៀនភាសាចិននៅសាលាអន្តរជាតិ ចុងអ៊ីងជាផ្លូវការហើយសាលាសន្យាថា នឹងខិតខំអស់ពីសមត្ថភាពជួយកសាងមូលដ្ឋានគ្រឹះ ភាសា​ចិនជូនប្អូន ធុច សាលិក។ លោកបានមានប្រសាសន៍​​​ទៀតថា ដើម្បីជាជំនួយដល់ប្អូនទៅបន្តការសិក្សានៅប្រទេសចិនបន្ថែមទៀនោះ សាលាអន្តរជាតិ ចុង អ៊ីង នឹងខិតខំ បណ្តុះបណ្តាលដល់កុមារខាងលើឲ្យខ្លាំង ហើយធ្វើយ៉ាងណាចទុកជាគំរូមួយដល់កុមារដទៃទៀត ។ លោកបានបញ្ជាក់ទៀត​​​ថា សាលាអន្តរជាតិរបស់លោកមិនត្រឹមតែលើកស្ទួយដល់កុមារ ធុច សាលិក នោះទេ គឺរាល់កុ...
លោក ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៥ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

លោក ស៊ុន ចាន់ថុល ចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៥ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ​​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួង អមដោយតំណាងក្រុមហ៊ុនម៉ៅការសាងសង់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារ​ណការ និងដឹកជញ្ជូនខេត្តខេត្តពោធិ៍សាត់ ត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិ លេខ៥៥ ដែលសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុ​ន​Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។ ផ្លូវប្រវែងជាក់ស្តែងសរុបចំនួន ១៨០គម និងទទឹង៩ម៉ែត្រស្ពានចំនួន៤៥នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទ​ផ្លូវ​DBST គិតចាប់ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ (១៩១+១៥០)រហូតដល់ភ្នំក្រវាញ ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថ...
ធនាគារអភិវឌ្ឍន៍ជនបទកំពុងតែ​​​​​ជំរុញ​​ផលិតកម្មបន្លែនៅទូទាំងប្រទេស​​​

ធនាគារអភិវឌ្ឍន៍ជនបទកំពុងតែ​​​​​ជំរុញ​​ផលិតកម្មបន្លែនៅទូទាំងប្រទេស​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​​​លោក ​​កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB)បានមានប្រសាសន៍​​​​ថា ធនាគារអភិវឌ្ឍន៍ជនបទកំពុងតែ​​​​​ជំរុញការ​​ផលិតកម្មបន្លែនៅទូទាំងប្រទេសកម្ពុជាទៅដល់​សហគមន៍និង​​កសិករ​អ្នក​ដាំដុះបន្លែ​​ ហើយ​គម្រោងនេះនឹងផ្តល់ហិរញ្ញប្បទាន​​ក្នុងអត្រាការប្រាក់ទាប ហើយ​​ធនាគារអភិវឌ្ឍន៍ជនបទ​​​កំពុងតែសិក្សាពី​​ការ​​ជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ សហគមន៍ដំាបន្លែនៅទូទាំងប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនទទួលទិញបន្លែ ដែលជា​​​ឯកជន ហើយធនាគារអភិវឌ្ឍន៍ជនបទជាអ្នកទំលាក់ឥណទាន ដោយមាន​​​អត្រាការប្រាក់អនុគ្រោះដល់បណ្តាសហគមន៍ ក្រុមហ៊ុនទិញបន្លែ ក្នុងករណីមានតម្រូវការហិរញ្ញវត្ថុបន្ថែម​នោះ​​។ លោកអគ្គនាយក​​​​បាន​បន្តែ​​ម​​​ទៀតថា ​​កាលពី​​​​ថ្ងៃទី១៤ខែមករា ​ឆ្នាំ២០១៩នេះធនាគារអភិវឌ្ឍន៍ជនបទ​​បានជួបប្រជុំជាមួយ ក្រុមហ៊ុនប្រមូលទិញបន្លែ ១២ក្រុមហ៊ុន ដើម្បីពិភាក្សាការងារអំពីគម្រោងគាំទ្រហិរញ្ញប្បទាន ដល់ផលិតកម្មបន្លែ ​​​ដើម្បីស្វែងរក...
លោក ប៉ាន សូរស័ក្តិថា គ្មានរបស់ណាធ្លាក់ពីមេឃឡើយត្រូវជួយខ្លួនឯងមុនទើបទេវតាជួយយើងតាមក្រោយ

លោក ប៉ាន សូរស័ក្តិថា គ្មានរបស់ណាធ្លាក់ពីមេឃឡើយត្រូវជួយខ្លួនឯងមុនទើបទេវតាជួយយើងតាមក្រោយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងក្នុងជំនួបនិងប្រជាកសិករចិញ្ចឹមមាន់ស្រែនៅក្នុង ឃុំដានរុន ស្រុកសូត្រនិគមនៃខេត្តសៀមរាប«បងប្អូនត្រូវចងចាំ ថា គ្មានរបស់ណាមួយធ្លាក់ពីលើមេឃដោយឯកឯងឡើយអ្វីៗទាំងអស់សុទ្ធតែកើតចេញពីការប្រឹងប្រែងរបស់ខ្លួនយើង!ដូច្នេះត្រូវខំប្រឹងជួយខ្លួនឯងជាមុនសិន ទើបទេវតាជួយយើងតាមក្រោយ»។ ពេលដឹកនាំមន្ត្រីចុះពិនិត្យមើលការចិញ្ចមមាន់សាកល្បង ដែលជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដើម្បីតាមដានវឌ្ឍនភាពការងារ។ លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តប្រជាកសិករ​ចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងឥណទាន (ប្រាក់កម្ចីដែលមានការប្រាក់ទាប) សម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសការចិញ្ចឹមមាន់ស្រែ ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។ លោករដ្ឋមន្ត្រីថា ក្រសួងពាណិជ្ជកម្មបានស...
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកំពុងចាត់ការលើសំណុំរឿងលោកឧកញ៉ា ឌីម សួនណាត ករណីឆបោកលុយរាប់រយលានដុល្លារ

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកំពុងចាត់ការលើសំណុំរឿងលោកឧកញ៉ា ឌីម សួនណាត ករណីឆបោកលុយរាប់រយលានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សេង គឹមលាង អ្នកនាំពាក្យតុលាការខេត្តសៀមរាបបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបកំពុងចាត់ការលើសំណុំរឿងរបស់ លោកឧកញ៉ា ឌីម សួនណាត ឆបោកប្រាក់រាប់រយលានដុល្លារពីប្រជាពលរដ្ឋក្នុងគម្រោងពុះដីឡូតិ៍។ លោក ឧកញ៉ា ឌីម សួនណាត ពាក់ព័ន្ធ​​រឿងបោកលុយពលរដ្ឋរាប់លានដុល្លារក្រោមរូបភាពវិនិយោគគម្រោងដីឡូតិ៍ ដាក់លុយចូលយកការប្រាក់ខ្ពស់នោះ​ គឺ​កំពុងពិនិត្យ និងចាត់ការរឿងទៅតាមនីតិធី។​​ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលោកឧកញ៉ា ឌីម សួនណាត អាយុ ៣៦ឆ្នាំ ជាថៅកែក្រុមហ៊ុន អ៊ីណារីតា ឌីវេឡុបម៉ិន ឯ.ក រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះ និងដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព...